www.cambo-news.com សូមស្វាគមន៏ប្រិយមិត្តដែលបានចូលរួមទស្សនាគេហទំព័រយើងខ្ញុំ សូមអរគុណ !!
Smiley face Smiley face Smiley face

Saturday, March 31, 2012

Epson បង្ហាញ​វែន​តាមើល​វិដែអូ​ថ្មី​ដំណើការ​ដោយ Android

បច្ចេក​វិទ្យា​កាន់តែ​ទំនើប ធ្វើ​ឲ្យ​ការ​ប្រើ​ប្រាស់​កាន់​តែ​ងាយស្រួល​និង​មាន​ភាព​សប្បាយ​កាន់​តែ​ ច្រើនឡើងជាងមុន។ ថ្មី​ៗនេះ​ Epson ដែល​ជា​ក្រុមហ៊ុន​ផលិត Projector ដ៏ល្បី​មួយ​ដែរ​នោះ បាន​ប្រកាស​នូវ​ផលិត​ផលថ្មី​របស់​ខ្លួន សំរាប់​ការ​មើល​វីដេអូ​កំសាន្ត។ ឧបករណ៍​ថ្មី​នេះ គឺ​វា​មិន​មែន​ជា Projector ដែល​យើង​ប្រើ​សំរាប់​បញ្ចាំង​នៅ​លើ​ជញ្ជាំង​ហើយ​មើល​រូប​នោះ​ទេ តែ​វា​បាន​បង្រួម​មក​ជា​វែន​តា​ពិសេស​មួយ​ដែល​អាច​ឲ្យ​យើង​មើល​កាន់​តែ​ងាយ​ ស្រួល។

នៅ​លើ​វែន​តា​នេះ វា​បាន​បំពាក់​អេក្រង់​ពីរ ដែល​តំរូវ​ឲ្យ​ត្រូវ​នឹង​ភ្នែក​របស់​យើង​ទាំង​ពីរ ហើយ​វា​បាន​បង្ហាញ​រួបភាព វិដេអូ​បែប​ 3D ដែល​ធ្វើ​ឲ្យ ការមើល​វីដេអូ ឬ រឿង​ទាំង​ឡាយ​កាន់​តែ​ជក់​ចិត្ត​ដិតអារម្មណ៍ ដោយ​មិន​បាច់​ចំនាយ​ប្រាក់​ទៅមើលរឿង 3D នៅ​រោង​កុន​នោះ​ទេ។ វែន​តា​នេះបាន​បំពាក់​នូវ Wireless សំរាប់​តភ្ជាប់​ទៅ​ Internet តាម​តំរូវការ​ផ្សេងៗ​ផង​ដែរ។ យើង​អាច​បញ្ជាវា​បាន​ដោយ​សារ​មាន​ឧបករណ៍​មួយ​ផ្សេង​ទៀត ដែល​ភ្ជាប់​ទៅ​នឹង​វែនតា​តាមរយៈ​ខ្សែរ២សរសៃ (បើ​មិន​ប្រើ​ខ្សែរ​គឺ​កាន់​តែ​ល្អ)។ កន្លែង​បញ្ជា​របស់​វា​គឺ​មាន​ទំហំផ្ទុក​ចំនួន 1GB តែ​ប្រភព​មិន​បាន​បញ្ជាក់ ពី​ទំហំ​ធំ​បំផុត​នៃ sdcard ដែល​អាច​ប្រើ​បាន​នោះ​ទេ (តែ​ប្រហែល​ជា​បាន​ត្រឹម 32GB​ដែរ)។

ជាមួយ​នឹង​សមត្ថភាព​ពិសេស​យ៉ាង​នេះ តំលៃ​វា​ក៏​មិន​ជា​ថោក​ណាស់​ណា​ដែរ គឺ​វា​មាន​តំលៃ $699.99 សំរាប់​ការបញ្ជា​ទិញ​ទុក​មុន​នៅ​ផ្សារ Amazon។   CamboDroid

Samsung បញ្ចេញ source របស់ Android 4.0 ជា​សាធារណៈ

ប៉ុន្មាន​ថ្ងៃ​មក​នេះ​​​ Samsung បាន​បញ្ចេញ update Android 4.0 ដាក់​លើ​ Galaxy SII ដែល​អាច​ update បាន​ជា​ច្រើន​ប្រទេស​ផ្សេងៗ​គ្នា វា​នឹង​បន្ត​រហូត​ដល់​សហរដ្ឋ​អាមេរិច​ចុង​ក្រោយ​គេ​ផង​ក៏​មិន​ដឹង។ ចំពោះ​មិត្ត​អ្នក​អាន​ខ្លះ​ប្រហែល​ជា​បាន​សាក​ល្បង​ប្រើ​វា​រួច​បាត់​ទៅ​ហើយ បើ​ទោះ​ជា​មិន​មាន​ update សំរាប់​អាស៊ី​ក៏​ដោយ​តែ​វា​បាន​ចេញ​នូវ Firmware សំរាប់​ប្រើ​ប្រាស់​នៅហុង​កុង និង​ហ្វីលីពីន​ហើយ​ដែរ។

ជា​ការ​បន្ថែម​សំរាប់​មិត្ត​អ្នក​អាន​ទាំង​ ឡាយ​ដែល​ចូល​ចិត្ត​ សាង ROM ប្រើ​ប្រាស់​ដោយ​ខ្លួន​ដោយ​ចង់​បន្ថែម ឬ​ដក​ចេញ​នូវ feature មួយ​ចំនួន​ដែល​គិត​ថា​គ្មាន​ប្រយោជន៍​នោះ ពេល​នេះ​​គឺ​មាន​កាងារ​ថ្មីមក​ទៀត​ហើយ។ Samsung ទើប​បាន​បញ្ចេញ​នូវ​កូដ​ដើម របស់ Android 4.0 របស់​ខ្លួន​ដាក់​ឲ្យ​ទាញ​យក​ជា​សាធារណៈ​។ បើ​សិន​ជា​មាន​អ្នក​សរសេរ​កម្មវីធី​ដែល​ចង់​សាក​ល្បង​មក​ សរសេរ​លើ ROM របស់​Android វិញ​សូម​សាក​ល្បង​ទាញ​យក​តាម​តំណ https://opensource.samsung.com/index.jsp;jsessionid=2BEF00E835DF113376066DE8FDD377E7 ដោយ​គ្រាន់​តែ​រក​ម៉ូដែល GT-I9100 ជា​កាស្រេច។   CamboDroid

ចិន​ព្រម​ដោះស្រាយ​បញ្ហា​សមុទ្រ​ចិនខាងត្បូង​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន


