www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Tuesday, March 13, 2012

ស្រ្តីនិងផលវិបាកពាក់ស្បែក​ជើងកែ​ងចោ​ត



ស្ត្រី​ដែ​ល​ចូ​ល​ចិ​ត្ត​ពា​ក់​ស្បែ​ក​ជើ​ង​កែ​ង​ចោ​ត​ ​គួ​រ​ប្រ​យ័​ត្ន​ចំ​ពោះ​ជើ​ង​រ​ប​ស់​អ្ន​ក​ ​ព្រោះ​តា​ម​​ ​កា​រ​សិ​ក្សា​ថ្មី​មួ​យ​ ​ដែ​ល​​ចុះ​ផ្សា​យ​ក្នុ​ង​ព្រឹ​ត្តិ​ប​ត្រ​ ​T​h​e​ ​J​o​u​r​n​a​l​ ​o​f​ ​A​p​p​l​i​e​d​ ​P​h​y​s​i​o​l​o​g​y​ ​បា​ន​ឱ្យ​ដឹ​ង​ថា​ ​កា​រ​ពា​ក់​ស្បែ​ក​ជើ​ង​កែ​ង​ចោ​ត​ ​អា​ច​ធ្វើ​ឱ្យ​សា​រ​ធា​តុ​អា​ហា​រ​ចិ​ញ្ចឹ​ម​ ​សា​ច់​ដុំ​កំ​ភួ​ន​ជើ​ង​ ​ថ​យ​ចុះ​ ​ធ្វើ​ឱ្យ​អ្ន​ក​ ​ប្រ​ឈ​ម​មុ​ខ​ខ្លាំ​ង​ ​នឹ​ង​គ្រោះ​ថ្នា​ក់​ ​និ​ង​ប៉ះ​ពា​ល់​ដ​ល់​កា​រ​ដើ​រ​ ​រ​ប​ស់​អ្ន​ក​ថែ​ម​ទៀ​ត​។​

​កា​រសិក្សានេះ ធ្វើឡើងដោយក្រុមអ្នកស្រាវជ្រាវជនជាតិអូស្ត្រាលី ដោយជ្រើសរើស ស្ត្រីវ័យក្មេងចំនួន៩នាក់ ​ដែ​ល​បា​ន​ពា​ក់​ស្បែ​ក​ជើ​ង​កែ​ង​ចោ​ត​យ៉ាងតិច ៤០ម៉ោង ក្នុង១សប្តាហ៍ អស់រយៈពេល២ឆ្នាំ និងស្ត្រីវ័យក្មេងចំនួន ១០នាក់ទៀត ដែលកម្រ ​ពា​ក់​ស្បែ​​ក​ជើ​ង​កែ​ង​ចោ​ត​។​

​ជា​ល​ទ្ធ​ផលបានឱ្យឃើញថា ស្ត្រីដែលមានទម្លាប់ពាក់ស្បែក-ជើងកែងចោត តែងបោះជំហានខ្លីៗ និងប្រើកម្លាំងខ្លាំង ហើយជើង ​ត្រូ​វ​រឹ​ប​ ​និ​ង​ដើ​រដោយចុងជើងជានិច្ច។ ម៉្យាងទៀត ទោះបីជា ដោះ- ស្បែកជើងចេញ និងដើរដោយជើងទទេក៏ដោយ ក៏ពួកគេ នៅតែដើរ ​ក្នុ​ង​ឥ​រិ​យា​ប​ថ​បែបនេះដដែល។ ហេតុនេះហើយ ទើបជាតិកាកសរសៃ អាហារ (Fibers) នៅក្នុងសាច់ដុំកំភួនជើង បានថយចុះ ​និ​ង​ធ្វើ​ឱ្យ​ ​ជើ​ង​ ​ងាយរងរបួស។​

​ក្រៅ​ពី​នេះ​ ​ការពាក់ស្បែកជើងកែងចោត វាទាមទារឱ្យអ្នកប្រើ ថាមពលខ្លាំង ដើម្បីទប់លំនឹងខុសពីអ្នកដែលពាក់ស្បែកជើងរាប ​ធ​ម្ម​តា​។​ ​ម៉្យា​ង​ទៀ​ត នៅពេលដែលអ្នកប្តូរពីការពាក់ស្បែកជើងកែង- ចោត មកជាស្បែកជើងរាបវិញ វាក៏អាចបង្កឱ្យមានគ្រោះថ្នាក់បាន ​ផ​ង​ដែ​រ​ ​ជាពិសេស នៅពេលធ្វើការ ព្រោះតែជើងបានប្តូរលក្ខណៈថ្មី បង្កឱ្យមានការឈឺចាប់ និងធ្វើឱ្យពិបាកដើរ។​

​លោ​ក​នៀ​ល​ ​ចេ​ ​ក្រូ​នី​ន (Neil J. Cronin) ប្រធានដឹកនាំ ការសិក្សានេះ បានឱ្យដឹងថា “ជម្រើសដែលល្អបំផុត គឺអ្នកមិនត្រូវ ​ពា​ក់​ស្បែ​ក​ជើ​ង​កែ​ង​ចោ​ត ញឹកញាប់ពេកនោះឡើយ ត្រឹមតែម្តង ឬ ២ដង ក្នុង១សប្តាហ៍បានហើយ ពោលគឺអ្នកគួរឱ្យជើងស្ថិតក្នុង ទម្រង់ធម្មតា ​ឱ្យ​បា​ន​ច្រើ​នបំផុត៕

0 មតិ:

Post a Comment