www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Tuesday, February 14, 2012

អគ្គីភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋខាងជើងវត្តស្រះចក យ៉ាងសាហាវ



ភ្នំពេញ៖ កាលពីវេលាម៉ោង ៧:៥០នាទី យប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១២ ថ្មីៗនេះអគ្គិភ័យបាន នឹងកំពុងឆេះផ្ទះ ប្រជាពលរដ្ឋ យ៉ាងសន្ធោសន្ធៅនៅខាង ជើងវត្តស្រះចក តាមបណ្តោយ ផ្លូវលេខ៦៥ សង្កាត់ច្រះចក ខណ្ឌដូនពេញ ពោលនៅខាងមុខមន្ទីរពេទ្យ កាល់ម៉ែត ។

ក្រុមពន្លត់អគ្គិភ័យកំពុងមមាញឹកនឹងកំពុងបញ្ជូន រថយន្តពន្លត់អគ្គិភ័យ ទៅកាន់កន្លែងកើតហេតុភ្លាមៗក្រោយពេលទទួលដំណឹងអកុសលមួយនេះ។ រហូតមកទល់ពេលនេះមិនទាន់ដឹងពីមូលហេតុ ពិតប្រាកដែលនាំឲ្យមានអគ្គិភ័យនេះនៅឡើយទេ។

ក្រោយកើតហេតុភ្លាមៗ លោក សុខ សម្បត្តិ អភិបាលខណ្ឌដូនពេញ លោក ហ៊ុន សុធី អធិការនគរបាលខណ្ឌដូនពេញ ព្រមទាំងកម្លាំងសមត្ថកិច្ច ជាច្រើននាក់ បានចុះទៅកន្លែងកើតហេតុ និងបញ្ជាកម្លាំងឲ្យជួយអន្តរាគមន៍ ពន្លត់ អគ្គិភ័យដ៏ខ្លាំងនេះ។

សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា អគ្គិភ័យនេះ មានលក្ខណៈ ធំធេងណាស់ ពីព្រោះកន្លែងកើតេហតុ គឺជាទីតាំង ដែលមានផ្លូវលំតូចៗ ពិបាកចូលពន្លត់ ហើយធុងហ្គាសជាច្រើន បានផ្ទុះឮសូរ ដូចគ្រាប់បែកដូច្នេះដែរ
ទោះជាយ៉ាងណាមូលហេតុពិតប្រាកដ មិនទាន់ត្រូវបានអះអាងជាផ្លូវការនៅឡើយទេ ខណៈក្រុមពន្លត់អគ្គិភ័យ និងអាជ្ញាធរខណ្ឌដូនពេញ កំពុងព្យាយាមចុះជួយធ្វើអន្តរាគមន៍៕

0 មតិ:

Post a Comment