ប្រធានាធិបតី​ចិន​លោក ហ៊ូ ជិនតាវ បាន​យល់ព្រម​លើក​យក​បញ្ហា​សមុទ្រ​ចិន​ប៉ែក​ខាងត្បូង​មក​ដោះស្រាយ​នៅ​ក្នុង​ ក្របខ័ណ្ឌ​អាស៊ាន និង​ចិន។ ការ​យល់​ព្រម​បែប​នេះ​ត្រូវ​បាន​ប្រកាស​ឡើង បន្ទាប់​ពី​ជំនួប​ពិភាក្សា​ទ្វេភាគី​រវាង​លោក ហ៊ូ ជីនតាវ និង​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ នៅ​ឯ​វិមាន​សន្តិភាព ទីស្តីការគណៈរដ្ឋមន្ត្រី។ យ៉ាង​ណា​ក៏​ដោយ មេដឹកនាំ​ចិន​មិន​ឲ្យ​លើក​យក​បញ្ហា​នេះ​ទៅ​ជជែក​ក្នុង​ក្របខណ្ឌ​អន្តរជាតិ​ផ្សេង ក្រៅ​ពី​អាស៊ាន និង​ចិន​ឡើយ​។
បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ហាក់​បាន​វិវឌ្ឍ​ទៅ​មុខ​មួយ​ជំហាន​ទៀត ​នៅ​ថ្ងៃ​នេះ បន្ទាប់​ពី​ជំនួប​ពិភាក្សា​ទ្វេភាគី​រវាង​ប្រធានាធិបតី​ចិន លោក ហ៊ូ ជិនតាវ ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​នៅ​ទីក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ។ ទីបំផុត​ទៅ ចិន​បាន​យល់​ព្រម​ឲ្យ​លើក​យក​បញ្ហា​សមុទ្រ​ចិន​ប៉ែក​ខាងត្បូង​មក​ពិភាក្សា និង​ដោះស្រាយ​នៅ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន និង​ចិន។ នេះ​បើ​យោង​តាម​លោក ស្រ៊ី ថាមរុង្គ ទីប្រឹក្សា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​នាំ​ពាក្យ​ស្តីពី​លទ្ធផល​នៃ​កិច្ច​ពិភាក្សា​មក​ប្រាប់​​អ្នកកាសែត​ បន្ទាប់​ពី​ជំនួប​រយៈពេល​ជាង​មួយ​ម៉ោង។ យ៉ាង​ណា​ក៏​ដោយ លោក ហ៊ូ ជិន​តាវ បាន​បញ្ជាក់​ប្រាប់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ថា ​បញ្ហា​នេះ​ត្រូវ​ដោះស្រាយ​តែ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​ប៉ុណ្ណោះ តែ​មិនមែន​ក្របខណ្ឌ​អន្តរជាតិ​ដទៃ​ទៀត​ទេ​។
គួរ​បញ្ជាក់​ថា ប្រទេស​សមាជិក​អាស៊ាន​ចំនួន​៤​គឺ វៀតណាម ម៉ាឡេស៊ី ប៊្រុយណេ និងហ្វីលីពីន សុទ្ធ​តែ​មាន​ទំនាស់​ជាមួយ​ចិន​ស្តីពី​ការ​ដណ្តើម​កាន់កាប់​ប្រជុំកោះ Paracels និង Spratleys នៅ​ក្នុង​ដែន​សមុទ្រ​ចិន​ខាង​ត្បូង។ រហូត​មក​ទល់​នឹង​ពេល​ថ្មីៗ​នេះ ចិន​បាន​បង្ហាញ​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ថា​ បញ្ហា​នេះ​ត្រូវ​តែ​ដោះស្រាយ​ជា​ទ្វេភាគី​រវាង​ចិន និង​គូទំនាស់​នីមួយៗ។ ទីក្រុង​ប៉េកាំង​បាន​បដិសេធ​យ៉ាង​ដាច់ខាត​មិន​ឲ្យ​ជម្លោះ​នេះ​ក្លាយ​ជា​ បញ្ហា​អន្តរជាតិ​ដូច​ការ​ទាមទារ​របស់​សហរដ្ឋអាមេរិក​និង​ប្រទេស​ដែល​ស្និទ្ធ ​នឹង​អាមេរិក​ឡើយ សូម្បី​តែ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន​ក៏​ដោយ។
កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ រដ្ឋមន្ត្រី​ការបរទេស​​កម្ពុជា លោក ហោ ណាំហុង ក៏​បាន​បញ្ជាក់​ដែរ​ថា គេ​មិន​គួរ​ធ្វើ​ឲ្យ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ក្លាយ​ជា​បញ្ហា​អន្តរជាតិ​ ឡើយ។ ប៉ុន្តែ​ពេល​នេះ ចិន​បាន​ផ្លាស់ប្តូរ​ជំហរ​វិញ ដោយ​សុខចិត្ត​ឲ្យ​លើក​យក​បញ្ហា​នេះ​មក​សម្របសម្រួល​ និង​ដោះស្រាយ​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន និង​ចិន។ យ៉ាង​ណា​ក៏​ដោយ ទីក្រុង​ប៉េកាំង​នៅ​តែ​រក្សា​ជំហរ​ដាច់​ខាត​ថា នឹង​មិន​ឲ្យ​មាន​យន្តការ​អន្តរជាតិ​ណា​ផ្សេង​ក្រៅ​ពី​អាស៊ាន​មក​លូកដៃ​ក្នុង ​រឿង​នេះ​ឡើយ។ នៅ​ក្នុង​ជំនួប​កាល​ពី​ព្រឹកមិញ​នេះ​ដែរ ចិន​បាន​សម្រេច​ផ្តល់ «កាដូ»​ ដល់​កម្ពុជា​ជា​ទឹកប្រាក់​ចំនួន ​៤៥០លានយន់ ក្នុង​នោះ ​២៥០លានយ័ន​ជា​ជំនួយ​ឥត​សំណង និង២០០លានយ័ន​ទៀត​ជា​ប្រាក់​កម្ចី​សម្បទាន​សម្រាប់​អភិវឌ្ឍន៍​។
លោក ហ៊ូ ជីនតាវ បាន​មក​ដល់​ភ្នំពេញ​កាល​ពី​រសៀល​ថ្ងៃ​សុក្រ​ម្សិលមិញ​ ក្នុង​ដំណើរ​បំពេញ​ទស្សនកិច្ច​រយៈពេល​៤ថ្ងៃ​នៅ​កម្ពុជា។ ដំណើរ​មក​ដល់​របស់​មេដឹកនាំកំពូល​ទីក្រុង​ប៉េកាំង​បាន​កើត​​ឡើង ​ចំ​ពេល​ដែល​កិច្ច​ប្រជុំ​កំពូលអាស៊ាន​កំពុង​តែ​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ ភ្នំពេញ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ បញ្ហា​សមុទ្រចិន​ខាងត្បូង​គឺ​ជា​រឿង​ក្តៅ​មួយ​នៅ​ក្នុង​ជំនួបកំពូល​នេះ៕ RFI

Friday, March 30, 2012

iPhone 5 នឹងបង្ហាញខ្លួន នៅពាក់កណ្តាល ខែតុលា


iPhone 5 គឺជាទូរស័ព្ទដែលប្រជាជនលើ ពិភពលោក កំពុងតែទទឹងរង់ចាំយ៉ាង អន្ទះសារ ដូចនេះអតិថិ ជនទាំងអស់ ចាប់ផ្តើមសន្សំពីពេលនេះទៅ ដោយវានឹងមាន នៅលើទីផ្សារ ក្នុងឆ្នាំ២០១២នេះ។ ទូរស័ព្ទ iPhone 5 ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួនជាលើកដំបូង នៅពាក់កណ្តាលឆ្នាំ ២០១២នេះ។
តែបើយោងតាមប្រភពព័ត៌មានបរទេសមួយចំនួន បានឲ្យដឹងថា iPhone 5 នឹងមានវត្តមានលើទីផ្សារ នៅថ្ងៃទី១៨ ខែតុលា។
ប្រភពខាងលើបានឲ្យដឹងថា iPhone ជំនាន់ក្រោយ បំពាក់មក ជាមួយអេក្រង់ទំហំ ៤អ៊ីញ តែមាន លក្ខណៈសម្បត្តិថ្មីមួយចំនួនដូចជា៖ បំពាក់មកជាមួយបច្ចេកវិទ្យា 4G LTE ដូចមាននៅលើ The new iPad, បង្រួមទំហំរន្ធដោតឆ្នាំងសាក 30-pin dock connector ឲ្យតូចជាងមុនហៅថា micro-dock connector វិញ ប្រហាក់ប្រហែលនឹងកំណែទម្រង់ Sim Card ដែលក្រុមហ៊ុន Apple បានធ្វើកន្លងមក នៅលើ iPhone 4 ដោយបង្រួមពី mini-SIM ក្លាយជា micro-SIM ក្នុងឆ្នាំ២០១០។ ចំពោះកាមេរ៉ាវិញ មានទំហំ ៨ម៉េហ្គាភិចសែល និងមានតម្លៃប្រហាក់ប្រហែល ៥០០ផោន ស្មើរនឹង ៧៩៨,៣៥ដុល្លារ សម្រាប់ម៉ូដែល 16GB / 32GB ៕  DAP-NEWS

