www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Monday, March 5, 2012

ប្រធានាធិបតី​ថ្មីរបស់រុស្សីជានរណ?



ពលរដ្ឋ​រុស្ស៊ី​កំពុងតែ​ទៅ​បោះឆ្នោត​​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី ដែល​ទំនងជា​នឹង​នាំ​លោក វ្លាឌីមៀរ ពូទីន (Vladimir Putin) ឱ្យ​ត្រលប់​មក​កាន់​រដ្ឋាភិបាល​វិមាន​ក្រិមឡាំង (Kremlin) វិញ សម្រាប់​កំណត់ត្រា​អណត្តិ​ទី​៣​របស់​លោក។

អ្នក​ស្ម័គ្រចិត្ដ​តាមដាន​មើល​ការ​បោះឆ្នោត​ចំនួន​ជាង​ ២០០,០០០​នាក់​ បាន​ពិនិត្យ​មើលយ៉ាង​ដិត​ដល់ ដល់​ការ​បោះឆ្នោត​ដោយ​សង្ឃឹម​ថា​នឹង​អាច​បញ្ចៀស​ការ​បន្លំ​សន្លឹកឆ្នោត​បាន​ ដូច​​ដែល​គេ​ធ្លាប់​ឃើញ​មាន​នៅ​ពេល​បោះឆ្នោត​តំណាងរាស្ដ្រ​កាល​ពី​ថ្ងៃ​ទី​ ៤ ខែ ធ្នូ។

អ្នក​ប្រើប្រាស់​បណ្ដាញ​អ៊ីនធឺណេត​ជាង ៦ សែន​នាក់​ផ្សេង​ទៀត បាន​ចុះ​ឈ្មោះ​ដើម្បី​តាមដានមើល​កាមេរ៉ា​ដែល​បាន​ដំឡើង​នៅ​គ្រប់​បណ្តា​ស្ថានីយ៍​​បោះឆ្នោត​ជិត​១០០,០០០​កន្លែង។

ការ​ស្ទង់មតិ​មុន​ការ​បោះឆ្នោត​មួយ ទស្សទាយ​ថា​លោក ពូទីន ​នឹង​យក​ជ័យ​ជម្នះ​យ៉ាង​តិច​ ទទួល​បាន​សម្លេង​៦២​ភាគរយ ដែល​គ្រប់គ្រាន់ ដោយ​មិន​បាច់​បោះឆ្នោត​លើក​ទី​ពីរ៕

0 មតិ:

Post a Comment