www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Tuesday, March 13, 2012

អាថ៌កំបាំងអាហារ១២យ៉ាងដែលជួយដល់សុខភាពនិងសម្រស់មនុស្សទូទៅ



មិ​ន​ថា​ជា​ស​រ​សៃស​ក់​ ​កែ​វភ្នែ​ក​ ​ក្រ​ច​ក​ ឬ​សូ​ម្បី​តែ​ខួ​រ​ក្បាល​ ​និ​ងស​រី​រា​ង្គ ​គ្រ​ប់ផ្នែ​ក​នៃ​រា​ងកា​យ​ តែ​ង​តែ​ត្រូវ​កា​រសា​រ​ជា​តិអា​ហា​រ​ខុ​សៗ​គ្នា​។​ ដូ​ច្នេះ​ ​ដើម្បី​ ​ជួ​យបំ​ប៉​ន​រា​ងកា​យ​តា​ម​ផ្នែក​នី​មួ​យៗ​ ​អ្ន​កអា​ច​ជ្រើ​ស​អាហា​រ​ដូ​ចខា​ង​ក្រោ​ម.​.​.​។

​១.សក់ទន់រលាស់ ដោយទឹកដោះគោដែលមានជាតិខ្លាញ់ ៖ បើចង់ ឱ្យសក់ស្អាត អ្នកចាំបាច់បរិភោគប្រូតេអ៊ីន ​ចូល​ទៅ​ ដែលទឹកដោះគោមានជាតិ- ខ្លាញ់ទាប នឹងផ្តល់ប្រូតេអ៊ីនតិច ឬច្រើន ​គឺអា​ស្រ័​យ​លើ​ទម្ង​ន់​រ​ប​ស់​មនុ​ស្ស​ម្នា​ក់​ៗ ​ហើយជាទូទៅ ប្រូតេអ៊ីន ១ក្រាម គិតចំពោះទម្ងន់ខ្លួន ១គីឡូក្រាម គឺគ្រប់គ្រាន់ល្មម។​
​សម្រា​ប់អ្នកដែលចូលចិត្តហូបអាហារអឺរុប អាចសាកល្បងហូបឈីស (Cheese) ជាតិខ្លាញ់ទាប ​តែក​ន្លះ​ចា​ន​ចង្កឹះ​ ​នឹ​​ងផ្តល់ប្រូតេអ៊ីន ប្រហែល ២៨ក្រាម។
​២​.​ថែបំ​ប៉នបេះដូង ដោយទំពាំងបារាំង ៖ ទំពាំងបារាំង ធ្វើឱ្យរាងកាយ ឃ្លាតចាកពីជំងឺបេះដូង បាន ​ដោ​យ​សារ​វា​ពោ​រពេញទៅដោយវីតាមីន B ដែល ជួយបន្ថយអូម៉ូស៊ីស្ទេអ៊ីន (Homocysteine) ជាអាស៊ីដអាមីណូម៉្យាង ​ដែ​ល​ធ្វើ-​ ឱ្យកើតអាការរលាក និងបង្កើនការប្រឈមនឹងជំងឺបេះដូង។​
​៣.​ថែទាំកែវភ្នែក ដោយស៊ុត ៖ ស៊ុតក្រហម មានសារធាតុប្រឆាំង- រ៉ាឌីកាល់សេរី ឈ្មោះថា លូតេអ៊ីន (Lutein) ​និង​ស៊ីសានធីន ដែលជួយការពារ ភ្នែកឡើងបាយ និងពន្យារមិនឱ្យសាច់ដុំក្នុងកែវភ្នែក ថមថយសភាព ​ហើ​យមិ​ន​-​ បាច់បារម្ភថា ស៊ុតមាន់ នឹងបង្កើនកូលេស្តេរ៉ូលឡើយ ព្រោះអ្នកស្រាវជ្រាវ ពីសាកល- ​វិ​ទ្យា​ល័​យម៉ា​ស​សាឈូ​សេ​ត​ថ៍ ​(​U​niversity of Massachusett) បញ្ជាក់រួច មកហើយថា ការបរិភោគស៊ុត ១គ្រាប់ ក្នុង១ថ្ងៃ ​មិ​នធ្វើ​ឱ្យ​ក​ម្រិតកូលេស្តេរ៉ូល កើនឡើងឡើយ។​
​៤​.ស្បែ​កស្រស់ថ្លា ដោយសារប៉េងប៉ោះ ៖ រាល់ថ្ងៃ អ្នកត្រូវចេញមកប៉ះ- កាំរស្មីយូវី (UV) យ៉ាងខ្លាំងក្លា ប៉ុន្តែ ​សា​រធា​តុ​ខារ៉ូទីណយដ៍ (Carotenoid) ក្នុងប៉េងប៉ោះ ជួយបន្ថយការបំផ្លាញស្បែកបាន ហើយថែមទាំងជួយការពារ ​មហា​រី​ក និងបំបាត់ស្នាមជ្រីវជ្រួញ បានផងដែរ។​
​៥.​ក្រ​ចករឹងមាំ ដោយសាច់គោ ៖ សម្រាប់ស្ត្រីដែលតែងតែខ្វះជាតិដែក និងធ្វើឱ្យក្រចករបស់អ្នក ងាយបាក់។ ​ដូ​ច្នេះ ​ចូរបរិភោគសាច់គោ ឱ្យបានញឹកញាប់ ព្រោះវាសម្បូរដោយជាតិដែក។​