នាវា​ល្បាត​របស់​កងទ័ព​ជើងទឹក​បារាំង​ចូលចត នៅ​កម្ពុជា


នាវាល្បាត​របស់​កងទ័ពជើង​ទឹកបារាំង ឈ្មោះ Vendémiaire នឹង​ចូលចត​នៅកំពង់ផែ​ក្រុង​ព្រះសីហនុ ចាប់​ពីថ្ងៃ​ព្រហស្បតិ៍ រហូត​ដល់​ថ្ងៃ​ចន្ទ ទី ២​មេសា​សប្តាហ៍ក្រោយ។ នេះ បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​បារាំង ប្រចាំនៅក្រុង​ភ្នំពេញ។ ការចូលសំចត​នាវាល្បាត​បារាំង ធ្វើ​ឡើង ដើម្បី​រឹតចំណង​មិត្តភាព​រវាង​កងទ័ព​ជើងទឹក​បារាំង និង​កម្ពុជា។ ក្នុង​រយៈពេល​៤ថ្ងៃ ដែល​នាវា​ចូលចត ​នៅ​នៅកំពង់ផែ នាយទាហាន​របស់​កងយោធពលខេមរភូមិន្ទ និង​សិស្ស​សាលា​ ក្នុង​ក្រុង​ព្រះសីហនុ​នឹង​ត្រូវ​គេ​អនុញ្ញាត​ឲ្យ​ចូលទស្សនា​នាវាល្បាត​ បារាំង។ នៅមហាសមុទ្រ​ប៉ាស៊ីហ្វិក នាវា Vendémiaire ​របស់​បារាំង​មាន​នាទី​ល្បាត យកការណ៍​ប្រឆាំង​បទល្មើស ឬឃ្លាំមើល​ការនេសាទ និង​ប្រយុទ្ធប្រឆាំង​នឹង​ការបំពុល​បរិស្ថាន។
បន្ទាប់ពី​ប្រទេស​កម្ពុជា នាវា​ល្បាត​បារាំង​នឹង​ធ្វើ​ដំណើរ​បន្ត​ទៅ​ប្រទេស​ថៃ។ ចំណែក​សន្និសីទ​កាសែត​នឹង​ធ្វើ​ឡើង​នៅថ្ងៃ​សុក្រ
នេះ​ នៅ​លើ​នាវា​ដោយ​ផ្ទាល់តែម្តង។ RFI 


Wednesday, March 28, 2012

លោក ហ៊ុន តូ បដិសេធ​ការ​ចោទ​ប្រកាន់​ទាក់ទង​នឹង​រឿង​រត់ពន្ធ​គ្រឿង​ញៀន

លោក​ឧកញ៉ា ហ៊ុន តូ ក្មួយ​ប្រុស​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​អង្គារ ទី​២៧ ខែ​មីនា បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ថា លោក​ជា​អ្នក​ពាក់ព័ន្ធ​បណ្ដាញ​រត់​ពន្ធ​គ្រឿង​ញៀន និង​ការ​លាង​លុយ​កខ្វក់​រវាង​កម្ពុជា និង​ប្រទេស​អូស្ត្រាលី។
លោក​ឧកញ៉ា ហ៊ុន តូ បាន​អះអាង​ថា លោក​មិន​បាន​ពាក់ព័ន្ធ​នឹង​ការ​រត់​ពន្ធ​គ្រឿង​ញៀន ឬ​លាង​លុយ​កខ្វក់​ដូច​ការ​ចោទ​ប្រកាន់​ក្នុង​បណ្ដាញ​សារព័ត៌មាន​អន្តរជាតិ​ មួយ​ចំនួន​នោះ​ទេ។ លោក​បន្ត​ថា ប្រសិន​បើ​លោក​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​នោះ លោក​ប្រហែល​ជា​ត្រូវ​បាន​ឃាត់​ខ្លួន​ដោយ​សមត្ថកិច្ច​កម្ពុជា រួច​ទៅ​ហើយ។
ក្នុង​កិច្ច​សម្ភាសន៍​ខ្លី​រវាង​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី និង​លោក ហ៊ុន តូ នៅ​ថ្ងៃ​អង្គារ  លោក​បន្ត​អះអាង​ថា លោក​គ្មាន​កំហុស​នោះ​ទេ៖ «លោក​ចង់​ដឹង​ខ្លាំង លោក​ទាក់ទង​ទៅ​ស្ថានទូត​អូស្ត្រាលី ខ្ញុំ​គ្មាន​ពាក្យ​អី​នឹង​និយាយ​ជាមួយ​លោក​ទេ។ លោក​ត្រូវ​ដឹង​ថា បើ​សិន​ជា​ស្ថានទូត​អូស្ត្រាលីនៅ​ស្រុក​ខ្មែរ​​បដិសេធ រឿង​ស្អី​ខ្ញុំ​ចេញ​ចូល​​អូស្ត្រាលី​រាល់​ថ្ងៃ​គ្មាន​នរណា​​ឃាត់ខ្ញុំ​ទេ។ រឿង​ជាមួយ​ខ្ញុំ ជា​​រឿង​​ធម្មតា​ទេ ខ្ញុំ​មិន​ឈឺ​ក្បាល​អី​​ទាំង​អស់។ បើ​សិន​​លោក​ឯង​គិត​ថា ខ្ញុំ​ពាក់ព័ន្ធ​រឿង​គ្រឿង​ញៀន តើ​ខ្ញុំ​អង្គុយ​​នៅ​កៅអី​នៅ​ស្រុក​ខ្មែរ​​បាន​ទេ?»។
អាជ្ញាធរ​មាន​សមត្ថកិច្ច​អូស្ត្រាលី មាន​គំរោង​ចាប់​ឃាត់​ខ្លួន​លោក ហ៊ុន តូ នៅ​ទីក្រុង​ម៉ែលប៊ើន (Melbourne) ប៉ុន្តែ​អាក់​ខាន​មិន​បាន​ធ្វើ​ទៅ​វិញ បន្ទាប់​ពី​ស្ថានទូត​អូស្ត្រាលី ប្រចាំ​នៅ​កម្ពុជា មិន​ព្រម​ចេញ​ទិដ្ឋាការ​ឲ្យ​លោក ហ៊ុន តូ ធ្វើ​ដំណើរ​ទៅ​អូស្ត្រាលី។ ការ​បដិសេធ​នេះ ព្រោះ​រដ្ឋាភិបាល​អូស្ត្រាលី មិន​ចង់​ឃើញ​មាន​វិវាទ​ផ្លូវ​ទូត។
អាជ្ញាធរ​ផ្នែក​បង្ក្រាប​ឧក្រិដ្ឋកម្ម​អូស្ត្រាលី បាន​តាម​ដាន ហ៊ុន តូ ពី​ឆ្នាំ​២០០២ ដល់​ឆ្នាំ​២០០៤ ហើយ​មន្ទិល​សង្ស័យ​ថា ហ៊ុន តូ មាន​បណ្ដាញ​ជាប់​ទាក់ទង​នឹង​ការ​រត់​ពន្ធ​គ្រឿង​ញៀន និង​ការ​លាង​លុយ​កខ្វក់ សំដៅ​លើ​ប្រទេស​អូស្ត្រាលី។
កាសែត The Sydney Morning Herald ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ ទី​២៦ ខែ​មីនា ដែល​ស្រង់​ការ​ស៊ើប​អង្កេត​ពី​គណៈកម្មការ​ឧក្រិដ្ឋកម្ម​អូស្ត្រាលី អាជ្ញាធរ​អូស្ត្រាលី បាន​តាម​ដាន​ការ​ផ្ទេរ​លុយ​សង្ស័យ​ថា​ជា​លុយ​បាន​ពី​ការ​រត់​ពន្ធ​គ្រឿង​ញៀន ​ចេញ​ពី​បន​ល្បែង​កាស៊ីណូ ម្កុដ (Crown Casino) នៅ​ទីក្រុង​ម៉ែលប៊ើន ដែល​គេ​ថា ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់ ហ៊ុន តូ យក​ទៅ​ក្នុង​តំបន់​អាស៊ី។
ប្រតិបត្តិការ​តាម​ដាន​សំដៅ​លើ ហ៊ុន តូ បាន​ស៊ើប​អង្កេត​ការ​ដឹក​គ្រឿង​ញៀន​ហេរ៉ូអ៊ីន ចូល​ប្រទេស​អូស្ត្រាលី ដោយ​បង្កប់​ក្នុង​ឈើ​អារ​រួច។ គ្រឿង​ញៀន​ដឹក​ចូល​អូស្ត្រាលី មាន​ទឹក​ប្រាក់​ប្រមាណ ១​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។ ការ​តាម​ដាន​របស់​អាជ្ញាធរ​អូស្ត្រាលី ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​អូស្ត្រាលី ចាប់ និង​ផ្ដន្ទាទោស​ជនជាតិ​ខ្មែរ​មួយ​រូប​គត់ ឈ្មោះ ថៃ ផែនី កាល​ឆ្នាំ​២០០៥ ដែល​ជា​មនុស្ស​របស់​លោក ហ៊ុន តូ។
អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ នៅ​ថ្ងៃ​អង្គារ បាន​អំពាវនាវ​ឲ្យ​ក្រសួង​មហាផ្ទៃ ស៊ើប​អង្កេត​លោក ហ៊ុន តូ។
អាជ្ញាធរ​អូស្ត្រាលី ក៏​បាន​រក​ឃើញ​ទៀត​ថា ក្រុម​ឧក្រិដ្ឋជន​នៅ​អូស្ត្រាលី បាន​ដាក់​ទុន​ជា​ច្រើន​លាន​ដុល្លារ​ក្នុង​អាជីវកម្ម​ផ្សេងៗ​នៅ​កម្ពុជា ដែល​មាន​ទំនាក់ទំនង​នឹង​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​រាជ​រដ្ឋាភិបាល និង​ម្ចាស់​ក្រុមហ៊ុន​មួយ​ចំនួន។ ភ្នាក់ងារ​សម្ងាត់​អូស្ត្រាលី រក​ឃើញ​ថា ហ៊ុន តូ ជា​ដៃគូ​រក​ស៊ី​ជាមួយ​ឧកញ៉ា គិត ម៉េង ក្នុង​រយៈពេល​នៃ​ការ​តាម​ដាន​ស៊ើប​អង្កេត​សកម្មភាព​ឧក្រិដ្ឋកម្ម​នោះ។ លោក គិត ម៉េង ជា​ថៅកែ​ក្រុមហ៊ុន រ៉ូយ៉ាល់ ហ្រ្គូប (Royal Group) ដែល​មាន​ហ៊ុន​រក​ស៊ី​ជាមួយ​ក្រុមហ៊ុន​ធនាគារ អេអិនហ្ស៊ី (ANZ) និង​ជា​ម្ចាស់​ក្រុមហ៊ុន​បណ្ដាញ​ទូរស័ព្ទ​ដ៏​ធំ​មួយ​ផង​ដែរ៕  RFA

