www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Wednesday, February 8, 2012

JICA និងក្រសួងក្រសួង​សុខាភិបាលសហការនៃ​ការអង្កេត​ស្រាវជ្រាវ​ប្រេ​វ៉ាឡង់ ជំងឺរបេង ថ្នាក់​ជាតិ​លើក​ទី​២

ភ្នំពេញ:ការអង្កេត​ស្រាវជ្រាវ​ប្រេ​វ៉ាឡង់​ជំងឺរបេង​ថ្នាក់ជាតិ​លើក​ទី​២ បាន​ឧបត្ថម្ភ​ដោយ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន (JICA) មូលនិធិ​សាកល ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺអេដស៍ របេង និង​គ្រុនចាញ់ (GFATM) ព្រមទាំង​អង្គការ​អន្តរជាតិ​ដទៃទៀត ដែល​បាន​រៀបចំ​ដោយ​មជ្ឈមណ្ឌល​ជាតិ​កំចាត់​រោគរបេង និង​ហង់​សិន នៃ​ក្រសួង​សុខាភិបាល​កម្ពុជា​។ លទ្ធផល​នៃ​ការអង្កេត​នោះ នឹង​ត្រូវ​ប្រកាស នៅ​ព្រឹក​ថ្ងៃទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០១២ នៅ​សណ្ឋាគារ កាំបូឌីយ៉ាណា ក្នុង​រាជធានី​ភ្នំពេញ​។​

​សេចក្តីប្រកាស​ព័ត៌មាន​រួម របស់​ក្រសួង​សុខាភិបាល និង​ទីភ្នាក់ងារ JICA បានបង្ហាញ​ថា ការអង្កេត​ស្រាវជ្រាវ​ប្រេ​វ៉ាឡង់​ជំងឺរបេង ត្រូវបាន​ចាប់​អនុវត្ត​នៅ​ខែតុលា ឆ្នាំ​២០១០ នៅតាម​មូលដ្ឋាន​មាន​ចំនួន ៦២ ទីតាំង​ស្រាវជ្រាវ ដែល​ជ្រើសរើស​ទូទាំង​ប្រទេស​មាន​អ្នកចូលរួម​ប្រមាណ ៤០.០០០ នាក់ អាយុ ១៥ ឆ្នាំ ឬ​ច្រើន​ជាង​។​

​សេចក្តីប្រកាស​លើក​ឡើង​ថា លទ្ធផល​បឋម​នៃ​ការអង្កេត​ស្រាវជ្រាវ​នេះ បានបង្ហាញ​ថា អត្រា​ប្រេ​វ៉ាឡង់​នៃ​ជំងឺរបេង​សួត​វិជ្ជមាន​បេកា ថយ​ចុះ​ប្រមាណ ៣០% ក្នុងអំឡុង រយៈពេល ៩ ឆ្នាំ បើ​ប្រៀបធៀប​ទៅ​លទ្ធផល​នៃ​ការអង្កេត​ស្រាវជ្រាវ​ប្រេ​វ៉ាឡង់​ជំងឺរបេង​លើក​ទី​១ ឆ្នាំ​២០០២​។ តាមរយៈ​លទ្ធផល​នេះ បាន​បញ្ជាក់​ពី​ប្រសិទ្ធភាព​នៃ​យុទ្ធសាស្ត្រ​ប្រយុទ្ធ និង​ជំងឺរបេង​ដោយ​ដូត​ស៍ ( DOTS ) ដែល​អង្គការ​សុខភាព​ពិភពលោក ( WHO ) បាន​ផ្តល់​អនុសាសន៍ ហើយក៏​ជា​ទស្សនៈវិស័យ​នាពេល​អនាគត ចំពោះ​យុទ្ធសាស្ត្រ​ដូត​ស៍ ( DOTS ) នៅ​តំបន់​អាស៊ី​។​

​សេចក្តីប្រកាស​លើក​ឡើង​ថា លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល នឹង​ផ្តល់​នូវ​សន្ទរកថា​បើក​សិក្ខាសាលា ដើម្បី​ប្រកាស​ពី​ជោគជ័យ នៃ​កម្មវិធី​ជាតិ​កំចាត់​រោគរបេង​ក្នុងប្រទេស​កម្ពុជា ដែល​ចេញពី​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា ជាមួយនឹង​អង្គការ​ក្នុងស្រុក និង​អន្តរជាតិ ដើម្បី​ប្រយុទ្ធប្រឆាំង​ជំងឺរបេង​ក្នុងប្រទេស​កម្ពុជា​។​

​សេចក្តីប្រកាស​ចុះ​ថ្ងៃទី​៧ ខែ​កុម្ភៈ ឆ្នាំ​២០១២ បង្ហាញថា JICA កំពុង​ជួយ​ឧបត្ថម្ភ​កម្មវិធី​ជាតិ​កំចាត់​រោគរបេង​អស់​រយៈពេល​ច្រើនជាង ១០​ឆ្នាំ​ហើយ ដើម្បី​ពង្រឹង​សមត្ថភាព​កម្មវិធី​ជាតិ​កំចាត់​រោគរបេង តាមរយៈ​គម្រោង រួមមាន ការអង្កេត​ស្រាវជ្រាវ​អត្រា​ប្រេ​វ៉ាឡង់​ជំងឺរបេង លើក​ទី​១ ក្នុង​ឆ្នាំ​២០០២​។ ចំពោះ​ការឧបត្ថម្ភ ការអង្កេត​ស្រាវជ្រាវ​អត្រា​ប្រេ​វ៉ាឡង់​ជំងឺរបេង លើក​ទី​២ ក្រសួង​សុខាភិបាល និង​JICA បាន​ចុះហត្ថលេខា​លើ​កំណត់ហេតុ​នៃ​ការពិភាក្សា​ក្នុង​ឆ្នាំ​២០០៩ ស្តីពី​កិច្ចសហប្រតិបត្តិកា​រប​ច្ចេក​ទេស សម្រាប់​គម្រោង​ពង្រឹង​សមត្ថភាព​កម្មវិធី​ជាតិ​កំចាត់​រោគរបេង តាមរយៈ​ការអនុវត្តន៍ ការអង្កេត​ស្រាវជ្រាវ​រក​អត្រា​ប្រេ​វ៉ាឡង់​ជំងឺរបេង លើក​ទី​២៕​

0 មតិ:

Post a Comment