www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Tuesday, March 13, 2012

​វិស័យ​ទេស​ចរណ៍​អូស្ត្រាលី​កំពុង​ទទួលរងការជះ​ឥទ្ធិពល​អាក្រក់



ការ​សិក្សា​ថ្មីមួយ​បាន​បង្ហាញ​អំពី​ការ​បារម្ភ​អំពី​ការ​លូតលាស់​នៃ​ឧស្សា​ហកម្ម​រ៉ែ​ទៅ​លើ​វិស័យ​ទេស​ចរណ៍​របស់​អូស្ត្រាលី​។
វិទ្យា​ស្ថាន​អូស្ត្រាលី​និយាយ​ថា​ ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​ខ្លួន​បង្ហាញ​ថា​ ឧស្សា​ហកម្មរ៉ែ​កំពុង​ធ្វើ​ឲ្យ​ ដុល្លារ​អូស្ត្រាលី​ឡើង​ខ្ពស់​ ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​មាន​ការ​រុញរា​ក្នុង​ការធ្វើ​ដំណើរ​មក​ប្រទេស​អូស្ត្រាលី​។

នាយក​ប្រតិបត្តិ​នៃ​វិទ្យា​ស្ថាន​នោះ​លោក​ Richard​ Denniss ​និយាយ​ថា​ មហា​សេដ្ឋី​អណ្តូងរ៉ែ​នៅ​ក្នុង​រដ្ឋ​ Queensland​ បាន​ទទួល​ផល​ប្រយោជន៍​ពី​ការ​រីក​លូត​លាស់​នៃ​ឧស្សា​ហកម្មរ៉ែ​ ប៉ុន្តែ​ ពួក​គេ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ខាត​បង់​ប្រយោជន៍​របស់​សហ​គមន៍​ឡើយ​។

លោក​ Denniss​ បន្ត​ថា​ ការ​រីក​លូត​លាស់​នៃ​ឧស្សា​ហកម្មរ៉ែ​ ក៏កំពុង​ជះ​ឥទ្ធិពល​ទៅ​លើ​ឧស្សា​ហកម្ម​ ផលិត​ទំនិញ​របស់​អូស្ត្រាលី​ផង​ដែរ​៕

0 មតិ:

Post a Comment