Samsung Galaxy SII 4G មាន​ល្បឿន​លឿន​បំផុត​

Smartphone Galaxy SII 4G របស់ Samsung បានចាប់ផ្តើម​ដំណើរការ​លើ​បណ្តាញទូរស័ព្ទ​ចល័ត Telstra របស់​អូស្ត្រាលី​ហើយ​កាលពី​ថ្ងៃ​អង្គារ។ ប្រធាន​ក្រុមហ៊ុន Telstra Mobile លោក អង់​ឌ្រូ វ៉ូ​ឡា​ដ បាន​និយាយថា ទូរស័ព្ទ​ភ្ជាប់​បណ្តាញ​អ៊ី​ន​ធឺ​ណេ​ត 4G ជំនាន់​ថ្មី​ចុងក្រោយបង្អស់​នេះ​ត្រូវបាន​បង្កើតឡើង​ដើម្បី​ធ្វើ​ឲ្យ​ស្មា​ត ​ហ្វូ​ន Samsung Galaxy SII ក្លាយទៅជា​ស្មា​ត​ហ្វូ​ន​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​នៅ​អូស្ត្រាលី និង​ក្លាយទៅជា​ទូរស័ព្ទ​ដ៏​ទំនើប​ប្រចាំឆ្នាំ ២០១២។​
លោក ថៃ​ល័​រ ម៉ាក​ហ្គី អនុប្រធាន​ក្រុមហ៊ុន Samsung Electronics នៅ​អូស្ត្រាលី​និយាយថា "ការរួមបញ្ចូល​គ្នា​នៃ​របក​គំ​ហើញ​ថ្មី​ចុងក្រោយ​របស់ Samsung តាមរយៈ Hardware និង ការ​រចនា​ឈានមុខ​គេ រួម​ជាមួយនិង​បណ្តាញ​អ៊ី​ន​ធឺ​ណេ​ត 4G LTE ដ៏​លឿន​បំផុត​របស់ Telstra នឹងធ្វើ​ឲ្យ Samsung Galaxy SII 4G ក្លាយទៅជា​ស្មា​ត​ហ្វូ​ន​ដ៏​សំខាន់បំផុត​សម្រាប់​ជនជាតិ​អូស្ត្រាលី​ ទាំងអស់គ្នា"។​
Galaxy SII 4G មាន​អេក្រង់​ទំហំ ៤,៥ អ៊ី​ញ​, Cortex-A9 processor ល្បឿន ១,៥ GHz (​លឿន​បំផុត​ក្នុងចំណោម​ម៉ូ​ដែល​ស្មា​ត​ហ្វូ​ន​របស់ Samsung), កាមេរ៉ា​ទំហំ ៨ មេ​ហ្គា​ភិ​ច​សែ​ល​, វីដេអូ ១០៨០ ភិ​ច​សែ​ល full HD​ និង Memory ក្នុង​តួ​ទំហំ ១៦ GB៕   CEN

Tuesday, March 27, 2012

អ្នកនាងខាត់ សុឃីម ជឿជាក់លើគ្រូទាយ

ថ្ងៃទី​ ២៧ ខែមីនា ម៉ោង​១០:៥៥


ភ្នំពេញ :នៅពេលដែល​ថ្ងៃ​កំណត់​ចួករោងការ​របស់​តារាក្រមិចក្រមើម ខាត់ សុឃីម ​កាន់​តែ​ខិត​ចូលមកដល់អ្នកនាងកាន់តែ​ជឿ​លើ​អបិ្បយ​ជំនឿលើជីវិតគុររបស់នាង៖ «គ្រូ​ទាយ​១០​ ថា​ ផាណូ ជា​គូ​របស់​ខ្ញុំ​មួយ​ជីវិត»។

ថ្ងៃ​ទី​១២ ខែ​ធ្នូ​ ឆ្នាំ​២០១២​ ត្រូវ​បាន​តារា​សម្បូរ​វោហារ ខាត់ សុឃីម​ និង​គូ​ដណ្តឹង អ៊ិន សុបញ្ញា ហៅ​ ផាណូ ចាត់​ទុក​ថា​ជា​ថ្ងៃ​ហុងស៊ុយ ដើម្បី​ដឹក​ដៃ​គ្នា​ចូល​រោង​ការ​តាម​ប្រពៃណី​។

តារា​ចម្រៀង​ពហុ​ទេពកោសល្យ​អ្នក​នាង​ ខាត់​ សុឃីម​ បាន​ភ្ជាប់​ពាក្យ​ជា​មួយ​តារា​សម្តែង​វ័យ​ក្មេង​ក្រោម​នាង​៧​ឆ្នាំ​កាល​ ពី​ថ្ងៃ​ទី​២៣​ខែ​កុម្ភៈ​ឆ្នាំ​២០១១ ​នៅ​គេហដ្ឋាន​អ្នក​នាង​ផ្ទាល់​ក្នុង​បុរី​ជ័យជម្នះ នៅ​ម្តុំ​បឹង​ក្រពើ​ ដោយ​មាន​ធ្វើ​ពិធី​ហែ​ជំនូន​ផ្លែ​ឈើយ៉ាង​គគ្រឹក​គគ្រេង​ប្រៀប​បាន​នឹង​ពិធី​ រៀប​អាពាហ៍​ពិពាហ៍​ធំ​មួយ​ ព្រម​ទាំង​មាន​ភ្ញៀវ​ជា​សាច់​ញាតិ​ទាំង​សង​ខាង​រួម​ជាមួយ​នឹង​សិល្បករ​ សិល្ប​ការិនី​ចូល​រូម​អបអរ​សាទរ​ជិត​២០០​នាក់​ឯណោះ។

