www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Wednesday, February 15, 2012

អគ្គិភ័យឆេះ ផ្ទះប្រជាពលរដ្ឋ នៅខាងជើង វត្តស្រះចកទទួលរងការការយ៉ាងធ្ងន់ធ្ងរ



ភ្នំពេញ៖ ករណីអគ្គិភ័យដែលបានឆាបឆេះ ផ្ទះប្រជាពលរដ្ឋនៅខាងជើងវត្តស្រះចក ខណ្ឌដូនពេញ បានរលត់ទៅវិញហើយកាលពីយប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១២ កន្លងទៅនេះ ក្រោយពីមានកិច្ចអន្តរាគមន៍ របស់ក្រុមពន្លត់អគ្គិភ័យ រាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌដូនពេញ ។

សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ មិនទាន់បានបញ្ជាក់ពីមូលហេតុ ពិតប្រាកដនៅឡើយទេ ប៉ុន្តែគ្រាន់តែដឹងថា អគ្គិភ័យនេះបានឆេះដោយផ្តើមចេញ ពីផ្ទះឈើមួយកន្លែង នៅទីនោះ ហើយបណ្តាលឲ្យផ្ទះល្វែងចំនួន២ បានឆេះខ្ទេច រួមទាំងដំបូងសណ្ឋាគារមួយនៅក្បែរនោះផងដែរ។

សេចក្តីរាយការណ៍ បានបន្តថា រថយន្តពន្លត់ អគ្គិភ័យជាច្រើនគ្រឿង ត្រូវនាំទៅកាន់ទីនោះដើម្បី ជួយអន្តរាគមន៍ ប៉ុន្តែមិនទាន់ ដឹងថា ប្រើប្រាស់អស់ ប៉ុន្មានរថយន្ត នោះទេ។ ជាមួយគ្នានេះ ផ្ទះរបស់មេភូមិ ក៏ត្រូវអគ្គិភ័យលេបត្របាក់ក្លាយជាផេះផងផងដែរ។

លោក សុខ សម្បត្តិ អភិបាលខណ្ឌដូនពេញ បានមានប្រសាសន៍ថា ជាជំហ៊ានដំបូង សមត្ថកិច្ចជំនាញ បានសន្និដ្ឋានថា ផ្ទះប្រជាពលរដ្ឋប្រហែល៨ខ្នង ត្រូវបានឆាបឆេះ។ លោក សុខ សម្បត្តិ បានបន្តថា អគ្គិភ័យនេះអាចបណ្តាលមកពីការទុស្សេខ្សែភ្លើង។ លោកថា គ្មានមនុស្សណាម្នាក់ស្លាប់ដោយសារ គ្រោះអគ្គិភ័យនេះឡើយ។

លោក នេត វណ្ណថា ប្រធានការិយាល័យពន្លត់អគ្គិភ័យ បានឲ្យដឹងថា អគ្គិភ័យនេះ កម្លាំងរបស់លោក បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១៥ គ្រឿង និងប្រើប្រាស់ចំនួន២៣ ជើង ដែលមកពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងង៧០។ លោកថា កន្លែងឆេះមានការពិបាកក្នុងការពន្លត់ ពីព្រោះថ្ងៃនេះ មានការកកស្ទះ ចរាចរណ៍ជាច្រើន ដោយសារមនុស្សមានការ ដើរលេងកម្សាន្ត ចំថ្ងៃបុណ្យនៃសេចក្តីស្រឡាញ់ ហើយមានផ្លូវតូចចង្អៀតក្នុងការជួយអន្តរាមគន៍។

លោកបានបញ្ជាក់ថា នេះគឺជាករណីអគ្គិភ័យលើកទី២០ហើយ នៅដើមឆ្នាំ២០១២ នេះ៕

0 មតិ:

Post a Comment