www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Tuesday, February 14, 2012

អ្នកឯកទេសរវាង កម្ពុជា-ថៃ នឹងចុះបើកច្រកស្ទឹងបត់ នៅខែក្រោយ

ភ្នំពេញៈ មន្ត្រីរដ្ឋាភិបាលបានអះអាងថា កម្ពុជា និង ភាគីថៃនឹងបញ្ជូនអ្នកឯកទេសចម្រុះ ទៅត្រួតពិនិត្យ ទីតាំង បើកច្រកស្ទឹងបត់នាពេលឆាប់ៗខាងមុខនេះ ពោលគឺថ្ងៃទី៥ ខែមីនា ឆ្នាំ២០១២ខាងមុខនេះ ហើយនឹងឯកភាពគ្នាឲ្យទៅពិនិត្យច្រកជាំ-ស្រងាំ ចាប់ ពីបង្គោលលេខ១ រហូតដល់បង្គោលលេខបី ត្រង់ ប្រាសាទតាមាន់ និងឯកភាពគ្នាលើរបៀបវារៈជាច្រើនទៀត។

ទេសរដ្ឋមន្ត្រីទទួលបន្ទុកព្រំដែនកម្ពុជាលោក វ៉ា គឹមហុង បានមានប្រសាសន៍ប្រាប់ដល់អ្នកសារព័ត៌មាន នៅព្រលានយន្តហោះ បន្ទាប់ពីវិលត្រឡប់មកពីចូលរួមកិច្ចប្រជុំគណៈកម្មការ ចម្រុះខ័ណ្ឌសីមាព្រំដែន គោកកម្ពុជា-ថៃ ហៅកាត់ថា JBC នៅប្រទេសថៃថា រដ្ឋាភិបាល នៃប្រទេសថៃ បានឯកភាពទៅតាម សំណើរបស់កម្ពុជាថា ខ្លួននឹងបញ្ជូនអ្នកឯកទេសចម្រុះមកពីគ្រប់ស្ថាប័នពាក់ព័ន្ឋទាំងអស់ ដើម្បីឲ្យមក ត្រួតពិនិត្យទីតាំង ដែលប្រទេសទាំងពីរគ្រោងនឹងបើកច្រកថ្មីមួយទៀតនេះ។

មិនតែប៉ុណ្ណោះលោក វ៉ា គឹមហុង បានមានប្រសាសន៍បន្តទៀតថា ប្រទេសទាំងពីរក៏បានឯកភាពគ្នា លើរបៀបវារៈចំនួនបីធំៗទៀតដូចជា ឯកភាពឲ្យភាគីទីបីត្រួតពិនិត្យបង្គោលព្រំដែន ដែលនៅសេស សល់ គឺអាចនឹងកុ្រមហ៊ុនប្រទេសបារាំង ត្រួតពិនិត្យបង្គោលនៅតាមខ្សែក្រវ៉ាត់ជាច្រើនទៀត។

លោក វ៉ា គឹមហុង បានមានប្រសាសន៌បន្តទៀតថា ខាងភាគីថៃបានអះអាងប្រាប់ដល់កម្ពុជាថា មិនចាំ បាច់ប្រារម្ភអ្វីទៀតនោះទេ បញ្ហាព្រំដែននេះ ភាគីថៃមិនចាំបាច់ឆ្លងរដ្ឋសភារបស់ខ្លួននោះទេ គឺមន្ត្រីខាង ព្រំដែនរបស់ខ្លួនអាចអនុម័តបានដោយខ្លួនឯង។

ទេសរដ្ឋមន្ត្រីលោក វ៉ា គឹមហុង បានដឹកនាំគណៈប្រតិភូមួយក្រុមមានគ្នាជាង២០នាក់ កាលពីរសៀល ថ្ងៃទី១២ កន្លងទៅនេះ ដើម្បីចូលរួមកិច្ចប្រជុំJBC ចំនួន២ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១២ នាទីក្រុងបាងកកប្រទេសថៃ៕

Photo by DAP-NEWS

0 មតិ:

Post a Comment