ជាង​មួយ​ឆ្នាំ​មក​នេះ​ បើ​ទោះ​ជា​គូស្នេហ៍​មួយ​គូស្ថិត​ក្នុង​ភាព​យល់​ចិត្ត​គ្នា​ចាក់​ទឹក​មិន​លិច ​ក៏​ដោយ​ តែ​ពួក​គេ​នៅ​តែ​ទទួល​រង​ការ​វាយ​ប្រហារ​ដោយ​ពាក្យ​សម្ដី​មិន​ស្ទើរ​ដែរ​ អ្នក​ខ្លះ​លើក​ឡើង​ថា​ ពួក​គេ​នឹង​មិន​ធ្វើ​ពិធី​រៀប​អាពាហ៍​ពិពាហ៍​ទេ គឺ​ភ្ជាប់​ពាក្យ​ហើយ​គឺ ​ហើយ​តែ​ម្តង​ ព្រោះ​ថា​ ពិធី​ភ្ជាប់​ពាក្យ​របស់​ពួក​គេ​ធំ​ស្មើ​មង្គល​ការ​។ ខ្លះ​ទៀត​គិត​ថា ​ចំណង​នៃ​គូស្នេហ៍​ខុស​វ័យ​មួយ​គូ​នេះ​មិន​អាច​ស្ថិតស្ថេរ​ដល់​វ័យ​ខាំ​ចេក ​របូត​ខាំ​ពោត​របេះ​នោះ​ទេ​។ ខ្លះ​ថា តារា​វ័យ​២៤​ឆ្នាំ​អ៊ិន សុផាណូ ​ព្រម​ភ្ជាប់​ពាក្យ​ក្រមុំ​កូន​មួយ ខាត់​ សុឃីម​ ព្រោះ​តែ​ប្រាក់​ទេ ថ្ងៃ​ណា​មួយ​គង់​តែ​ផ្ទុះ​រឿង​បែក​បាក់​ជា​មិន​ខាន​។

បើ​ទោះ​ជា​ទទួល​រង​នូវ​ពាក្យ​សម្តី​វាយ​ប្រហា​រយ៉ាង​ធ្ងន់ៗ​យ៉ាង​នេះ​ក្តី​ ក៏​តារា​ស្រី​វ័យ​៣១​ឆ្នាំ​និយាយ​ថា៖ «មិន​ថា​តែ​ខ្ញុំ​សូម្បី​តែ​គូ​ដណ្តឹង​របស់​ខ្ញុំ​ក៏​មិន​ដែល​យក​រឿង​ នោះ​មក​ទុក​ក្នុង​ចិត្ត​ដែរ​ ព្រោះ​ថា ពួក​យើង​មុន​នឹង​សម្រេច​ភ្ជាប់​ពាក្យ​នឹង​គ្នា​គឺ​ពួក​យើង​ទាំង​ពីរ​បាន​ សម្រេច​ចិត្ត​យ៉ាង​ច្បាស់​លាស់​ណាស់​ទើប​ឈាន​ដល់​ដំណាក់​កាល​នេះ​»។

ដើម្បី​ពង្រឹង​ចំណង​ស្នេហ៍​ដ៏​ប្រាកដ​ប្រជា​នោះ​ អ្នក​នាង​បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​បាន​ស្វែង​រក​គ្រូ​ទាយ​ល្បីៗ​ពី​មួយ​ទៅ​រហូត​ដល់​ទៅ​ជាង​១០​គ្រូ​ឯណោះ ដើម្បី​ឲ្យ​គ្រូល្បី​ទាំង​អស់​​នោះ​ដេញ​ជើង​លេខ​មើល​ថា​ពួក​យើង ទៅ​ជា​យ៉ាង​ណា​ថ្ងៃ​ក្រោយ​»។

ទាក់​ទិន​នឹង​សម្ដី​គ្រូ ទាយ អ្នក​នាង​បាន​និយាយ​ថា៖ «លទ្ធផល​គ្រូ​ទាយ​ល្បីៗ​ទាំង​អស់​នោះ​គឺ​ជើង​លេខ​ឆ្លើយ​ដូច​គ្នា​ទាំង​អស់​ ថា​ ផាណូ​ ពិត​ជាគូ​ខ្ញុំពិតប្រាកដមែន ហើយ​ពួក​យើង​នឹង​រួម​រស់​ជា​មួយ​គ្នា​រហូត​ចាស់​កោង​ខ្នង​ទៀត​ផង»​។

អ្នក​នាង​ ខាត់​ សុឃីម​ បាន​បន្ត​ថា៖ «ថ្វី​បើ​កាល​កំណត់​ចូល​រោង​ការ​របស់​ខ្ញុំ​នៅ​រាង​ឆ្ងាយ​បន្តិច​ក្តី​ (៨​ខែ) តែ​ពួក​ខ្ញុំ​ទាំង​ពីរ​កំពុង​មមាញឹក​ក្នុង​ការ​ទិញ​របស់​របរ​សំខាន់​ៗដែល​ ត្រូវ​រៀបចំ​ក្នុង​ថ្ងៃ​នោះ​ មាន​ដូច​ជា​គ្រឿង​តុប​តែង​ផ្ទះ ​សម្លៀក​បំពាក់​កូន​កំលោះ-ក្រមុំ​ និង​ដើរ​រើស​ម៉ូដ​ធៀប​ការ​ជា​ដើម​»។

ជាមួយ​ការ​ត្រៀម​លក្ខណៈ​តាំង​ពី​ចម្ងាយ​នេះ ​តារា​ចម្រៀង​កូន​មួយ​រូប​នេះ​បែរ​ជា​និយាយ​ថា​៖«​អាពាហ៍​ពិពាហ៍​របស់​ ខ្ញុំ​នឹង​មិន​រៀប​ចំ​ធំ​ដុំ​អីប៉ុន្មាន​ទេ​ គឺរៀប​ត្រឹម​តែ​២០​តុប៉ុណ្ណឹង​ទេ​ ព្រោះ​ថា​ពួក​យើង​មិន​ចង់​ខ្ជះ​ខ្ជាយ​ប្រាក់​ច្រើន​។​ សូម្បី​តែ​ពិធី​ទទួ​លភ្ញៀវ​ក៏​ខ្ញុំ​ធ្វើ​នៅ​ឯ​ផ្ទះ​របស់​ខ្ញុំ​ដែរ​គឺ​នៅ​ ផ្ទះ​ដែល​ភ្ជាប់​ពាក្យ​នេះ​ម្តង​៕

ទាហាន​​​អូតង់​​​​ត្រូវ​​​ទាហាន​​​អាហ្វហ្គានីស្ថាន​​​​បាញ់​ស្លាប់​​

ថ្ងៃអង្គារ ទី២៧ ខែមីនា ឆ្នាំ២០១២ ម៉ោង ១០:២៥

​​កាលពី​​ថ្ងៃទី​​២៦ មីនា​​​នៅ​​អាហ្វហ្គា​នីស្ថាន​​​ដោយ​បណ្តាសមាជិក​​កងកម្លាំង​​សន្តិសុខ​​អាហ្វហ្គានី​ស្ថាន​​​​​​ដែល​​ធ្វើ​ឱ្យ​​​ចំនួន​​ទាហាន​​អូតង់​​ត្រូវ​សម្លាប់​​​​បែប​នេះ​ឡើង​​​ដល់​​១៦​​នាក់​ហើយ​​តាំងពី​​ដើម​ឆ្នាំ​​​​នេះ​មក ។​

​​ក្នុង​​ឧប្បត្តិ​ហេតុ​​ទីមួយ​​នៅ​​ភាគ​​ខាង​ត្បូង​អាហ្វ​ហ្គានី​ស្ថាន​​​​​ទាហាន​​​អង់​​គ្លេស​២នាក់​ បាន​ត្រូវ​​​​​​​បាត់​បង់ជីវិត ។ ​ភាព​​​លម្អិត​​​នៃឧប្បត្តិ​ហេតុ​​នេះ ​​​​នៅពុំ​ទាន់​​ដឹង​ទាំង​ស្រុង​នៅ​ឡើយ ​ក៏​ប៉ុន្តែ​វាហាក់ដូច​ជា​ទា​ហាន​អាហ្វហ្គានីស្ថាន​​​បាញ់​ប្រហារ​​​​ត្រង់​​​ច្រក​​​​ចូល​​មូល​ដ្ឋាន​​​​ទ័ព​​អង់​គ្លេស​នៅ​LASHKAR GAH ដោយ​​​សម្លាប់​​​ទាហាន​​អង់​គ្លេស​​​​​២នាក់​។ ​​នេះ​បើ​​តាម​​​ការ​អះអាង​​​របស់​​​រដ្ឋ​​​មន្ត្រី​ការពារ​​​ប្រទេស​អង់​គ្លេស​​លោក​ PHILIP HAMM​-OND ។ ជន​បាញ់​​​ប្រហារ​​ត្រូវ​​បាន​​គេ​បាញ់​​សម្លាប់​​ ។ ប្រមុខ​ប៉ូលិស​​ខេត្ត​​ហែល​ម៉ង់​ និយាយ​ថា ​បើ​​តាម​​ព័ត៌​មាន​ដែល​ទទួល​បាន​​​​ខ្មាន់​​​​​កាំភ្លើង​​​បាញ់​​សម្លាប់​​ទាហាន​​​អង់​គ្លេស​​ជា​អនុសេនីយ៍​​ទោ​​អាហ្វហ្គា​នីស្ថាន​​ម្នាក់​ឈ្មោះ​ហ្គុលណា​​ហ្សា​ មាន​​ដើម​​កំណើត​​ក្នុង​ទីក្រុង​​ហ្សាឡាឡាបាដ ។

