www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Friday, February 24, 2012

ដួលរលំអគារផ្សារហេងលី ១៣ ខ្នង

ភ្នំពេញ៖  អគារផ្សារហេងលី ដែលគេត្រៀមនឹងវាយកម្ទេច ដើម្បីសាងសង់ថ្មី បានបាក់រលំចំនួន ១៣ ខ្នង កាលពីវេលាម៉ោង ១១ និង ៥០នាទី ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១២ ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ នៅក្នុងហេតុការណ៍នោះ បណ្ដាលឲ្យខូចខាម៉ូតូ ៤ គ្រឿង, ម៉ូតូកង់បី ៣គ្រឿង, រថយន្ដម៉ាក COROLLA ១គ្រឿង, អេស្កាវ៉ាទ័រ ២គ្រឿង និងបង្កឲ្យមានរបួសចំក្បាលដល់ក្មេងប្រុសម្នាក់ ឈ្មោះ ឌួង សុវណ្ណរ៉ា អាយុ ៧ឆ្នាំ។ មូលហេតុដែលបណ្ដាលឲ្យដួលរលំនេះ គឺមកពីការសាងសង់ ខ្វះបច្ចេកទេស ហើយឃ្លាំងនោះចាស់ទ្រុឌទ្រោម។ អគារផ្សារហេងលី សាងសង់ដោយគ្រោងឆ្លឹងឈើ និងដែក ប្រក់សង្កសី។ នៅផ្សារហេងលី មានលក់ម៉ូតូចាស់ កង់ជជុះ ខោអាវជជុះ និងមានផ្សារលក់ម្ហូបអាហារ បន្លែផ្លែឈើផងដែរ៕






ប្រភព៖​ CEN

0 មតិ:

Post a Comment