www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Wednesday, March 14, 2012

បុស្បា​ប៉ាន់ បង្កើតគេហទំព័រក្នុង​ហ្វេ​ស​ប៊ុ​ក​មាន​អ្នកLike ជាង ១០០០០ នាក់

ដើម្បីឱ្យ​អ្នកគាំទ្រ​ចូល​ចិ​ត្ដ និង​ធ្វើឱ្យ​រូបនាង​កាន់តែ​ល្បី និង​ទទួលស្គាល់​លើ​ឆាក​អន្ដរជាតិ​ នាងបានបង្កើត គេហទំព័រមួយនៅក្នុង facebook ។ នារី​អច្ឆរិយ​មួយ ដែលមាន​ទេពកោសល្យ​ពិសេស​ក្នុង​វិស័យ​សិល្បៈ បាន​ពង្រីក​ប្រជាប្រិយភាព​របស់ខ្លួន មិន​ត្រឹមតែ​នៅលើ​ឆាក​សម្ដែង និង​កម្មវិធី​សប្បុរ​ធម៌​នានា​នោះទេ ដោយ​នាង​បាន​សរសេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១២​ថា “​នេះ​គឺ​ទំព័រ​ការិយាល័យ បុស្បា​ប៉ាន់ បាន​បន្ដ​ទទួល​ការចូល​ចិ​ត្ដ​កើនឡើង​ជាង ១ ម៉ឺន​នាក់​។ ខ្ញុំ​ស្រឡាញ់​អ្នកគាំទ្រ​របស់ខ្ញុំ​ទាំងអស់​”​។

​លោក អេ​ឡេ​ន អ្នកគាំទ្រ​មួយរូប ដែល​បាន​សរសេរ​នៅ​វ៉​ល​របស់​បុស្បា​ប៉ាន់ នា​ថ្ងៃ​ដដែល​ថា “​អ្នក​គឺជា​មនុស្ស​អស្ចារ្យ​។ អ្នកនឹង​ទទួលបាន​អ្នកគាំទ្រ​ច្រើនជាង​មួយ​ម៉ឺន​នាក់​ទៀត​។ យើង​ស្រលាញ់​អ្នក ហើយ​មានតែ​អ្នកមួយ​ប៉ុណ្ណោះ អាចធ្វើឱ្យ​ប្រទេស​យើង​ទទួលបាន​មោនភាព​ពី​ប្រទេស​ដទៃទៀត​”​។

​នៅលើ​ វ៉​ល​នោះ មិន​ត្រឹមតែ​សកម្មភាព​សម្ដែង​នោះទេ ដែល​ទទួល​ការកោតសរសើរ សូម្បីតែ​កិច្ច​សង្គម សុទ្ធសឹង​ទទួល​ការគាំទ្រ​ច្រើន​ផងដែរ​។ សព្វថ្ងៃនេះ បុស្បា​ប៉ាន់​កំពុង​មមាញឹក​នឹង​ការហ្វឹកហាត់​ចម្រៀង កីឡា និង​ស្វែងរក​សប្បុរជន​ជួយ​ដល់​កុមារ​ក្រីក្រ ក្នុង​តំបន់​ដាច់ស្រយាល ពិសេស​តំបន់​បឹង​ទន្លេសាប​។​
ក្នុងសង្គម បុស្បា​ប៉ាន់ ត្រូវបាន​គេ​ស្គាល់​ថា ជា​មនុស្ស​មាន​ទេពកោសល្យ​ក្នុង​វិស័យ​សិល្បៈ ដែល​មហាជន​ជាច្រើន​ចាប់​អា​ម្មរណ៍ និង​ស្រឡាញ់​នាង​។ សកម្មភាព​ជាច្រើន​រប​ស់​នាង ដែល​បង្ហាញ​តាមរយៈ​កាសែត ទូរទស្សន៍ គេហទំព័រ ពិសេស​ហ្វេ​ស​ប៊ុ​ក បានធ្វើឱ្យ​រូបនាង​ទទួល​បានការ​រាប់អាន និង​កោតសរសើរ​ពី​មហាជន​។ រូបនាង​កាន់តែ​ទទួលបាន​ការគាំទ្រ​នៅលើ​ហ្វេ​ស​ប៊ុ​ក រហូតមកដល់​ពេលនេះ​បាន​ជាង​មូ​យ​ម៉ឺន​នាក់​។ បើ​ប្រៀបធៀប​នឹង​តារាចម្រៀង​ល្បីៗ ដូចជា ឱក សុគន្ធ​កញ្ញា សុគន្ធ នីសា និង​មាស សុខ​សោភា អាច​និយាយបានថា ជាប់​ជា​លំដាប់​តារា​ល្បីៗ​បន្ទាប់ពី​តារា​ដទៃទៀត​៕ K

0 មតិ:

Post a Comment