ពួក​តាលី​​បង់​​អះអាង​​​តាម​​រយៈ​​អ្នកនាំពាក្យ​​​​​របស់​ខ្លួន​​ម្នាក់​​ថា បុរស​ម្នាក់​​ដែលមាន​ទំនាក់​ទំនង​​ជា​មួយ​ពួក​តាលី​បង់​​​បាន​សម្លាប់​​ទាហាន​​​អូតង់​​​៣នាក់​​​នៅ​​ខេត្ត​ហែល​ម៉ង់ ៕

​ក្រុង​​​​សេ​អ៊ូលបើក​​កិច្ច​​​ប្រជុំ​​​កំពូល​​​ស្តី​ពី​​​សន្តិ​សុខ​​​នុយ​​​​​ក្លេ​អ៊ែរ​

ថ្ងៃអង្គារ ទី២៧ ខែមីនា ឆ្នាំ២០១២ ម៉ោង ១០:១៧


កិច្ចប្រជុំ​​​កំពូល​​​​ស្តីពី​​សន្តិសុខ​នុយ​ក្លេអ៊ែរ​​​​នៅ​ក្រុង​​សេអ៊ូល​​បាន​បើក​​​ធ្វើ​​​កាលនៅព្រឹក​ថ្ងៃទី​​២៧ មីនា​ ​។ មេដឹកនាំ​​​និង​តំណាង​​​របស់​​ប្រទេស​​ជាង​៥០​​​ និង​​​អង្គការ​​​អន្តរជាតិ​៤​បាន​ជួបជុំ​​គ្នា​​​​នា​ថ្ងៃទី​២៧ មីនា ​​នៅ​ក្រុង​​​​​​​សេអ៊ូល​​ដើម្បី​ពិភាក្សា​​​​លើ​ចម្លើយ​​​តប​ចំពោះ​​​ភេរវកម្ម​​នុយ​ក្លេអ៊ែរ​ ​កិច្ច​ការពារ​​​សម្ភារ​​​​នុយ​ក្លេអ៊ែរ​​​​និង​​បណ្តា​​ទីតាំង​​នុយ​ក្លេអ៊ែរ​​​ ​ព្រម​ទាំង​ការ​​បង្ការ​​ការ​រត់​ពន្ធ​​​ដោយ​ខុសច្បាប់​​នូវ​​​​សម្ភារនុយ​ក្លេអ៊ែរ​​ ។​

​សេចក្តី​​ថ្លែងការណ៍​ក្រុង​សេអ៊ូល​​ដែល​​​​នឹង​​​ចេញ​​ផ្សាយ​​ជា​​​សាធារណៈ​នា​​ថ្ងៃទី​​២៧ មីនា ​ត្រូវ​​​អះអាងជា​ថ្មី​​ពីការសន្យា​នានា​​របស់​​​​​អន្តរ​ជាតិ​​កាត់​​បន្ថយ​​ការ​ប្រើ​ប្រាស់​​អ៊ុយ​​រ៉ានី​ញ៉ូម​ និង​​​ផ្លុយ​​តូនី​​ញ៉ូម​​​មាន​កម្រិត​​ចម្រាញ់​ខ្ពស់​ ពង្រីក​​​ការ​ពិភាក្សា​​​គ្នា​​លើ​​សន្តិសុខ​នុយក្លេអ៊ែរ​​​ក្នុង​​​បរិបទ​​នៃ​​សន្តិសុខ​​​នុយ​ក្លេអ៊ែរ​​​ ក្រោយ​​វិបត្តិ​​នុយ​ក្លេអ៊ែរ​​​​នៅ​​ប្រទេស​​​ជប៉ុន ៕

ជប៉ុនផ្តល់ជំនួយដល់ការស្តារប្រព័ន្ធស្រោច​ស្រព​ខេត្តកំពង់ធំ

រាជធានីភ្នំពេញ ៖ បើយោង​​តាម​សេចក្តី​​ប្រកាស​​​ព័ត៌​មាន​​របស់ស្ថានទូត​​​​ជប៉ុន​ប្រចាំ​​នៅ កម្ពុជា​ចុះ​ថ្ងៃទី​២៦ មីនា ​​២០១២ ​បានឲ្យ​​​ដឹង​ថា ​ក្រោម​​​គម្រោង​​​​​នៃ​កិច្ចសហ​ប្រតិបត្តិ​ការ​​​សេដ្ឋកិច្ច​របស់​​ជប៉ុន​ ជំនួយ​​ឧបត្ថម្ភ​​​ឥតសំណង​​​សម្រាប់​គម្រោង​​​​​ទ្រង់​ទ្រាយ​​តូច​សន្តិសុខ​​​មនុស្ស​ជាតិ (​ជំនួយគូ​សាណូណិ) ​រដ្ឋាភិបាល​ជប៉ុន​​នឹង​ផ្តល់​​ទឹក​ប្រាក់​សរុប​ចំនួន​៩៩.៣៨២​ដុល្លារ​អាមេរិក​ដល់​​មន្ទីរ​​ធនធាន​​​ទឹក និង​ឧតុ​និយម​​ខេត្តកំពង់​ធំ​ សម្រាប់​​គម្រោង​​ស្តារ​ប្រព័ន្ធស្រោច​ស្រព​កំពង់ធំ ។

ស្ថានទូត​​​ជប៉ុន​បានឱ្យ​​ដឹង​ថា កិច្ច​សន្យា​ផ្តល់​ជំនួយ​​នេះ​នឹង​ត្រូ​វចុះ​ហត្ថ​លេខា​​ដោយ​លោក​តាស៊ី​យ៉ា ​ម៉ាជីដា ឧបទូត​​ស្ថានទូត​ជប៉ុន​​ប្រចាំ​ប្រទេស​កម្ពុជា ​​​និង​លោក​ជាតិ ស៊ី​វត្ថា ប្រធាន​មន្ទីរ​​ធន​ធានទឹក​ និង​ឧតុនិយម​​ខេត្ត​​កំពង់ធំ សម្រាប់​គម្រោង​​​​ស្តារ​ប្រព័ន្ធ​ស្រោច​ស្រព​កំពង់ធំ ។ ​​ពិធី​ចុះ​​ហត្ថ​លេខា​​​​ប្រគល់-ទទួល​ជា​ផ្លូវ​ការ នឹងប្រព្រឹត្ត​​ទៅនៅ​​វេលាម៉ោង​៣​រសៀល​​​ថ្ងៃ​ទី​២៩ ​មីនា ២០១២ ខាងមុខនេះ ​នៅសាល​​ប្រជុំ​​ស្ថានទូត ​​ជប៉ុន​ប្រចាំ​​នៅ​កម្ពុជាស្អែកនេះ ៕

អំពើហឹង្សាកើតឡើងពីបុគ្គលិកពេទ្យឡានសាម៉ុយ



រាជធានីភ្នំពេញ ៖ កាលពីព្រឹកព្រលឹមស្រាងៗថ្ងៃនេះមានអំពើហិង្សា​មួយបាន​កើត​ឡើងដែល​បង្កដោយបុគ្គលិក​ពេទ្យឯក​ជន​មួយ​ល្បី​ខាង​ កាប់​ឆៅ​នៅ​ទួលគោក​​ស្រវឹង​ធ្លាក់ភ្នែក​មាន​គូកន​បួន​ប្រាំនាក់ខ្លះ​ដោះអាវ ខ្លះ​ពាក់​អាវ​មិន​​សម​ជា​ពេទ្យបានវាយដំទៅ​​លើ​អ្នករត់ម៉ូតូឌុបពីរ​នាក់ដោយម្នាក់ប្រើច្រវ៉ាក់និងម្នាក់ទៀតប្រើវិទ្យុទាក់ទងក្នុងការប្រើអំពើហឹង្សារនេះ បណ្តាលឲ្យបែក​ក្បាលហូរ​ឈាម​ ព្រោះ​តែខឹង​ប្រជាជនមិន​ឲ្យយក​ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់ចរា ​ចរណ៍​នៅចំណុច​កែង​ផ្លូវលេខ​១៣ និង​ផ្លូវ​លេខ​១៣៦ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​កណ្តាល១ ខណ្ឌដូន​ពេញ កាល​ពីវេលា​ម៉ោង​​៣និង៥០នាទី​ទៀប​ភ្លឺថ្ងៃទី​២៧ មីនា ២០១២។

