www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Friday, March 2, 2012

​អ្ន​ក​សង្កេត​ការណ៍​អន្តរជាតិ​​667នាក់​​ត្រៀមមើល​​​ការ​បោះឆ្នោត​​​​ប្រធានាធិបតី​​រុស្ស៊ី​

គណៈ​កម្មាធិការ​​បោះឆ្នោត​​​​​កណ្តាល​​ CEC របស់​​រុស្ស៊ី​​​ថ្លែង​កាលពី​​ថ្ងៃទី​​​១ មីនា ថា សរុប​អ្នក​សង្កេតការណ៍​​​អន្តរជាតិ​​​​​៦៦៧​នាក់ រហូត​មក​ទល់​ពេលនេះ​ត្រូវ​បាន​​អនុញ្ញាត​​ឱ្យ​មក​ពិនិត្យ​​មើល​ការ​បោះឆ្នោត ​​​ប្រធានាធិបតី​រុស្ស៊ី​នាថ្ងៃទី​​៤ មីនា ​​ខាងមុខនេះ​។​ ប្រធាន​របស់ CEC លោកវ៉្លាឌីមៀរ  ឈួ​រ៉ូវ ​ថ្លែង​ថា ក្នុង​ចំណោមអ្នក​ទាំង​នេះ​​មាន​​​តំណាង​អង្គ​ការ​​​ដើម្បីសន្តិសុខ​​ និងកចិ្ច​​​​សហ​ប្រតិបត្តិ​ការ​​​នៅអឺរ៉ុប​​៨​នាក់​ដែល​នឹង​​តាមដាន​មើលការ​ ​បោះ​ឆ្នោត​ជាលើកដំបូង ។ មនុស្ស​​​ឯទៀត​ៗ​មក​ពី​​​សហគមន៍​​​បណ្តា​រដ្ឋ​​ឯករាជ្យ ​​សភាក្រុម​​​ប្រឹក្សា​អឺរ៉ុប​​ និងអង្គការ​​​កិច្ចសហប្រតិបត្តិការ​​​​​សៀងហៃ OCS ។​
​យោងតាម​​​​​ CEC ថា ពលរដ្ឋ​រុស្ស៊ី​​​​ជាង​​​១០៩​លាននាក់​​​​ត្រូវ​ទៅបោះឆ្នោត​ក្នុង​​ការិយា​ ល័យ​​បោះឆ្នោត​​​​ជាតិ​ចំនួន​​​៩៤.០០​០​កន្លែង​​​ និង​​​ស្ថានីយ​​បោះឆ្នោត​​នៅបរទេស​​​ចំនួន​​​៣៨៤​កន្លែង៕

0 មតិ:

Post a Comment