www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Monday, March 5, 2012

ណាសា​(NASA)៖ ភព​​ផែនដី​​អាចជួប​ប្រផ្នូល​អា​ក្រក់​

សារ​​​ព័ត៌​មាន​​បរ​ទេសផ្សាយ​​ឱ្យ​ដឹង​ថា ​អង្គ​ការ​​​អា​កាស​​ចរណ៍​​ និង​អវ​កាស​​​សហ​រដ្ឋ​អា​មេ​រិក​​(NASA)​​ ប្រទះ​ឃើញ​​ផ្កាយ​ព្រះ​គ្រោះ​​ថ្មី​​​មាន​ឈ្មោះ​​ថា​ «២០១១ អេជី៥»​(២០១១​ AG5)​ទំហំ​​ប្រហែល​​​៤៦០​ហ៊្វូត​ គឺ​ប្រ​ហែល​​១៣៨​ម៉ែត្រ​​​អាច​មាន​​ឱ​កាស​​នឹង​​បុក​​ផែន​ដី​​ក្នុង​រយៈ​ពេល​​​ប្រហែល​៣០​ឆ្នាំ​​ខាង​មុខ ។ បច្ចុ​ប្បន្ន​ ក្រុម​​ប្រតិ​បត្តិ​ការ​​របស់​អង្គ​ការ​​សហ​ប្រជា​ជាតិ​​កំពុ​ង​​តាម​ដាន​ និង​រិះ​រក​​វិ​ធី​សាស្ត្រ​​ទប់​ទល់​គ្រោះ​មហន្ត​រាយ​​​ដែល​អា​ច​នឹង​​​កើត​ឡើង​​ ។ ​

NASA ​​បាន​គូស​បញ្ជាក់​ថា ​ផ្កាយ​ព្រះ​គ្រោះ​​ខាង​លើ​​នឹ​ង​គោ​ចរ​​ចូលក្បែរ​​ផែន​ដី​​ជិត​​បំ​ផុត​​ក្នុង​​ថ្ងៃ​ទី​​៥ កុម្ភៈ​ ឆ្នាំ​​២០៤០​ ​​និង​មាន​ភាព​​​ប្រថុយ​ប្រថាន​​ប្រហែល​​១​ភាគ​៦២៥​ នឹង​បុក​​ផែន​ដី​​​​ ប៉ុន្តែ​​​តួ​លេខ​នេះ ​អាច​មាន​ការ​​ប្រែ​ប្រួល​​ទៅ​តាម​ពេល​​វេលា ។ ​អ្នក​វិទ្យា​​សាស្ត្រ​​មាន​ជំ​នឿ​​​ថា ប្រសិនបើ​​មានការ​បុក​​ផែន​ដី​ពិត​មែន​ ការ​ប៉ះ​ទង្គិច​​នឹង​សម្លាប់​​មនុស្ស​​ជា​​ច្រើន​នាក់​ ប៉ុន្តែ​​​មិន​ស្លាប់​​រង្គាល​​ដូច​​​​យុគ​សម័យ​​ដាយ​ណូ​ស័រ​ ដែល​មាន​​​ជំ​នឿ​​ថា ​ត្រូវ​​ផ្កាយ​ព្រះ​គ្រោះ​​ទំហំ​​ប្រហែល​​៩ម៉ៃល៍ គឺ​ប្រហែល​១៤,៤​​គីឡូ​ម៉ែត្រ​​​បុក​​ផែន​ដី​នោះ​​ឡើយ​ ។

ទោះ​បី​ជា​បែប​ណា​​ក៏​ដោយ​​​ បច្ចុ​ប្បន្ន​​​អ្នក​វិទ្យា​សាស្ត្រ​​នៅ​​មិន​ទាន់​​​ច្បាស់​នៅ​ឡើយ​ទេ ទាក់​ទង​នឹង​​​ផ្កាយ​​ព្រះ​គ្រោះ​​នេះ​ ក្រៅ​​ពី​ទំហំ​​​និង​​វិធី​​សាស្ត្រ​​​​គោចរ ប៉ុន្តែ​​​ពួក​គេ​មាន​ការ​រំពឹង​​ទុក​​​ថា ក្នុង​​​​រវាង​​ពីឆ្នាំ​​២០១៣ ​ដល់​២០១៦​ ក្រុម​​ការ​ងារ​​​នឹង​​​ធ្វើ​ការ​​​តាម​​ដាន​ពី​​ផ្កាយ​ព្រះ​​គ្រោះ​​​​ខាង​​លើ​ ព្រម​ទាំងស្វែង​​រក​​​​ទិន្នន័យ​​​​​ឱ្យ​​​​​បាន​កាន់​​តែ​ច្រើន ៕

0 មតិ:

Post a Comment