www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Sunday, February 19, 2012

លោក ​Kofi Annan​ ផ្តល់​ការ​គាំទ្រ​ក្នុង​ការ​ផ្សះផ្សា​ជាតិ​របស់​ប្រទេស​ថៃ ​

រដ្ឋាភិបាល​ថៃ​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ពី ​លោក​ Kofi A​nnan ​អតីត​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​សម្រាប់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ខ្លួ​ន​ក្នុង​ការ​ជម្រុញ​ការ​ផ្សះ​ផ្សា​នយោបាយ ​និង​សង្គម។​ លោក​ Annan ​បាន​ផ្តល់​ការ​គាំទ្រ​នេះ​ នៅ​ក្នុង​អំឡុង​ពេល​កិច្ចប្រជុំ​ជា​មួយ​ លោក​ស្រី យី​ង​ឡាក់ ​នាយក​រដ្ឋមន្ត្រី​ថៃ ​កាល​ពី​ថ្ងៃ​សុក្រ​ម្សិល​មិញ​។



អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បានមក​ទស្សនកិច្ច​ប្រទេស​ថៃ ជាមួយ លោក Martti Ahtisaari អតីត​ប្រធានាធិបតី​ហ្វាំ​ង​ឡង់ ដែល​ទទួលបាន​មេដាយ​សន្តិភាព​ក្នុង​ឆ្នាំ២០។ អតីត​មេដឹកនាំ​ទាំងពីរ​រូបនេះ មក​ទស្សនកិច្ច​នៅ​ប្រទេស​ថៃ រយៈពេល ៤ថ្ងៃ ស្របតាម​ការអញ្ជើញរ​បស់​គណៈ ក​ម្មា​ការស្វែងរក​ការពិត ដើម្បី​ផ្សះផ្សារ​ជាតិ ក្នុងការ​ផ្តល់យោបល់​អោយ​គណៈកម្មាការ និង​គណបក្ស​ដទៃទៀត​ទាក់ទង​នឹង​ដំណើរការ​ផ្សះផ្សា​ជាតិ។

នៅក្នុង​អំឡុងពេល​កិច្ចប្រជុំ លោកស្រី យី​ង​ឡាក់ បាន​និយាយថា ការកសាង​ការផ្សះផ្សារ​ជាតិ​នៅក្នុង​ប្រទេស​ថៃ គឺជា​អាទិភាព ចម្បង​របស់​រដ្ឋាភិបាល ហើយ​ការផ្សះផ្សារ​ជាតិ​នេះ ត្រូវគោរព ទៅតាម​គោលការណ៍​តម្លាភាព គោរព​ទៅតាម​ច្បាប់ និង​ដំណើរ ការ​លទ្ធិប្រជាធិបតេយ្យ រួម​និង​ការគោរព​សិទ្ធមនុស្ស។ លោកស្រី​បាន​បន្ថែមថា រដ្ឋ​ភិ​បាល​បានអនុម័ត​កញ្ចប់​សំណង​ដល់​ជន​រង គ្រោះ​ដោយ​ហិង្សា​នយោបាយ ដើម្បី​បង្ហាញ​ពី​ការទទួលខុសត្រូវ​រប​ស់​រដ្ឋាភិបាល និង​អ្វីដែល​បាន​កើតឡើង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​ដោយ​គ្មាន​ការប្រកាន់​ក្រុម។

លោក Annan និង លោក Ahtisaari បាន​យល់ស្រប​ជាមួយ លោកស្រី យី​ង​ឡាក់ ថា ការផ្សះផ្សា​ជាតិ​បាន​ដើរតួនាទី​សំខាន់​ក្នុងការ​ជម្រុញ​ប្រទេស​ថៃ អោយ​ឈាន​ទៅមុខ ហើយ​គណៈកម្មាការ​ស្វែងរក​ការពិត ដើម្បី​ផ្សះផ្សា​ជាតិ មាន តួនាទី​សំខាន់​នៅក្នុង​ដំណើរការ​នេះ។ មេដឹកនាំ​ទាំងពីរ បាន​និយាយថា លោក​មានការ​រីករាយ​នឹង​ឃើញ​គណៈកម្មាការ​ទទួលបាន​ការគាំទ្រ​ពេញ លេញ​ពី​រដ្ឋាភិបាល និង​ជម្រុញ​អោយ​វិស័យ​ទាំងអស់​នៅក្នុង​សង្គម​ថៃ ធ្វើការ​រួមគ្នា ដើម្បី​ផ្សះផ្សា​ការបែកបាក់​នៅក្នុង​សង្គម និង​ផ្នែក​នយោបាយ។

លោក Kofi Annan ជា​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ចាប់តាំងពី​ឆ្នាំ១៩៩៧ ដល់​ឆ្នាំ២០។ នៅក្នុង​ឆ្នាំ២០០១ លោក Annan និង​អង្គការសហប្រជាជាតិ ទទួលបាន​ពានរង្វាន់​ណូបែល​សន្តិភាព សម្រាប់​ការងារ​របស់​ពួកគេ​ទាក់ទង​នឹង​កិច្ចសហប្រតិបត្តិការ និង​សន្តិភាព​ពិភពលោក។ លោក Ahtisaari បានបញ្ចប់​ការប៉ះទង្គិច​នៅក្នុង​តំបន់​មាន​បញ្ហា​ជាច្រើន​នៅក្នុង​ពិភពលោក​ច្រើនជាង ៣០ឆ្នាំ និង​បានទទួល​ពានរង្វាន់​ណូបែល​សន្តិភាព​ក្នុង​ឆ្នាំ២០។ លោក Kofi Annan និង លោក Martti Ahtisaari នឹង​ចាក​ចេញពី​ប្រទេស​ថៃ​នៅ​ថ្ងៃអាទិត្យ​ស្អែក​នេះ។

0 មតិ:

Post a Comment