​៦.​ខួ​រក្បាលភ្លឺថ្លា ដោយបន្លែខាត់ណា ៖ ការសិក្សាដែលចុះផ្សាយក្នុង ព្រឹត្តិបត្រ Neurology បានឱ្យដឹងថា ​កា​រប​រិ​ភោ​គប​ន្លែបៃតង ដូចជា ខាត់ណា ជួយមិនឱ្យកោសិកាខួរក្បាលខូចខាត បានដល់ទៅ ៤០%។​
​៧​.ឆ្អឹ​ង​រឹ​ងមាំ ដោយសូកូឡា ៖ ក្នុងសូកូឡា ពោរពេញទៅដោយម៉ាញេ- ស្យូម ​ដែ​លផ្ត​ល់​ផ​លល្អ​ចំ​ពោះ​ភាព​ហា​ប់ណែ​ន​រប​ស់​ឆ្អឹង ប្រសិនបើរាងកាយ ទទួលបានម៉ាញេស្យូម គ្រប់គ្រាន់ ក៏អាចកើតជំងឺពុកឆ្អឹងបានដែរ។​
​៨.​ប​បូ​រមា​ត់​រាបស្អាត ដោយសណ្តែកវ៉ល់ណាត់ ៖ បបូរមាត់រលោង ស្អាត មិនមែនជាបញ្ហាចោទឡើយ ​ប្រ​សិន​បើ​កា​រផ្លា​ស់ប្តូរកោសិកាស្បែក ជា- ប្រចាំ។ ដូច្នេះ ក្រៅពីការបរិភោគត្រីសាលម៉ន ដែលមានអូមេហ្គា-៣ ហើយ ​កា​រហូ​ប​សណ្តែកវ៉ល់ណាត់ តែមួយក្តាប់ (ប្រហែល ១៤គ្រាប់) នឹងជួយឱ្យ អ្នកទទួលបានអូមេហ្គា-៣​គ្រ​ប់គ្រា​ន់​។
​៩.ច្រមុះស្រឡះ ដោយគ្រាប់ឈូករ័ត្ន ៖ ដោយសារគ្រាប់ឈូករ័ត្ន សម្បូរ ដោយវីតាមីន E ​​ដែ​​​ល​ជួ​​​​យជំ​រុ​ញ​ប្រ​ព័​​ន្ធកា​​​រពាររាងកាយ ឱ្យប្រសើរឡើងហើយ ថែមទាំងអាចបន្ថយអាការអាល់លែរហ្ស៊ី ក្នុងប្រហោងច្រមុះ ​ផ​ងដែ​រ​។​
​១០.សុខភាពល្អ ដោយផ្លែប៊្លូបឺររី ៖ វីតាមីន C ក្នុងប៊្លូបឺររី ដូចជា ថ្នាំ ដែលមានប្រយោជន៍ជាច្រើន ​ចំ​ពោះកា​រ​បំ​ប៉ន​កែ​វភ្នែក គ្រប់គ្រងការឃ្លាន- អាហារ ថែមទាំងថែរក្សាមិនឱ្យប្លោកនោមឆ្លងមេរោគ ផងដែរ។​
​១​១.​ប្រអប់មាត់គ្មានជំងឺ ដោយផ្លែស្វាយ ឬគីវី ៖ ផ្លែឈើទាំងពីរនេះ មានវីតាមីន ជ ច្រើនជាងក្រូចទៅទៀត។ ​កា​រប​រិ​ភោគផ្លែស្វាយ ពាក់កណ្តាលផ្លែ ឬផ្លែគីវី ១ផ្លែ ក្នុង១ថ្ងៃ នឹងជួយ ការពារអញ្ចាញ ​និ​ងប​ន្ថ​យ​ការ​ប្រ​ឈ​មនឹ​ង​ជំងឺ​មហារីក ក្នុងប្រអប់មាត់ បានដល់ទៅ ៥០ភាគរយ ឯណោះ។​
​ប្រ​សិន​បើអ្នកមានបញ្ហាអញ្ចាញ និងធ្មេញ មានន័យថា ក្នុងប្រអប់មាត់ កំពុងតែពោរ- ​ពេ​ញទៅ​ដោ​យ​សារ​ធា​តុ​សៃតូ​ឃី​ន (Cytokine) ដែលធ្វើឱ្យមាត់របស់អ្នកឈឺចាប់ និងមានឈាម ហូរ។ ប៉ុន្តែ វីតាមីន D ​ជួ​យ​បន្ថ​យ​សា​រធា​តុ​នេះបា​ន។ ចូរសាកល្បងទទួលទានបង្គា ប្រហែលជា ១ខាំ នឹងមានវីតាមីន ឌ ប្រហែល៦៥% ​ដែ​ល​អ្នក​ត្រូ​វកា​រ​ក្នុង ១ថ្ងៃ។​
១​២​.​ដើមទ្រូងមូលក្លុំ ដោយប្រូកខូលីខ្ចីៗ ៖ ប្រូកខូលីខ្ចីៗ មានសារធាតុម៉្យាង ជួយទប់ទល់ ​មិន​ឱ្យ​កោ​សិ​កាម​ហា​រី​កសុ​ដន់ លូតលាស់ ដែលសារធាតុនេះមានឈ្មោះថា សាល់ហ្វូរ៉ាហ្វែន (Sulforaphane) ​ហើ​យមា​ន​នៅ​ក្នុ​ង​ប្រូក​ខូ​លី​ខ្ចី ​ច្រើនជាងប្រូកខូលីចាស់ ដល់ទៅ២០ដង ឯណោះ ៕

0 មតិ:

Post a Comment