www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Tuesday, March 13, 2012

​បញ្ហា​កង្វះ​ទឹក​នៅ​លើ​ពិភព​លោកទទួលការ​ព្រមាន​អំពីអង្គការ​សហ​ប្រជា​ជាតិ

អង្គការ​សហ​ប្រជា​ជាតិ​ព្រមាន​ថា​ បញ្ហា​កង្វះ​ទឹក​នៅ​ក្នុង​ផ្នែក​មួយ​ចំនួន​នៅ​លើ​ពិភព​លោក​អាច​ជា​ បញ្ហា​រ៉ាំរ៉ៃ​ ហើយ​ស្ថាន​ភាព​អាច​នឹង​ធ្ងន់​ធ្ងរ​ជាង​នោះ​ទៅ​ទៀត​ដោយ​សារ​​ការ​កើន​ឡើង​នូវតម្រូវការ​ស្បៀង​អាហារ​។

នៅ​ក្នុង​របាយ​ការណ៍​មួយ​ អង្គការ​សហ​ប្រជា​ជាតិ​និយាយ​ថា​ ការ​កើន​ឡើង​នៃ​ចំនួន​ប្រជា​ពលរដ្ឋ​ នៅ​លើ​ពិភព​លោក​នឹង​បង្កើន​​តម្រូវការ​សម្រាប់​អាហារ​ដល់​ទៅ​៧០​ភាគ​រយ​នៅ​ដំណាច់​ឆ្នាំ​ ២០​៥០​ខាង​មុខ​នេះ​។

បញ្ហា​នោះ​នឹង​នាំ​ឲ្យ​មាន​កំណើន​ជិត​២០​ភាគ​រយ​នៃ​ការ​ប្រើ​ប្រាស់​ទឹក​ក្នុង​វិស័យ​កសិកម្ម​ ដែល​ត្រូវ​ការ​ការ​ប្រើ​ប្រាស់​ទឹក​សាប​ច្រើន​ជាង​គេ​នៅ​លើ​ពិភព​លោក​។

របាយ​ការណ៍​នោះ​និយាយ​ផង​ដែរ​ថា​ ការ​ប្រែ​ប្រួល​អាកាស​ធាតុ​គឺ​ជា​ការ​គំរាម​កំហែង​មួយ​ពិត​ ប្រាកដ​ និង​ កាន់​តែ​ខ្លាំង​ឡើង​។

របាយ​ការណ៍​នោះ​ព្រមាន​ថា​ បើ​ពុំមាន​ផែការ​ទឹក​ និង​ ដំណោះ​ស្រាយ​ឲ្យ​បាន​ល្អ​នោះ​ទេ​ មនុស្ស​ រាប់​រយ​លាន​នាក់​នឹង​ប្រឈម​មុខ​នឹង​ការ​អត់​ឃ្លាន​ ជំងឺ​ កង្វះ​ខាត​ថាម​ពល​ និង​ ភាព​ក្រី​ក្រ​៕

0 មតិ:

Post a Comment