www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Monday, February 20, 2012

លក្ខណ:​​ទទួលទានដំណេក​ដែលមានផាសុខភាព


បាត់ដំបង: បរិភោគ​និងដំណេក ជា​រឿង​សំខាន់បំផុត​សម្រាប់​ជីវិត​មនុស្ស ។ ដំណេក​ល្អ​មួយ​អាចបំពេញ​បន្ថែម ថាមពល​ឱ្យ​សរីរាង្គ​និង​ជួយ​ឱ្យ​ស្មារតី​ភ្លឺស្វាង ។ ដូច្នេះហើយ​ការយល់​ច្បាស់​ពី​វិធី​ទទួលទាន ដំណេក នឹង​ជួយ​ឱ្យ​អ្នកមាន​សុខ​ភាពល្អ រាងកាយ​មាំមួន ។​
​    ​ក្នុង​សរទរដូវ និង​សិសិររដូវ ខ្យល់​វិជ្ជមាន​ក្នុង​ពិភព​ធម្មជាតិ​ថយចុះ​សន្សឹមៗ ពេលនេះ​មិន​ថា​ជាការ​ទទួលទាន​, ដេក​, ធ្វើការ ឬ​សម្រាកកាយ សុទ្ធតែ​ត្រូវ​យកចិត្តទុកដាក់​ដល់​ការរក្សា​កម្តៅ​ឱ្យ​សរីរាង្គ ។ “​សរទរដូវ ឆាប់​ដេក ឆាប់​ក្រោក សិសិររដូវ ដេក​ឆាប់ ក្រោក​យឺត​” ជា​វិធី​បំប៉ន​សុខភាព​សំខាន់​ក្នុង​រដូវ​នេះ ។​
            ពេលវេលា​ទទួលទានដំណេក ល្អ​បំផុត​គួរ​ចាប់ពី​ម៉ោង​២១,២៣ ប្រឹងប្រែង​ដេក​ឱ្យ​លក់​ពី​ម៉ោង​២៣-១​។ ព្រោះ ថា​ក្នុងអំឡុងពេល​ពី​ម៉ោង​២១-២៣ ខ្យល់​អាក្រក់​ខ្សោយ​បំផុត ហើយ​ខ្យល់​បរិសុទ្ធ​ខ្លាំង​បំផុត ដេក​នៅ​ម៉ោង​នេះ​អាចរក្សា​សុខភាព​បានល្អ ហើយ​គុណភាព​ដំណេក​ក៏​ប្រសើរ​បំផុត​ដែរ ។​
​    ​អំពី​ទិស​: មានការ​ស្រាវជ្រាវ​ចាត់ទុកថា ដោយសារ​ឥទ្ធិពល​របស់​ដែន​ម៉ាញ៉េ​ទិច​ផែនដី ហេតុនេះ​ពេល ទទួលទានដំណេកក្បាល​បែរ​ទៅ​ទិស​ខាងជើង​, ជើង​ឆ្ពោះទៅ​ត្បូង ដើម្បីឱ្យ​ដែន​ម៉ាញ៉េ​ទិច​ឆ្លងកាត់​សរីរាង្គ​ដោយ​ស្ថិរភាព ដូច្នេះ​អាច​បន្ថយ​អតិបរមា​ការជ្រៀតជ្រែក​របស់​ដែន​ម៉ាញ៉េ​ទិច​ដែនដី​។​
​    ​ប៉ុន្តែ​ពួក​អ្នក​បំប៉ន​សុខភាព​ចិន​បុរាណ​នេះ​ចាត់ទុកថា ទិស​ដេក​របស់​មនុស្ស​គួរ​ផ្លាស់ប្តូរ​តាម​បួន​រដូវ : និ​ទាឃ​- រដូវ​, គិមហ​ន្ត​រដូវ​, សរទរដូវ​, សិ​សិរ   រដូវ ។ ជាក់ស្តែង​នៅ​និ​ទាឃ​រដូវ និង សិសិររដូវ យើង​គួរ​ដេក​បែរ​ក្បាល​ទៅ ទិស​ខាងត្បូង គិម្ហ​រដូវ បែរ​ក្បាល​ទៅ​ទិសខាងកើត និង​សរទរដូវ បែរ​ទៅ​ទិសឦសាន ។​
​    ​វិធី​ផ្សេងទៀត​ដើម្បី​ធានា​ដំណេក​មួយ​ល្អ និង​ស្កប់ គឺ​ចៀសវាង​កង្វល់​បារម្ភ​មិនចាំបាច់​ទាំងឡាយ ។ ពួក ជំនាញការ​ទូន្មាន​មនុស្ស​គ្រប់រូប ពិសេស​គឺ​មជ្ឈដ្ឋាន​បញ្ញវន្ត គួរ​ធានា​ដំណេក​ឱ្យបាន​គ្រប់ មុន​ពេលដេក​ត្រូវ​ផឹកទឹក​ដោះ គោ​ក្តៅ​មួយ​កែវ ឬ​ទឹក​ក្តៅ​ឧណ្ហៗ​លាយ​ទឹកឃ្មុំ ឬ​ត្រាំ​ជើង​ក្នុង​ទឹក​ក្តៅ ដោយ​បន្ថែ​មការ​ម៉ាស្សា​បាតជើង ៕

0 មតិ:

Post a Comment