អំពើ​ ហិង្សា​នេះ​ត្រូវ​ប្រជាជនដែលឃើញ​ហេតុ​ការណ៍​មិនអាច​ទទួល​យក​បានក៏នាំគ្នា​ ចោម​រោម​វាយតបតទៅ​លើជន​អគតិ​ទាំងនោះរហូត​ដណ្តើម​បានវិទ្យុទាក់​ទងមួយ​គ្រឿង (អាយឌី) និងច្រវាក់មួយខ្សែ​​ប្រគល់​ឲ្យ​នគរបាល។ ប្រជាជនដែលក្តៅប្រហាយ និង​បុគ្គលិក​ពេទ្យ​ឯកជន​អនាធិប​តេយ្យ​ប្រើអំពើ​ហិង្សា​​លើប្រជាជន ព្រោះ​ខឹង​មិនឲ្យយក​អ្នក​របួស​ក្នុង​គ្រោះ​ថ្នាក់ចរា​ចរណ៍​ដាក់​ក្នុងរថយន្ត ​របស់​ខ្លួននោះបានរៀប​រាប់ឲ្យ​កាសែត​កោះសន្តិ​ភាព​ដឹងថា មុនពេលផ្ទុះ​អំពើហិង្សា​នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍រវាង​ម៉ូតូម៉ាក​ ត្រៃ និង​ម៉ូតូវ៉េវ​អាល់ហ្វានៅចំណុច​កែងផ្លូវលេខ​១៣៦ និង​​លេខ​១៣ ស្ថិតក្នុង​សង្កាត់ផ្សារ​កណ្តាល​១ ខណ្ឌដូនពេញ នៅវេលាម៉ោង​៣​និង​៥០​នាទី​ទៀប​ភ្លឺថ្ងៃទី២៧ មីនា បណ្តាលឲ្យ​ភាគី​ម៉ូតូរង​របួស​ទាំង​សងខាង។

បន្តិចក្រោយ​មកក៏​មាន​ រថយន្តពេទ្យ​ឯក​ជន​មួយ​គ្រឿងគ្មាន​ស្លាកលេខ​តែមាន​បិទលេខ​ទូរស័ព្ទ ០៩៧ ៩០០ ៩០៩០ បាន​មកដល់ចំណុច​កើត​ហេតុ​បើក​ទ្វារ​រថយន្ត​ឃើញ​មាន​បុគ្គលិក​បួន​ នាក់ខ្លះពាក់អាវខ្លះដោះ​អាវ ហើយស្ថិតក្នុង​ភាព​ស្រវឹងធ្លាក់​ភ្នែកនាំគ្នា​លើក​ជនរង​គ្រោះដាក់​រថយន្ត​ ទាំងគ្មាន​ជំនាញ​ជា​ពេទ្យ​បន្តិចណាសោះ។ ពេលនោះ​ត្រូវបាន​ប្រជា​ជន​ដែលឈរមើល​គ្រោះថ្នាក់​ចរា​ចរណ៍នាំ​គ្នា​ រារាំងមិនឲ្យ​យក​ជន​រង​គ្រោះ​ដាក់ក្នុង​រថយន្ត​ពេទ្យ​​ត្រឹម​ត្រូវ​អត់​ ជំនាញ​នោះ​ទេ ទំនងជា​គាត់យល់​ឃើញ​ថា ពេទ្យ​ស្អី​ស្រវឹង​ធ្លាក់ភ្នែក​គ្មានឯក​សណ្ឋាន​ជា​គ្រូពេទ្យ​ត្រឹម​ត្រូវ​ ខ្លះពាក់​អាវខ្លះដោះអាវ​ចាប់ជនរង​គ្រោះ​បញ្ចូល​​រថយន្តដូចចោរ​ប្លន់អ៊ីចឹង។ ឃើញ​មាន​ការរារាំង​ពីសំណាក់​ប្រជាជន ស្រាប់តែ​ពួកខាង​រថយន្ត​ពេទ្យបាន​នាំគ្នាប្រើអំពើ​ហិង្សា​យក​ច្រវាក់​ ប្រវែងមួយ​ម៉ែត្រ និងអាយឌីវាយទៅ​លើប្រជា​ជន​ទាំងកំរោល បណ្តាលឲ្យបុរសពីរនាក់បែក​ក្បាល​ហូរឈាមកក្លាក់​ជោក​អាវ ព្រមទាំង​ស្រែក​ឲ្យ​បក្សពួកទៅយក​កាំភ្លើងអាកា​មក​បាញ់​សម្លាប់​ប្រជាជនដែល​ រារាំងពួកគេទៀតផង៕

Monday, March 26, 2012

នរណាជាគូដណ្តឹងរបស់កីឡាកររ៉ូណាល់ដូ?



​​​ស្លៀកឈុត​ប៊ីគីនី កំពុង​កម្សាន្ត​សប្បាយ​នឹង​ទឹក​រលក​នៅ​បរិវេណឆ្នេរ​សមុទ្រ​ម៉ៃ​អាមី សហរដ្ឋ​អាមេរិក គឺ​នាង​អ៊ីរីណា ឆេក គូ​ដណ្តឹង​​កីឡាករ​គ្រីស្ទៀណូ រ៉ូណាល់​ដូ ខ្សែ​បម្រើ​ក្លឹប​ Real Madrid ជា​ក្លឹប​ល្បី​ក្នុង​ក្រប​ខណ្ឌ​បាល់​ទាត់​ Laliga អេស្ប៉ាញ និង​នាង​អេនណេ វ៉ាឡា​លីតស៊ីណា ​ជា​មិត្ត​ស្និទ្ធ​ស្នាល ព្រោះ​ស្ថិត​ក្នុង​មជ្ឈ​ដ្ឋាន​តារា​ម៉ូដ និង​ជា​មិត្ត​រួម​ជាតិ ។

​ឥរិយាបថ​​របស់​នាង​អ៊ីរីណា ធ្វើ​ឱ្យ​ទស្សនិក​ជន​សង្ស័យ​ថា នាង​ជ្រើស​យក​ឈុត​​ប៊ីគីនី​ខុស​នឹង​ទ្រង់​ទ្រាយសុដន់ ដែល​ចាំ​បាច់ត្រូវ​ពឹង​ផ្អែក​លើ​ដៃ​​ជួយ​ទប់​ព្រោះ​ខ្លាច​របូត​​ ខណៈ​ពេល​ហែល​ទឹក ។ចំណែក​មិត្ត​ភក្តិ​របស់​នាង​អ៊ីរីណា ទើប​ប្រារព្ធ​ពិធី​ខួប​កំណើត​គម្រប់​២៦​ឆ្នាំ កាល​ពី​ថ្ងៃទី​១៩ មីនា កន្លង​មក​ និង​បច្ចុប្បន្ន​កំពុង​សេពគប់​ជា​មួយ​លោក​អាដាម ឡេវីន តារា​ចម្រៀង​នៅ​ក្នុង​ក្រុម​«ម៉ារូន ហ្វាយ» ក្រោយ​ពី​បាន​ជួបគ្នា​ជា​លើក​ដំបូង​កាលពី​ឆ្នាំ​២០១០ ក្នុង​ពិធី​ជប់​លៀង​មួយ​របស់​ទស្សនា​វដ្តី​«ស្ព័រ អ៊ីលឡាស្ត្រេ​ជីត»​នៅ​​ទី​ក្រុង​ឡាស់​វ៉េហ្គាស់​ សហរដ្ឋ​អាមេរិក ៕

សង្គម​ស៊ីវិលនឹង​លើក​​ករណី​ពលកម្ម​កុមារ​​មក​និយាយ​ដើម្បី​ដាក់​បញ្ចូល​ក្នុង​របៀប​វារៈអាស៊ាន



