www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Tuesday, February 28, 2012

ជាប់ខ្នោះព្រោះរាំធុងបាស


ជនជាប់ចោទទាំង២នាក់

ខេត្តបាត់ដំបង ៖ សមត្ថកិច្ចស្រុកគាស់​ក្រឡ បានឃាត់ខ្លួនយុវជន២នាក់ ក្នុងចំណោម​បក្ស​ពួក៤នាក់ ដែលត្រូវបានសង្ស័យថា មាន​ជាប់ពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើមនុស្សឃាតមិនបានសម្រេចកាលពីយប់ថ្ងៃទី២៥ កុម្ភៈថ្មីៗនេះ ស្ថិត​​នៅភូមិព្រៃ​ចក ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
មន្រ្តីនគរបាលស្រុក​គាស់ក្រឡបាន​ឱ្យ​ដឹង​ថា ជនសង្ស័យទាំង២​នាក់នេះដែលបានឃាត់ខ្លួនទុកនោះ​ម្នាក់​ឈ្មោះហឿន រ៉ាត់ ហៅធី អាយុ២២ឆ្នាំ និង​ម្នាក់​ទៀតឈ្មោះ​ស្រង់ ចាន់រុង ហៅឡោក អាយុ​២២​ឆ្នាំដូចគ្នា រីឯ​បក្ស​ពួក​២នាក់ទៀតដែលបានរត់គេច​ខ្លួននោះ មានឈ្មោះ​ឆាន់ ឆាយ ហៅអ៊ូក អាយុ២២​ឆ្នាំ និងឈ្មោះ​ហាយ ​ម៉េត ហៅម៉ុត អាយុ២២​ឆ្នាំ។ ចំនែកជន​រងគ្រោះវិញឈ្មោះរឹម រិន ភេទ​ប្រុស អាយុ​១៧ឆ្នាំ ពួកគេ​ទាំង​អស់​នេះ​រស់នៅ​ភូមិ-ឃុំកើតហេតុខាងលើជាមួយ​គ្នា។ សមត្ថកិច្ច​បញ្ជាក់​ថា ក្រុមជនដៃដល់​បាន​ប្រើដំបងឈើ​ជ្រុង​ពួនស្ទាក់វាយ​ជន​រងគ្រោះបណ្ដាល​ឲ្យ ​រង​របួសធ្ងន់ធ្ងរក្នុងគ្រាដែល​ជនរងគ្រោះដើរ​ចេញ​ពីរោងការមួយកន្លែងនៅ​ ក្នុងភូមិពេលមាន​ការ​រាំកម្សាន្ត។
ជាមួយនឹងការឃាត់ខ្លួននេះផងដែរក្រុមជនសង្ស័យ​មិនសារភាពថា ពួកគេជាអ្នកប្រព្រឹត្តនោះ​ទេ ដោយ​គ្រាន់តែ​​ប្រាប់ថា ​នៅយប់ថ្ងៃ​កើត​ហេតុ​នោះ​ពួកខ្លួនបាននាំគ្នាទៅរាំ​លេង​ក្នុងពិធី​មង្គល​ ការមួយនៅក្នុងភូមិដោយ​មិន​បានដឹង​រឿង​នោះឡើយ ប៉ុន្តែបានដឹង​នៅ​ពេល​ដែលមាន​មនុស្ស​​ជា​ច្រើន​ភ្ញាក់ផ្អើលពេលគេ​ប្រទះឃើញ​ ជនរងគ្រោះ​ដេក​សន្លប់កណ្ដាលផ្លូវ។ ​ប៉ុន្តែនៅ​ក្នុងចម្លើយរបស់​​ឈ្មោះ​ស្រង់ ចាន់​រុង ហៅ​ឡោក បានប្រាប់​ឲ្យដឹងថា   នៅ​យប់​កើត​ហេតុ​​ឈ្មោះ​ឆាន់ ឆាយ ​ហៅ​អ៊ូក ​ដែល​រត់​គេច​ខ្លួន​​បាត់​នោះ​បាន​មក​បបួល​ខ្លួន​ទៅ​វាយ​មនុស្ស​ម្នាក់​តែ​ មិន​ប្រាប់​ឈ្មោះ​នោះ ទេ។ លុះ​ពេល​ពួក​ខ្លួន​ទាំង៤នាក់នាំគ្នាដើរដល់រោងការ ស្រាប់តែ​មានរឿងនោះកើតឡើងរួចទៅហើយ។ ជន​នេះ​បញ្ជាក់ថា ការពិតពួកខ្លួនមិនបានវាយ​ឈ្មោះ​រឹម រិន នោះទេ ៕

0 មតិ:

Post a Comment