www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Tuesday, February 7, 2012

ឥណ្ឌូនេស៊ី ចូលរួមរួមសហការសន្ធិសញ្ញាក្នុងការ ហាមសាកល្បង នុយក្លេអ៊ែរ ជាសកល

យូអិន៖ ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃអង្គារ នេះបានចុះសច្ចាប័នជាផ្លូវការណ៍ ទៅលើសន្ធិសញ្ញា ហាមសាកល្បង អាវុធនុយក្លេអ៊ែរជាសកល នៅអង្គការសហប្រជាជាតិ ហើយរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសនេះ បានអំពាវនាវទៅដល់ ប្រទេសចំនួន ៨សំខាន់ៗ ដែលជាអ្នកដើរតួយ៉ាងសំខាន់ក្នុងបញ្ហានេះ ត្រូវតែគិតពិចារណាពី ហានិយភ័យរបស់នុយក្លេអ៊ែរ និងព្រមចុះហត្ថលេខាលើសន្ធិសញ្ញានេះដែរ។

គេហទំព័រទូរទស្សន៍ Channel News Asia បានចេញផ្សាយព័ត៌មាននៅថ្ងៃអង្គារ ទី០៧ ខែកុម្ភៈ នេះទៀតថា ប្រទេសឥណ្ឌូនេស៊ី បានក្លាយជាប្រទេសទី ១៥៧ហើយ ដែលព្រមទទួលយកនូវ សន្ធិសញ្ញាហាមសាកល្បងអាវុធនុយក្លេអ៊ែរជាសកលហៅកាត់ថា (CTBT) នេះ ប៉ុន្តែប្រទេស ៨ ផ្សេងទៀតដែលស្ថិតក្នុងប្រទេស មានប្រតិបត្តិការនុយក្លេអ៊ែរទាំង ៤៤នោះ ដូចជា ចិន, ឥណ្ឌា, អេហ្ស៊ីប, អ៊ីរ៉ង់, អ៊ីស្រាអ៊ែល, ប៉ាគីស្ថាន, រុស្ស៊ី, និងអាមេរិក ត្រូវតែយល់ព្រមក្នុង សន្ធិសញ្ញា នេះដែរ ដើម្បីឲ្យហាមឃាត់នេះ មានប្រសិទ្ធភាពជាទូទៅ។

លោករដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី ម៉ាទី ណាតាឡេកាវ៉ា បាននិយាយថា វាមិនមានការជឿទុកចិត្ត នោះទេ ទៅលើប្រទេសនុយក្លេអ៊ែរធំៗផ្សេងទៀត ដែលនៅតែមិនព្រមចុះហត្ថលេខា លើសន្ធិសញ្ញានេះ។ លោករដ្ឋមន្ត្រីរូបនេះបានបញ្ជាក់ប្រាប់អ្នករាយការណ៍ព័ត៌មាននានា ជុំវិញ ឯកសារធ្វើ សច្ចាប័ន ដែលលោកបានផ្ញើទៅកាន់លោកអគ្គលេខាធិការ បាន គីម៉ូន ថា ប្រទេសទាំង៨ ខាងលើ ត្រូវតែក្លាហានហ៊ានចេញពីតំបន់ដែលមានសុវត្ថិភាពរបស់ពួកគេ ដើម្បីបង្ហាញថា នុយក្លេអ៊ែរនេះពិតជាបង្កគ្រោះថ្នាក់ពិតមែន ហើយជំហានដ៏វិជ្ជមានរបស់ពួកគេនេះ នឹងទទួលការឆ្លើយតបវិញជាមិនខាន៕

0 មតិ:

Post a Comment