www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Wednesday, April 11, 2012

អំពើហឹង្សានៅកម្ពុជាក្រោមអាចកក្រើកសាជាថ្មី



ពលរដ្ឋ​ខ្មែរ​ដែល​មាន​ដើម​កំណើត​​ពី​ទឹកដី​កម្ពុជា​ក្រោម​ម្នាក់ ត្រូវ​បាន​អាជ្ញាធរ​យួន​ក្នុង​ខេត្ត ឃ្លាំង​ព័ទ្ធ​ចាប់​ខ្លួន ពេល​ទៅ​សួរសុខ​ទុក្ខ​ម្ដាយ​ឈឺ​​នៅ​ដែន​ដី​កម្ពុជា​ក្រោម ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​យួន ។
លោក ថាច់ ទឺ បាន​ថ្លែង​ប្រាប់​ទស្សនាវដ្ដី​សារព័ត៌មាន​សេរី នារសៀល​ថ្ងៃ​អង្គារ​នេះ​ថា មាន​តែ​គាត់​ម្នាក់​​ប៉ុណ្ណោះ ក្នុង​ចំណោម​មនុស្ស​ជា​ង១០​នាក់ ដែល​ទៅ​ពី​កម្ពុជា​ត្រូវ​បាន​អាជ្ញាធរ​យួន ​ព័ទ្ធ​ចាប់​ខ្លួន កាល​​ពី​ព្រឹក​ថ្ងៃ​ទី​៧ មេសា ។ ប៉ុន្តែ​គាត់​បាន​រត់​គេច​ខ្លួន ប្រមាណ​កន្លះ​ម៉ោង​មុន បន្ទាប់​ពី​ដឹង​ផែន​ការ​នេះ ។

លោក ថាច់ ទឺ ​ដែល​មាន​កំណើត​កើត​ជា​នៅ​ក្នុង​ភូមិ ក្វាន់តាង ឃុំ អណ្ដូងទឹក ស្រុក អណ្ដូងទឹក ខេត្ត ឃ្លាំង បាន​ថ្លែង​ដូច្នេះ​ថា ” ដោយ​សារ​ម្ដាយ​ខ្ញុំ​ឈឺ ខ្ញុំ​និង​ពលរដ្ឋខ្មែរ​ក្រោម​ជាង​១០​នាក់​ទៀត​បាន​លួច​ចូល​ទៅ​ក្នុង​ស្រុក​យួន ហើយ​ត្រូវ​បាន​អាជ្ញាធរ​យួន​ព័ទ្ធ​ចាប់​ខ្លួន នា​វេលាម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​៧មេសា គឺ​ចាប់​តែ​ខ្ញុំ​ម្នាក់ ។ ប៉ុន្តែ​ដោយ​ដឹង​មុន ​ខ្ញុំ​បាន​គេច​ខ្លួន​កន្លះ​ម៉ោង​មុន ..” ។

បើ​តាម​ការ​រៀបរាប់ លោក ថាច់ ទឺ ធ្លាប់​បាន​ចូល​រួម​ក្នុង​ចលនា​បាតុកម្ម ​ដែល​ដឹក​នាំ​ដោយ​ព្រះសង្ឃ វត្តឃ្លាំង ដើម្បី​ទាមទារ​សិទ្ធិសេរីភាព​ឲ្យ​ព្រះសង្ឃ​បាន​និមន្ត​បិណ្ឌបាត ស្រប​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា ។ ការ​នេះ​​ហើយ​​ដែល​លោក​សង្ស័យ​ថា ​ជា​មូលហេតុ​ដែល​អាជ្ញាធរ​យួន​លើក​គ្នា​តាម​ចាប់​ខ្លួន​ ។

យ៉ាង​ណា​​ក៏​ដោយ​ក្រុម​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​​ក្នុង​ប្រទេស​កម្ពុជា បាន​ហៅ​ឥរិយាបទ​បែប​នេះ​របស់​អាជ្ញាធរ​យួន​ថា ​ ជា​ការ​រំលោភ ច្បាប់ ប្រទេស ​និង សិទ្ធិ​មនុស្ស ។

លោក ចាន់ សូវ៉េត បាន​មាន​ប្រសាសន៏​ថា ​” នេះ​ជា​ការ គម្រាម​កំហែង​មួយ​ ហើយ​បង​ប្អូន​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា គឺ​ជា​កម្ពុជា​ហើយ អត់​មាន​ច្បាប់​រដ្ឋធម្មនុញ្ញ​ហាម​ឃាត់​ទេ គឺ​គាត់​ មាន​សិទ្ធិ​គ្រប់គ្រាន់​​ដូច​ជា​ពលរដ្ឋ​ខ្មែរ​ដ៏​ទៃទៀត​អញ្ចឹង ហើយ​រាល់​ការ​ចាប់​ខ្លួន​គាត់​ ត្រូវ​តែ​មាន​ការ​ទំនាក់ទំនង​ឆ្លង​​កាត់​​អាជ្ញា​ធរ​ខ្មែរ​ជា​មុនសិន ។ បើ​ពុំ​នោះ​ទេ គឺ​មាន​ន័យ​ថា ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ហើយ..” ។

គួរ​បញ្ជាក់​ថា បើ​ទោះ​បី​រដ្ឋធម្មនុញ្ញ​របស់​​ប្រទេស​កម្ពុជា បាន​ចែង​​ចាត់​ទុក ពលរដ្ឋខ្មែរ​រស់​នៅ​លើ​ទឹក​ដី​ខ្មែរ​ក្រោម ដែល​បច្ចុប្បន្ន​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​យួន​ថា ​ជា​ខ្មែរ​តែ​​មួយ​ដូច​ខ្មែរ​រស់​នៅ​លើ​ដែន​ដី​កណ្ដាល​នៃ​ប្រទេស​កម្ពុជា​ក្ដី តែ​គេ​នៅ​តែ​គត់​សម្គាល់​ឃើញ​ថា អាជ្ញាធរ​កម្ពុជា​​បច្ចុប្បន្ន នៅ​តែ​បង្ហាញ​​ភាព​រើសអើង​ ហើយ​​តែងតែ​​បើក​​ដៃ ឲ្យ​អាជ្ញាធរ​យួន ចាត់​ការ​ពលរដ្ឋ​ខ្មែរ​ក្រោម​ណា​ដែល​​ប្រឆាំង​នឹង​នយោបាយ​យួន ​ទោះ​នៅ​លើ​​ទឹកដី​​កម្ពុជា ។ តួយ៉ាង​ដូច​ជា​ករណី​ព្រះ​ចៅ​អធិការវត្ត​ក្នុង​ខេត្ត តាកែវ​ឈ្មោះ ទឹម ​សាខន ជា​ដើម ត្រូវ​បាន​អាជ្ញា​ធរ​​ខ្មែរ​​ចាប់​ពី​ប្រទេស​ខ្មែរ យក​ទៅ​ឲ្យ​យួន​ដាក់​គុក​កាល​ពី​ឆ្នាំ ២០០៧ ៕ ថ្ងៃទី១១ ខែមេសា២០១២/07:48AM

0 មតិ:

Post a Comment