www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Tuesday, March 13, 2012

អ្វីទៅដែលជាអាថ៌កំបាំងក្នុងការតុ​ប​តែ​ង​ភ្នែ​ក​ឱ្យស្អា​ត?



សំ​ណួ​រ​មួ​យ​ដែ​ល​យើ​ង​តែង​ឮ​ញឹ​ក​ញា​ប់ប់​ផុំ​ត​ ​គឺ​គួរ​ប្រើ​ព​ណ៌​ផា​ត់​ភ្នែ​ក ​ព​ណ៌​ផ្សេ​ង​ៗ​បែ​ប​- ​ណា​ទើ​ប​ល្អ​ ​? ​ខា​ង​ក្រោ​ម​នេះ​គឺ​ជាវិ​ធី​តុ​ប​តែ​ង​ភ្នែ​ក​ឱ្យស្អា​ត​ ​តា​ម​ចំ​នួ​ន​ព​ណ៌​..​.​។​​

វិធីប្រើពណ៌ផាត់ភ្នែក ១ពណ៌ ៖
​១​.​ ​លាបពណ៌លើត្របកភ្នែក និងតាមទម្រង់រោមភ្នែកក្រោម។​
២​.​ ​ដើម្បីបង្កើតខ្សែត្រេភ្នែក ដែលកាន់តែដិតច្បាស់ ត្រូវប្រើទឹក មកជួយ ដោយប្រើជក់ បៀកទឹកបន្តិច ​ជ្រល​ក់​លើ​ពណ៌​ផា​ត់ភ្នែក រួចលាបតាមទម្រង់រោមភ្នែកលើ។​
​វិធី​ប្រើ​ពណ៌ផាត់ភ្នែក ២ពណ៌ ៖​
​១.​ ​ប្រើពណ៌ខ្ចីជាងគេ ក្នុងប្រអប់ ជាទ្រនាប់ លាបឱ្យសព្វត្របកភ្នែក គល់ជ្រុងភ្នែក និង ​តា​មទ​ម្រ​ង់​រោ​មភ្នែ​ក​ក្រោ​ម​។
​២​.​ លា​បពណ៌ដិត តាមទម្រង់រោមភ្នែកលើ រហូតដល់គន្លាក់ផ្នត់ភ្នែក កៀរឱ្យចូលគ្នា ដោយបង្វិលជក់ ជារង្វង់ ​ឱ្យ​សព្វ​។​ ការធ្វើបែបនេះ អាចធ្វើឱ្យពណ៌ផ្សំគ្នាជាពណ៌កណ្តាល ដែល គ្មានក្នុងប្រអប់។​
​វិធី​ប្រើ​ពណ៌ផាត់ភ្នែក ៣ពណ៌ ៖​
​១.​ ​ដូ​ចគ្នានឹងប្រភេទ ២ពណ៌ ត្រូវលាបពណ៌ដែលខ្ចីបំផុត ឱ្យសព្វចិញ្ចើម។​
​២.​ ​ប្រើពណ៌កណ្តាល ឱ្យកើតប្រយោជន៍ច្រើនបំផុត ព្រោះវាជាពណ៌សុវត្ថិភាពបំផុតសម្រាប់ អ្នក ​លា​បវា​តា​ម​ស្នា​ម​គន្លា​ក់ភ្នែក ដោយត្រឡប់ទៅមក តាមបែបតែមួយ ដូចផ្លិតបក់ទឹករថយន្ត រួចប្រើពណ៌ដិតបំផុត ​លា​ប​តា​ម​ទ​ម្រង់​រោមភ្នែក ឬបង្កើតភាពដិតច្បាស់ដល់ភ្នែក ដោយការ លាបកន្ទុយភ្នែក ជារូបអក្សរ V ​។​​
​វិ​ធី​ប្រើ​ពណ៌​ផាត់ភ្នែក ៤ពណ៌ ៖​
១​.​ ប្រអប់បែប៤ពណ៌ ភាគច្រើនតែងមានពណ៌សំខាន់៣ពណ៌ រួចបន្ថែមពណ៌មាស ឬពណ៌ភ្លឺផ្លេក ​មួយ​ព​ណ៌​ទៀត​។​ ដូច្នេះ ត្រូវប្រើ៣ពណ៌ តាមបែបដែលអធិប្បាយក្នុងការប្រើ ពណ៌ផាត់ភ្នែក៣ពណ៌។​
​២.​ ​ថែមពណ៌ទី៤ ចូលទៅជ្រុងគល់ភ្នែក ត្របកភ្នែក ទ្រនង់ចិញ្ចើម ឬត្រេភ្នែកក្រោម បើ មានអារម្មណ៍ថា ​កា​រលា​ប​៤ពណ៌ វាច្រើនពេក គួរប្រើពណ៌តែមួយ ម្តងមួយៗ ឬយកមកផ្សំ- ពណ៌ ដោយខ្លួនឯង ​តា​មចំ​ណូ​ល​ចិ​ត្ត​ក៏​បា​ន ៕

0 មតិ:

Post a Comment