www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Tuesday, March 13, 2012

លោក​ស្រី​ អាំង​ សាន​ស៊ូជី​ មេ​បក្ស​ប្រឆាំង​ភូមា​និយាយ​ថា​ របប​ផ្តាច់​ការ​អាច​វិល​មក​វិញ​



លោក​ស្រី​ អាំង​ សាន​ស៊ូជី​ បាន​ថ្លែង​យ៉ាង​ដូច្នេះ​នៅ​ក្នុង​យុទ្ធ​នាការ​បោះ​ឆ្នោត​នៅ​ក្នុង​រដ្ឋ​ Mon​ ក្នុង​ ភាគ​ខាង​ត្បូង​ប្រទេស​ភូមា​ថា៖
មេ​ដឹក​នាំ​ប្រកាន់​លទ្ធិ​ប្រជា​ធិប​តេយ្យ​ក្នុង​ប្រទេស​ភូមា​ដែល​កំពុង​ធ្វើ​យុទ្ធ​នាការ​រក​សំឡេង​ឆ្នោត​ លោក​ស្រី​ អាំង​ សាន​ស៊ូជី​ និយាយ​ថា​ របប​ផ្តាច់​ការ​អាច​វិល​មក​វិញ​នៅ​ក្នុង​ប្រទេស​ភូមា​ ដោយ​សារ​តែ​ប្រទេស​នេះ​មិន​ទាន់​សម្រេច​បាន​លទ្ធិ​ប្រជា​ធិបតេយ្យ​ពិត​ប្រាកដ​។

លោក​ស្រី​ អាំង​ សាន​ស៊ូជី​ កំពុង​ប្រកួត​ប្រជែង​សម្រាប់​កៅអី​សភា​មួយ​នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើស​រើស​សមា​ជិក​សភា​នៅ​តាម​មណ្ឌល​មួយ​ចំនួន​ឡើង​វិញ​នៅ​ដើម​ខែ​មេសា​ខាង​មុខ​នេះ​ បន្ទាប់​ពី​គណបក្ស​របស់​លោក​ស្រី​បាន​ធ្វើ​ពហិកា​រនៅក្នុ​ងការ​បោះឆ្នោត​ទូទៅ​កាល​ពី​ឆ្នាំ​ទៅ​មិញ​៕

0 មតិ:

Post a Comment