www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Sunday, March 4, 2012

ទិវានារិ អន្តរជាតិ ៨មីនា ឆ្នាំ២០១២ ក្រោមប្រធានបទ“អ្នកម្តាយដ៏ឆ្នើមរបស់ខ្ញុំ”



ភ្នំពេញ ៖ ក្នុងការចូលរួម អបអរសាទរ ខួបលើកទី ១០១ ទិវានារី អន្តរជាតិ ៨មីនា ដែលនឹងឈាន ចូលមកដល់ នាពេល ខាងមុខនេះ មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី ភ្នំពេញ បានលើកយក ប្រធានបទមួយ ដើម្បីជាការ ក្រើនរំលឹក ដល់កូនៗ ជំនាន់ក្រោយ ឲ្យ ស្គាល់ពី ទុក្ខលំបាក របស់អ្នកម្តាយ នោះគឺប្រធានបទ “អ្នកម្តាយដ៏ឆ្នើម របស់ខ្ញុំ” ។
បើយោងតាម គេហទំព័រ របស់សាលា រាជធានីភ្នំពេញ ដែលបានចេញ នៅព្រឹកថ្ងៃទី ៤ ខែមីនា ឆ្នាំ២០១២ បានឲ្យដឹងថា កាលពីព្រឹក ថ្ងៃទី២ ខែមីនា នៅមន្ទីរ សាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ មានរៀបចំ ពីធីអបអរសាទរ ខួបលើកទី ១០១ ទិវានារី អន្តរជាតិ ៨មីនា ក្រោមប្រធានបទ “អ្នកម្តាយដ៏ឆ្នើម របស់ខ្ញុំ” នៅក្នុងប្រធាន បទនេះ គឺចង់បង្ហាញពី ទស្សនទាន ដែលកើតចេញ ពីការលះបង់ គ្រប់យ៉ាងរបស់ អ្នកម្តាយ ដើម្បីកូនៗ ជាទីស្រលាញ់ របស់ខ្លួន នៅពេលដែល មានការលំបាក តួនាទី របស់ អ្នកម្តាយ បានរែកពន់ យ៉ាង ច្រើន។ បើទោះបី លំបាកវេទនា ក្រីក្រយ៉ាងណា ឬក៏ជាស្ត្រី មេម៉ាយក្តី ក៏នៅតែ ខិតខំតស៊ូ ចិញ្ចឹម បីបាច់ថែរក្សា និងអប់រំបណ្តុះ បណ្តាលកូន ឱ្យរស់រាន មានជីវិត និងមាន អនាគតល្អ ដើម្បីក្លាយខ្លួន ទៅជាកូនល្អ សិស្សល្អ មិត្តល្អ ផងដែរ ។
ប្រធានបទ “អ្នកម្តាយដ៏ឆ្នើម របស់ខ្ញុំ” វាក៏ជា សារមួយ ផ្ញើទៅដល់កូនៗ ដែលមិនស្តាប់ ដំបូន្មានម្តាយ ធ្វើឱ្យម្តាយឪពុក ពិបាកចិត្ត តាំងពីដើមមក ដើម្បីភ្ញាក់ខ្លួន រលឹកតបស្នង សងគុណ ចំពោះអ្នកម្តាយ ។
នៅក្នុងពិធី អបអរនោះ ផងដែរ អភិបាលរង រាជធានីភ្នំពេញ លោកស្រី ទូច សារ៉ុម ក៏បានមាន ប្រសាសន៍ កោតសរសើរ និងបានវាយ តម្លៃខ្ពស់ ចំពោះនារី ដែលតែងតែ យកចិត្ត ទុកដាក់រួមគ្នា ជួយសង្គមជាតិ ឱ្យរីកចំរើន និងបានផ្តាំផ្ញើ ក្នុងនាម អភិ បាល រាជធានីភ្នំពេញ ដល់ មន្រ្តីរាជការ ទាំងអស់ ឱ្យខិតខំ ធ្វើយ៉ាងណា ជួយនារីឱ្យមាន លទ្ធភាព ក្នុងសង្គម និងសូមបន្ត ប្រពៃណីដ៏ល្អ បន្តទៀត បំពេញតួនាទី ភារកិច្ចជាម្តាយ ជាបងស្រី ខិតខំប្រឹងប្រែង អប់រំដល់កូនចៅ ឲ្យក្លាយជា ទំពាំស្នងឫស្សី ដ៏ល្អសម្រាប់ ប្រទេសជាតិ ។
ជាមួយគ្នា នោះផងដែរ ប្រធានមន្ទីរ សាធារណការ និងដឹកជញ្ជូន រាជធានី ភ្នំពេញ លោក សាំ ពិសិដ្ឋ បានរាយការណ៍ ពីសកម្មភាព ការងាររបស់ មន្រ្តីរាជការ បុគ្គលិក កម្មករ ជានារីចំនួន ២៥០នាក់ ដែលបានចូលរួម សហការ គ្រប់បណ្តា ការងារ ហើយសកម្មភាព ទាំង អស់ រួមចំណែក អភិវឌ្ឍន៍ រាជធានីភ្នំពេញ។ ជារៀងរាល់ឆ្នាំ មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ តែងតែបានរៀបចំ ពិធីសំណេះ សំណាល ដោយមានការ ជួយឧបត្ថម ពីសប្បុរសជន នានា ក្នុងគោលបំណង លើក ទឹកចិត្ត ចំពោះ បងប្អូននារី និងដើម្បីក្រើន រំលឹកឡើងវិញ នៃការតស៊ូ យ៉ាងស្វិតស្វាញ ជំនះរាល់ ឧបសគ្គ ការលំបាក គ្រប់បែបយ៉ាង ៕

0 មតិ:

Post a Comment