www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Wednesday, February 15, 2012

ប្រធាន​រដ្ឋ​បាលសាន់ដែល​ស៊ូប្រឈមមុខនឹងការចុះចេញពីតំណែង

រាជធានីភ្នំពេញ ៖ កម្មករ ​កម្មការិនី​រោង​ចក្រ​​ផលិត​ស្បែក​ជើងយី​ហោ​សាន់ដែល​ស៊ូ ​ចំនួន​១.៣០០​នាក់​​បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​ការ​តវ៉ា​​​នៅ​ខាង​មុខ​រោង​ ចក្រ​​ទាមទារ​​ឱ្យថៅ​​កែ​ដក​ប្រធាន​រដ្ឋ​បាល​ចេញពី​រោង​ចក្រ​ ដោយ​ចោទ​ប្រកាន់​​ថា ​ប្រធាន​រដ្ឋ​បាល​រូបនោះគាប​សង្កត់​​កម្ម​ករ និង​មិន​គោរព​ច្បាប់ការងារ​​ទាល់​តែ​សោះ ។
កូដ​កម្ម​នោះ​បាន​ធ្វើ​ឡើង​​កាលពីវេលា​ម៉ោង​៧​ព្រឹក​ ថ្ងៃទី​១៥កុម្ភៈ ២០១២ នៅ​ចំណុច​មុខ​រោង​ចក្រ​ខាងលើ​ដែល​មាន​ទីតាំង​ស្ថិត​តាម​បណ្តោយ​ផ្លូវ​ចោមចៅ​ ភូមិ​ត្រពាំង​ថ្លឹង ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ​ក្រុម​​កម្ម​ករ​បាន​និយាយថា ​មុន​នឹង​​ឈាន​ដល់​ការ​ផ្ទុះ​កូដ​កម្ម​នេះ​ពួកគេ​បាន​​ស្នើ​សុំ​ទៅ​ថៅកែ​ជា​ ច្រើន​លើក​ច្រើន​​សា​សុំ​ឱ្យ​ដក​ប្រធាន​រ​ដ្ឋ​បាល​​រោង​ចក្រ​ចេញ ប៉ុន្តែ​​ថៅកែ​មិន​ធ្វើតាម​ ទើប​ពួកគេ​​អត់​ទ្រាំ​​តទៅ​ទៀត​លែង​បាន​ក៏​ប្រមូល​ផ្តុំ​គ្នា​​ធ្វើកូដ​កម្ម ​មិន​ព្រម​ចូល​ធ្វើ​ការ ដើម្បី​តវ៉ា​​សុំ​ឱ្យថៅ​កែ​ដោះ​ស្រាយ​នូវ​ការទាម​ទារ​នោះ​ ។
ដំណោះ​ស្រាយ​​យ៉ាង​ណា​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ ព្រោះ​​មិន​ទាន់​មាន​ការ​បំភ្លឺ​​​ណា​មួយ​​ពី​ខាង​ភាគី​​រោង​ចក្រ ៕

0 មតិ:

Post a Comment