www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Thursday, February 16, 2012

គ្រឿង​ចក្រ​សម្រាប់​បោស​សម្អាត​មីន​ មាន​តម្លៃ​ជាង​១៦​លាន​ដុល្លារជាជំនួយរបស់ជប៉ុន


ភ្នំពេញ​ ៖ មន្រ្តី​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា​ ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា ​អង្គការ​ស៊ីម៉ាក់​ បាន​ថ្លែង​អោយ​ដឹង​ថា​ ប្រទេស​ជប៉ុន​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​១៦​ ខែ​កុម្ភៈ​នេះ​ ​បាន​​ផ្តល់​​​នូវ​សម្ភារៈ​បច្ចេកទេស​ និង​គ្រឿង​ចក្រ​សម្រាប់​បោស​សម្អាត​មីន​ ដែល​មាន​តម្លៃ​ជាង​១៦​លាន​ដុល្លារ​អាមេរិក​ដល់​ប្រទេស​កម្ពុជា ដែល​ជំនួយ​នេះ​​ គឺ​ជា​ជំនួយ​ដែល​ធំ​ជាង​គេ​បំផុត​ មិន​ធ្លាប់​មាន​ពី​មុន​មក​សម្រាប់​ការ​បោស​សម្អាត​គ្រាប់​មីន​នៅ​ក្នុង​ ប្រទេស​កម្ពុជា​។
លោក អ៊ុំ​ ភូមិរ៉ូ​ អគ្គនាយក​រង​អង្គការ​ស៊ីម៉ាក់​ បាន​មាន​ប្រសាសន៍​ថា​ ពិធី​ប្រគល់​ និង​ទទួល​សម្ភារៈ​បច្ចេកទេស​ និង​គ្រឿង​ចក្រ​បោស​សម្អាត​មីន​ ដែល​ជា​ជំនួយ​រដ្ឋាភិបាល​ជប៉ុន​ផ្ដល់​ជូន​ដល់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​បាន​​ប្រព្រឹត្ដ​ទៅ​នៅ​ក្នុង​ខេត្ដ​សៀមរាប​ ​​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់​ខ្ពស់​របស់​លោក​​ឧបនាយក​រដ្ឋមន្ដ្រី​ សុខ​ អាន​ រដ្ឋមន្ដ្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈរដ្ឋ​មន្ដ្រី​កម្ពុជា​។

លោក​ អ៊ុំ​ ភូមិរ៉ូ​ បាន​បញ្ជាក់​ថា​ ជំនួយ​នេះ​មាន​តម្លៃ​ជា​ទឹក​ប្រាក់​ជាង​១៦​ លាន​ដុល្លារ​អាមេរិក​ ​មាន​ជា​សម្ភារៈ​បច្ចេកទេស​ និង​គ្រឿង​ចក្រ​ជា​ច្រើន​ប្រភេទ​។ លោក​​បាន​មាន​ប្រសាសន៍​ថា​ នេះ​ជា​ជំនួយ​សម្ភារៈ​បោស​សម្អាត​មីន​របស់​ជប៉ុន​ លើក​ទី​៦​ហើយ​ ដែល​ផ្តល់​មក​អោយ​កម្ពុជា​ ហើយ​អះ​អាង​ថា​ លើក​នេះ​ជា​ជំនួយ​ដ៏​ធំ​ជាង​ពេល​មុនៗ​។
គួរ​រំលឹក​ថា​ សេចក្តី​រាយការណ៍​មួយ​ធ្លាប់​បាន​បង្ហាញ​អោយ​ដឹង​ថា​ ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​ដៃ​គូ​អភិវឌ្ឍន៍​បាន​ជួយ​ដល់​កម្ពុជា​ ក្នុង​ការ​បោស​សម្អាត​ និង​បំផ្លាញ​គ្រាប់​មីន​បង្កប់​ក្នុង​ដី​បាន​ចំនួន​ជាង​ ៩ ​សែន​គ្រាប់​ ពី​ឆ្នាំ​១៩៩២​ ដល់​ខែ​មករា​ ឆ្នាំ​២០១១​៕

0 មតិ:

Post a Comment