www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Monday, March 5, 2012

វេជ្ជបណ្ឌិត​ឯកទេស​ឆ្អឹង​ខ្នង​វេរ៉ាផាន់ កនសុងថាំ​ នឹង​ផ្តល់​ការ​ប្រឹក្សា​អ្នក​ជំងឺ​នៅកម្ពុជា



ភ្នំពេញៈ លោក​វេជ្ជបណ្ឌិត វេរ៉ាផាន់ កនសុងថាំ​ ឯកទេស​ខាង​វះ​កាត់​សរសៃ​ប្រសាទ និង​ឆ្អឹង​ខ្នង​នៃ​មន្ទីរ​ពេទ្យ​បំរ៉ុង​រ៉ាត់​អន្តរជាតិ​នៅ​ទីក្រុង​បាងកក​នោះ នឹង​មក​រាជធានី​ភ្នំពេញ​នៅ​ខែ​ក្រោយ​។ លោក​នឹង​ផ្តល់​សេវា​ប្រឹក្សា​ដល់​អ្នក​ជំងឺ​ឆ្អឹង​ខ្នង​នៅ​កម្ពុជា​ដោយ​ឥត គិត​ថ្លៃ។

ទស្សន​កិច្ច​របស់​លោក​វេជ្ជ​បណ្ឌិត វេរ៉ាផាន់ ត្រូវ​បាន​រៀបចំ​ដោយ​មន្ទីរ​ពេទ្យ​បំរ៉ុង​រ៉ាត់​ និង​មន្ត្រី​សុខាភិបាល​ក្នុង​ស្រុក ខណៈ​លោក​នឹង​ធ្វើ​ការ​ព្យាបាល​ជំងឺ​ផ្នែក​ឆ្អឹង​ខ្នង​នេះ​ដោយ​ឧបករណ៍​ វះកាត់​អង់​ដូស្កុប (endoscopic surgery)។

វេជ្ជ​បណ្ឌិត​រូប​នេះ​នឹង​ការ​ប្រឹក្សា​ដោយ​ឥត​គិត​ថ្លៃ​ដល់​ប្រជា​ជន​ កម្ពុជា​ដែល​មាន​បញ្ហា​ខាង​ជំងឺ​ឆ្អឹង​ខ្នង​ ហើយ​លោក​នឹង​ជួយ​ធ្វើ​សំណើ​ឲ្យ​ទៅ​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ​បំរ៉ុង​រ៉ាត់​ តែ​ម្តង។

ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​ផ្នែក​វេជ្ជសាស្ត្រ​នៅ​ប្រទេស​ថៃ​ លោក​ វេរ៉ាផាន់​ ក៏​ទៅ​បន្ត​ការ​សិក្សា​នៅ​ អាល្លឺម៉ង់ និង​សហរដ្ឋ​អាមេរិក​ ដោយ​លោក​បាន​សិក្សា​ស្រាវ​ជ្រាវ​ផ្នែក​វះ​កាត់​ដោយ​មិន​កាត់​សាច់ (MIS) ផង​ដែរ​។

បច្ចុប្បន្ន​លោក​វេជ្ជ​បណ្ឌិត វេរ៉ាផាន់ ជា​នាយក​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​ផ្នែក​ឆ្អឹង​ខ្នង​បំរ៉ុង​រ៉ាត់​(BSI) និង​ជា​អ្នក​បណ្តុះ​បណ្តាល​ក្រុម​វេជ្ជ​បណ្ឌិត​នៅ​ជុំវិញ​ពិភពលោក​ប្រើ​ឧបករណ៍​វះកាត់​អង់​ដូស្កុប។​

បញ្ហា​ឆ្អឹង​ខ្នង​គឺជា​ជំងឺ​សាមញ្ញ​ម្យ៉ាង​ដែល​កើត​ឡើង​នៅ​លើ​សព៌ាង្គកាយ​មនុស្ស​យើង។ វា​បង្ក​ឡើង​ដោយ​ការ​លើក​របស់​ធ្ងន់ៗ ការ​មាន​ស្នាម​របួស​ដោយ​សារ​តែ​គ្រោះ​ថ្នាក់​ចរាចរណ៍ ឬ​គ្រោះថ្នាក់​ដោយ​ចៃ​ដន្យ ការ​ជាប់​គាំង​បណ្តាញ​ឆ្អឹង ការ​មិន​កម្រើក​ខ្លួន​ និង​ការ​មាន​ជំងឺ​ខូច​ខួរ​ឆ្អឹង​ខ្នង​ ឬ​ជំងឺ​សន្លាក់​​។

