www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Monday, March 5, 2012

លោក Mitt Romney ឈ្នះឆ្នោតដោយធូរហៀក



ស.រ.អា៖ អតីត​អភិបាល​រដ្ឋ ម៉ាសាឈូសេត (Massachusetts) លោក មិត រ៉មនី (Mitt Romney) បាន​ទទួល​ជ័យជម្នះ​យ៉ាង​ងាយស្រួល​នៅ​ក្នុង​រដ្ឋ​វ៉ាស៊ីនតោន (Washington) ក្នុង​ការ​បោះឆ្នោត​របស់​គណបក្ស​សាធារណរដ្ឋ នាំ​ឲ្យ​ការ​ឃោសនា​នយោបាយ​ដ៏​មាំទាំ​របស់​លោក​ឆ្ពោះ​ទៅ​រក​ការ​ប្រកួតប្រជែង​មួយ​ដែល​ហៅថា ថ្ងៃ​អង្គារ​ដ៏​អស្ចារ្យ (Super Tuesday) ក្នុង​រដ្ឋ​ចំនួន​១០​នៅ​សប្តាហ៍​ក្រោយ​នេះ។

ប៉ូឡូញ៖ មន្ដ្រី​សង្គ្រោះ​បន្ទាន់​ក្នុង​ប្រទេស​ប៉ូឡូញ ​និយាយ​ថា មាន​រទេះភ្លើង​ពីរ​គ្រឿង​បាន​ប៉ះ​ទង្គិច​គ្នា មុខ​ទល់​នឹង​មុខ បណ្ដាល​ឲ្យ​មនុស្ស ១៥ នាក់​ស្លាប់ ហើយ ៥៤ នាក់​ផ្សេង​ទៀត​របួស៕

0 មតិ:

Post a Comment