www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Sunday, March 4, 2012

ការរលំរោងចក្រដោយការសាងសង់គ្មានមាត្រដ្ឋានមួយកន្លែងក្នុងរាជធានីភ្នំពេញ



ភ្នំពេញ:​រោងចក្រ​មួយកន្លែង ដែល​ទើបតែ​សាងសង់​រួចរាល់ ​គ្រោងនឹង​បើក​​ដំណើរការនៅ​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១២​ ខាងមុខនេះ បាន​បាក់​រលំពាក់កណ្តាលរោងចក្រ ប្រហែល ១០០ម៉ែត្រ កាលពី​វេលា​ម៉ោង ៩​ និង ​១០​នាទី ​ព្រឹកថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០១២ ដែលមាន​ទីតាំង​ស្ថិតនៅ​ខាងលិចតុលាការយោធា ក្រុម​៤ ភូមិ​ដំណាក់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។

ហេតុការណ៍​នេះ​មិន​បណ្តាល​ឲ្យ​មាន​អ្នករងរបួស​នោះទេ ព្រោះ​មិនទាន់មាន​អ្នក​ចូលធ្វើការ​។​

​រោងចក្រ​ខា​លើ​នេះ​មាន​ទំហំ ៤០​ម៉ែត្រ X ១៦០​ម៉ែត្រ ដែល​​សាងសង់ជិត​រួចរាល់ តែជា​អកុសល បាន​បាក់​រលំ​ចំពាក់កណ្តាល ផ្នែកខាងឆ្វេងនៃរោងចក្រ ប្រហែល ១០០ម៉ែត្រ ខូចខាត ៧០ ទៅ ៨០ភាគរយ​៕

0 មតិ:

Post a Comment