www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Tuesday, February 7, 2012

ជនជាតិគុយបាដែលមានអាយុវែងជាងគេបំផុតលើលោក



លោកយាយចំណាស់អាយុ ១២៧ឆ្នាំម្នាក់នៅក្នុងប្រទេសគុយបា ទើបតែបានធ្វើការប្រកាស
ថារូបគាត់ទើបជាមនុស្សដែលមានវ័យចំណាស់បំផុតក្នុងពិភពលោកយើងនេះ។ ខណៈពេល
ដែលតំណែងឯតទគ្គកម្មពិភពលោកបច្ចុប្បន្ននៃអ្នកដែលមានអាយុច្រើនជាងគេត្រូវបានទៅ
លើលោកយាយជាតិអាមេរិកម្នាក់ដែលមានអាយុត្រឹមតែ ១១៥ឆ្នាំនោះ។
បើយោងតាមលិខិតស្នាមដែលលោកយាយ Juana Bautista de la Candelaria Rodríguez
បង្ហាញ លោកយាយគឺជាជនជាតិគុយបា គាត់កើតនៅថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ១៨៨៥ នៅក្នុង
ទីក្រុង Ceiba Hueca ជាកន្លែងដែលគាត់រស់នៅបច្ចុប្បន្ន។

ប្រសិនបើលិខិតបញ្ជាក់នោះពិតប្រាកដមែន នោះលោកយាយ Bautista មានអាយុច្រើនជាង
១២ ឆ្នាំបើធៀបជាមួយអាយុរបស់លោកយាយ Besse Cooper ដែលមានអាយុ ១១៥ឆ្នាំដែល
កំពុងរស់នៅឯ Georgia ក្នុងប្រទេសអាមេរិក។ លោកយាយ Besse Cooper ត្រូវបានអង្គភាព
Guinness ទទួល ស្គាល់ថាជាបុគ្គលដែលមានអាយុច្រើនជាងគេនៅក្នុងពិភពលោកកាលពី
កំឡុងខែមករាឆ្នាំកន្លងទៅ គឺនៅបន្ទាប់ពីលោកយាយ Maria Gomes Valentin ជាជនជាតិ
ប្រេស៊ីលទទួលមរណៈភាព។ លោកយាយ Valentin កើតមុនលោកយាយ Cooper ៤៨ថ្ងៃ។ប៉ុន្តែការប្រកាសបញ្ជាក់របស់លោកយាយ Bautista មិនត្រូវបានអន្តរជាតិទទួលស្គាល់នោះ
ឡើយ។ អង្គភាពស្រាវជា្រវភាពចាស់ជរាមួយមានទីស្នាក់ការនៅ Los Angeles ក៏មានមន្ទិល
សង្ស័យលើអាយុរបស់លោកយាយ Bautista នេះផងដែរ។គុយបាគឺជាប្រទេសមួយដែលប្រជាជនមានអាយុកាលជាមធ្យមមានកំរិតខ្គស់បំផុតនៅ
អាមេរិកឡាទីនគឺ ៧៨ ឆ្នាំ ហើយគិតមកដល់ឆ្នាំ ២០១១ កន្លងទៅប្រទេសនេះមានប្រជាជន
ជាង ១.៥០០ នាក់ដែលមានអាយុលើ ១០០ឆ្នាំ៕

0 មតិ:

Post a Comment