www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Sunday, February 19, 2012

​បក្ខ​ពួក​តុប ច័ន្ទ​សិរីវុធ​​ម្នាក់​កំពុងតាមប្រមាញ់ដោយអង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​​



ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃទី​​​​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១២​នេះ អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​​បាន​ប្រកាស​​​ចាប់​ខ្លួន​បក្ខ​ពួក​អតីត​ ព្រះរាជ​អាជ្ញា​ខេត្ត​ពោធិ៍​សាត់ ឈ្មោះ​តុប ចាន់​សិរីវុធ ម្នាក់​ទៀត​ដែល​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ។
យោង​តាម​សេចក្ដី​ជូន​ដំណឹង​របស់​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​ កម្ពុជា​ថ្មី​បាន​ទទួល​ឲ្យ​​ដឹង​ថា ជន​ជាប់​ចោទ​ឈ្មោះ​ពេជ្រ គង់​យូ ភេទ​ប្រុស​អាយុ​៤៣​ឆ្នាំ ជា​ម្ចាស់​ភោជនីយ​ដ្ឋាន​រាត្រី​រីករាយ ត្រូវ​បាន​ប្រកាស​ចាប់​ខ្លួន​ បន្ទាប់​ពី​សាលា​ដំបូង​ខេត្ត​ពោធិ៍​សាត់​ចោទ​ប្រកាន់ និង​ផ្តន្ទាទោស​ពី​បទ​ចាប់​ជំរិត និង​បង្ខាំង​មនុស្ស​ខុស​ច្បាប់។ ការ​ប្រកាស​ចាប់​ខ្លួន​ជន​ជាប់​ចោទ​រូប​នោះ​ដោយ​សារ​តែ​តុលាការ​​រក​ឃើញ​ថា ឈ្មោះ​ពេជ្រ គង់​យូ បាន​ឃុប​ឃិត​​ប្រព្រឹត្តបទ​ល្មើស​ជាមួយ​អតីត​ព្រះ​រាជ​អាជ្ញា​ខេត្ត​ពោធិ៍​ សាត់​ឈ្មោះ​តុប ច័ន្ទ​សេរីវុធ កាល​ពី​ថ្ងៃទី​២៤-២៥ ខែ​មិថុនា ឆ្នាំ​២០១០ នៅ​ភូមិ​តាកែវលើ ឃុំ​ត្នោ​តជុំ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់។
សេចក្ដី​ជូន​ដំណឹង​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា ជន​ជាប់​ចោទ​ឈ្មោះ​ពេជ្រ គង់យូ បាន​គេច​ខ្លួន​ពី​សំណាញ់​ច្បាប់​រហូត​មក​ដល់​ថ្ងៃ​នេះ បន្ទាប់​ពី​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ចាប់​បញ្ជូន​បក្ខ​ពួក​របស់​ គេ​ទៅ​តុលាការ។
អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ជូន​ដំណឹង​ដល់​សាធារណៈ​ជន​ ប្រសិន​បើ​បាន​ឃើញ ឬ​បាន​ជួប​ប្រទះ​ជន​ជាប់​ចោទ​ខាង​លើ​នៅ​កន្លែង​ណា​មួយ សូម​រាយ​ការណ៍​ជូន​មន្រ្តី​នគរ​បាល​ជាតិ និង​កង​រាជ​អាវុធហត្ថ ដែល​នៅ​ជិត​បំផុត ឬ​រាយ​ការណ៍​ទៅ​អង្គ​ភាព​ប្រឆាំង​អំពើ​ពុក​រលួយ​តាម​រយៈ​លេខ​ទូរស័ព្ទ ០២៣ ២២៣ ៣១៤, ០១២ ៥៥១ ២១៣, ០១២ ៦៤៦ ៩៩៨៕

0 មតិ:

Post a Comment