www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Tuesday, March 13, 2012

​កិច្ច​ប្រជុំ​ក្រៅ​ផ្លូវ​ការ​របស់​មេបញ្ជាការ ​កង​ទ័ព​អាស៊ាននាថ្ងៃទី ​២៨​ដល់​៣០​មីនា ​ឆ្នាំ​២០១២​នេះកម្ពុជានឹង​ធ្វើ​ម្ចាស់​ផ្ទះ​



ប្រទេស​កម្ពុជា​ នឹង​ធ្វើ​ជា​ម្ចាស់​កិច្ច​ប្រជុំ​ក្រៅ​ផ្លូវ​ការ​របស់​អគ្គ​មេបញ្ជាការ​កងទ័ព​អាស៊ាន​លើក​ទី​​៩​ ចាប់​ពី​ថ្ងៃ​២៨​ដល់​៣០​មីនា ​ឆ្នាំ​២០១២​នេះ​ ដើម្បី​ពិភាក្សា​អំពី​ការ​ពង្រឹង​សន្តិ​សុខ​ និង ការ​ជួយ​​អន្ត​រាគមន៍​ ពេល​មាន​គ្រោះ​ធម្មជាតិ​នៅក្នុង​តំបន់​។

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​មួយ​នៅ​ទីស្តី​ការ​ក្រសួង​ការ​ពារ​ជាតិ​ លោក​នាយ​ឧត្តម​សេនីយ៍​​ណឹម​ សុវត្ថិ​ បាន​ថ្លែង​ អះ​អាង​ថា​ កិច្ច​ប្រជុំ​ដែល​ហៅ​កាត់​ជា​ភាសា​អង់​គ្លេស​ថា​ ACDFIM​ នឹង​មាន​​ការ​ចូល​រួម​ពី​មេ​បញ្ជាការ​កងទ័ព​នៃ​ប្រទេស​ជាសមាជិក​របស់​អាស៊ាន​ទាំ​ង១០​​លើក​លែង​តែ​ប្រទេស​មីយ៉ាន់ម៉ា​ ដែល​មាន​ការរវល់​ក្នុង​ការ​រៀប​ចំពិធី​បុណ្យ​ជាតិ​នៅ​ប្រទេស​របស់​ខ្លួន​។

បើ​តាម​នាយ​ឧត្ត​មសេនីយ៍​ ណឹម​ សុវត្ថិ​ កិច្ច​ប្រជុំ​រយៈពេល​បីថ្ងៃនោះ​ នឹង​ពិភាក្សា​ពាក់ព័ន្ធ​នឹង​បញ្ហា​​ក្នុង​តំបន់​និង​ពិភព​លោក​ ហើយ​ក៏មាន​គោល​បំណង​ពង្រឹង​ការយោគ​យល់គ្នា​ទៅវិញ​ទៅ​មក​​​និង​​កិច្ច​សហ​ប្រតិ​បត្តិការ​ ដើម្បី​ឆ្លើយ​តប​​នឹង​ការ​គំរាម​កំហែង​សន្តិសុខ​ផង​ដែរ​។

គួរបញ្ជាក់ផងដែរកិច្ច​ប្រជុំ​​ក្រៅ​ផ្លូវការ​នេះ​ចាប់ផ្តើម​ដំបូង​គេ​ពីឆ្នាំ​២០០១​ នៅក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​៕

0 មតិ:

Post a Comment