ការ​ប្រើ​ឧបករណ៍​វះកាត់​អង់​ដូស្កុប គឺ​មាន​ការ​ប្រើ​ប្រាស់​នូវ​ប្រព័ន្ធ​កាមេរ៉ា​ដ៏​តូច​មួយ ដើម្បី​ជ្រៀក​មើល​តាម​សន្ទះ​ឆ្អឹង​ខ្នង​តូចៗ​នៅ​ជុំវិញ​ចន្លោះ​សាច់​ដុំ ​តែ​ម្តង ហើយ​វា​ក៏​ប្រើ​រយៈ​ពេល​ខ្លី​ក្នុង​ការ​ព្យាបាល​​ឲ្យ​ជា​សះ​ស្បើយ​ដែរ​។

វិទ្យាស្ថាន​ស្រាវជ្រាវ​ផ្នែក​ឆ្អឹង​ខ្នង​នៅ​មន្ទីរ​ពេទ្យ​បំរ៉ុង​រ៉ាត់ (BSI) ត្រូវ​បាន​បំពាក់​នូវ​ឧបករណ៍​ទាំងអស់​នេះ។

លោក​វេជ្ជ​បណ្ឌិត វេរ៉ាផាន់ បាន​មាន​ប្រសាសន៍​ថា៖ «​ក្រុម​អ្នក​ឯកទេស​វះ​កាត់​យើង​កំពុង​តែ​ធ្វើ​ការ​ជា​មួយ​ក្រុម​អ្នក​ឯកទេស​អាល្លឺម៉ង់​ ដើម្បី​បង្កើន​បច្ចេកទេស និង​អភិវឌ្ឍ​ឧបករណ៍​វះកាត់។ យើង​ក៏​មាន​បំណង​ចង់​ពង្រីក​ចំណេះ​ដឹង​ផ្នែក​នេះ​នៅ​អាស៊ី​ ជាមួយ​នឹង​ការ​ប្រើ​ឧបករណ៍​វះកាត់​អង់ដូស្កុប​ដែល​ត្រូវ​បាន​ប្រើប្រាស់​លើ ​អ្នក​ជំងឺ​ឆ្អឹង​កង​ខ្នង​ និង​ឆ្អឹង​ខ្នង​៩៥​ភាគរយ»។

កាល​ពី​ឆ្នាំ​មុន​មន្ទីរ​ពេទ្យ​បំរ៉ុង​រ៉ាត់​បាន​ព្យាបាល​អ្នក​ជំងឺ​ជាង​មួយ ​លាន​នាក់​។ អ្នក​ជំងឺ​ជិត​ពាក់​កណ្តាល​មក​ពី​បណ្តា​ប្រទេស​ផ្សេងៗ​ក្រៅ​ពី​ថៃ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​មន្ទីរពេទ្យ។

ចំណែក​តម្លៃ​សម្រាប់​ព្យាបាល​ដូច​នៅ​ក្នុង​សហរដ្ឋ​អាមេរិក និង​នៅ​ប្រទេស​អូស្រ្តាលី​ដែរ ខណៈ​បណ្តា​ប្រទេស​ទាំង​នោះ​ក៏​ធ្លាប់​បាន​បញ្ជូន​អ្នក​ជំងឺ​ខ្លួន​មក​សម្រាក វះ​កាត់​ព្យាបាល​ជំងឺ​ឆ្អឹង​ខ្នង​នៅ​មន្ទីរពេទ្យ​បំរ៉ុង​រ៉ាត់​ផង​ដែរ។ ​

ក្នុង​ឆ្នាំ​២០១១ មាន​អ្នក​ជំងឺ​កម្ពុជា​ប្រមាណ​ជា​១៥​ ០០០ ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ព្យាបាល​ជំងឺ​នៅ​មន្ទីរ​ពេទ្យ​បំរ៉ុង​រ៉ាត់ ប្រទេស​ថៃ៕

0 មតិ:

Post a Comment