www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Tuesday, April 24, 2012

សត្វ​ថ្លែន​ប្រភេទ​ថ្មី​ត្រូវ​គេ​រក​ឃើញ​នៅ​កម្ពុជា

សត្វ​ថ្លែន​មួយ​ប្រភេទ ដែល​មាន​ស្បែក​ពណ៌​ដូច​ឥន្ធនូ និង​មាន​កន្ទុយ​វែង ព្រម​ទាំង​មាន​ជើង​ខ្លីៗ ត្រូវ​គេ​រក​ឃើញ​នៅ​ក្នុង​ព្រៃ នៃ​តំបន់​ភូមិភាគ​ឦសាន​ប្រទេស​កម្ពុជា។

បើ​តាម​លោក នាង ធី មន្រ្តី​អង្គការ​សម្ព័ន្ធភាព​អភិរក្ស​សត្វព្រៃ និង​ព្រៃ​ឈើ (FFI) សត្វ​ថ្លែន​ប្រភេទ​នេះ​ត្រូវ​គេ​រក​ឃើញ​នៅ​ក្នុង​ឆ្នាំ​២០១០​ក្នុង​តំបន់​ ព្រៃ​ដាច់​ស្រយ៉ាល​មួយ អំឡុង​ពេល​ដែល​អង្គការ​របស់​លោក​ចុះ​ពិនិត្យ​មើល​ជីវសាស្រ្ត។ «ប្រភេទ​សត្វ​ទាំង​នេះ​មាន​ការ​លំបាក​ក្នុង​ការ​ស្វែង​រក ពី​ព្រោះ​ភាគ​ច្រើន​ពួក​វា​ពួន​សំងំ​នៅ​ក្រោម​ដី»។

សត្វ​ថ្លែន​ប្រភេទ​ថ្មី​នេះ គឺ​ជា​ប្រភេទ​សត្វ​ថ្មី​ទី៣​ហើយ​ដែល​គេ​បាន​រក​ឃើញ​នៅ​តំបន់​វឿនសៃ ខេត្ត​រតនគិរី បន្ទាប់​ពី​រក​ឃើញ​សត្វ​ប្រជៀវ និង​ទោច​ប្រភេទ​ថ្មី​នោះ៕​​ 



ប្រភព







​​

0 មតិ:

Post a Comment