សង្គម​ស៊ីវិល​លើក​​ករណី​​កុមារ​​មក​និយាយ​ដើម្បី​ដាក់​បញ្ចូល​ក្នុង​របៀប​វារៈអាស៊ាន
សម្ព័ន្ធ​អង្គការ​មិនមែន​រដ្ឋាភិបាល ​ដែល​ជា​បណ្ដុំ​​នៃ​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ ​នា​ព្រឹក​ថ្ងៃ​​ចន្ទ​ទី​២៦​មីនា​នេះ បាន​ជួប​ប្រជុំ​គ្នា ​នៅ​សណ្ឋាគារ​ហ៊ីម៉ាវ៉ារី ជុំវិញ​ប្រធាន​បទ​ស្ដី​ពី​សិទ្ធិកុមារ​ ដើម្បី​ដាក់​បញ្ជូល​ក្នុង​របៀប​វារៈ​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​​ចុង​​ខែ មីនា នេះ៕

ភ្នំពេញពិនិត្យលទ្ធភាពស្ថាបនាផ្លូវចរាចរក្រោមដី

 
នៅក្នុងឱកាសនៃកិច្ចប្រជុំប្រចាំខែរបស់សាលារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០១២ ក្រោមអធិបតីភាព ឯកឧត្តម កែប ជុតិមា អភិបាលរាជធានីភ្នំពេញ ក្រុមស្ថាបត្យកររបស់ក្រុមហ៊ុនអនិកជន OCIC បាន បង្ហាញពីគម្រោងស្ថាបនាផ្លូវថ្មីរូងក្រោមដី១ខ្សែ ដោយជម្រើសក្នុងការសិក្សា អាចជា ផ្លូវថ្មីរូងក្រោមដីនឹងត្រូវធ្វើការ សាងសង់បណ្តោយ ២៧២ម៉ែត្រ ទទឹង ១៤ម៉ែត្រ តភ្ជាប់ពីផ្លូវសហព័ន្ធរុស្ស៊ីកាត់ផ្លូវព្រះមុន្នីវង្ស មកផ្លូវក្រមួនស និងផ្លូវ ព្រះអង្គឌួង (ជាប់វិមានកាណាឌីយ៉ា) ដែលផ្លូវក្រោមដីនេះ ត្រូវបានបែងចែកជា៤គន្លងផ្លូវ គឺ២គន្លងផ្លូវទៅ និង២គន្លង ផ្លូវមក មានជំរេស្ពានចំនួន ៥,៥% ដែលអាចអនុញ្ញាតឱ្យរថយន្តកំពស់ ៣,៥ម៉ែត្រឆ្លងកាត់បាន។ ឬលទ្ធភាពមួយទៀត ដោយសិក្សាលើផ្លូវព្រះមុនីវង្ស ត្រង់ចំនុចណាមួយ នៅក្បែរព្រះសច្យមុនីចេតិយ្យ ឬអគារកាណាឌីយ៉ា។ ចំពោះការសាងសង់ គឺត្រៀមជាពីរដំណាក់កាល ក្នុងរយៈពេលតែ ៦ខែ ដែលគ្រោងនឹងប្រើប្រាស់ទឹកប្រាក់ អស់២លានដុល្លាអាមេរិក។
ក្នុងកិច្ចពិភាក្សានេះ អង្គប្រជុំបានស្តាប់នូវ យោបល់បច្ចេកទេសជាច្រើន ពីជំនាញជំវិញសាលារាជធានីភ្នំពេញ ដោយឃើញថា ការសិក្សារបស់ក្រុមហ៊ុននេះ នៅមិនទាន់គ្រប់ជ្រុងជ្រោយនៅឡើយ ដោយហេតុថាកត្តាសំខាន់គឺ ការពិចារណាលើលំហូរចរាចរណ៍នៅទីតាំងនោះ និងកត្តាមួយទៀតគឺសោភ័ណភាព។ ហេតុដូចនេះ អង្គប្រជុំស្នើឲ្យ​ក្រុមហ៊ុន ធ្វើការសិក្សាជាថ្មី ដោយផ្តល់នូវជំរើសលើសពីពីរ ដែលការសិក្សានោះ ត្រូវមានការពិចារណា​យ៉ាងល្អិតល្អន់​លើបញ្ហាចរាចរណ៍ ជាចាំបាច់ ហើយការសិក្សានេះត្រូវមានកិច្ចសហការពីមន្ទីរជំនាញមួយចំនួន ដូចជាមន្ទីរសាធារណៈការ និងដឹកជញ្ជូន មន្ទីរដនសស ក៏ដូចជា មន្ត្រីទីចាត់ការរៀបចំក្រុងរបស់សាលារាជធានីផងដែរ។
ក្រោយពីបានស្តាប់នូវ ការបកស្រាយរបស់ក្រុមហ៊ុន ក៏ដូចជាយោបល់ល្អៗជាច្រើន
របស់អង្គប្រជុំ ឯកឧត្តមអភិបាលញ បានមានប្រសាសន៍ថា នេះពិតជា គម្រោងថ្មី និងជាដំណោះស្រាយថ្មីមួយទៀត ដើម្បីជួយសង្គ្រោះនូវបញ្ហាចរាចរ ណ៍ក្នុងរាជធានីភ្នំពេញសព្វថ្ងៃ។ ដោយសារតំបន់នេះ (ស្តុបBKC) មានចរាចរណ៍ មមារញឹក ដែលជាឧបសគ្គមួយ សាលារាជធានីភ្នំពេញ ស្នើឲ្យក្រុមហ៊ុន ធ្វើការសិក្សាឲ្យបានឆាប់រហ័ស ដោយយើងរង់ចាំសហការ ផ្តល់នូវប្រឹក្សាបចេ្ចកទេសចរាចរណ៍ ក៏ដូចជាបញ្ហាផ្សេងទៀត ដែលក្រុមហ៊ុន ត្រូវការជំនួយពីអាជ្ញាធរ។ ដើម្បីសម្រួលចរាចរណ៍ ឱ្យបានកាន់តែ ប្រសើរថែមទៀត ឯកឧត្តម បានគូសបញ្ជាក់ ដោយបានដាក់កំហិតដល់ស្ថាប័នពាក់ព័ន្ធត្រូវ បង្កើតក្រុមការងារ បច្ចេកទេសសិក្សាជាបន្ទាន់ ពីតំបន់ជុំវិញលើលំហូរចរាចរណ៍ ដើម្បីបានជាមូលដ្ឋានរួម រួចកសាងឯកសារសិក្សាមួយ យ៉ាងល្អិតល្អន់ ដើម្បីស្នើសុំការសំរេចពីរាជរដ្ឋាភិបាល។







សាលារាជធានីភ្នំពេញ

ពី​ក្មេងពាល​ទៅ​ជា​ភេរវជន​របស់​បណ្តាញ​អាល់កៃដា

នៅថ្ងៃ​ព្រហស្បតិ៍ ទី ២២ មីនា ២០១២ បន្ទាប់ពី​ឡោមព័ទ្ធ​ផ្ទះ​ជនល្មើស នៅខេត្ត​Toulouse ភាគខាងត្បូង​ប្រទេស​បារាំង អស់ជាង​៣០ម៉ោង ប៉ូលិស​ពិសេស​បារាំង​បាន​សម្រុក​ចូល​ទៅក្នុង​ផ្ទះ​ជនសង្ស័យ​ ។ ប៉ូលិស​បាន​បញ្ជាក់​ថា បាន​ជនសង្ស័យ Mohamed Merah​បាន​ស្លាប់ នៅក្នុង​ប្រតិបត្តិការ​សម្រុកចូល​របស់​ប៉ូលិស។ ប្រធានាធិបតីបារាំង នីកូឡា សាកូហ្សី​បាន​ស្វាគម​ជ័យជំនះ​របស់​ប៉ូលិស ​ក្នុង​ប្រតិបត្តិការណ៍​ចាប់​ជនសង្ស័យ ដែល​បាន​បាញ់​សម្លាប់​មនុស្ស​៧នាក់ ដែល​ក្នុង​នោះ​មាន​ទាហាន និង​គ្រូ និង​សិស្សសាលា​​ជ្វីវ កាលពី​សប្តាហ៍មុន។
រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់ថា ជនសង្ស័យ​បាន​លោត​សម្លាប់​ខ្លួន​តាមបង្អួច​ពីលើ​ផ្ទះ​របស់ខ្លួន បន្ទាប់ពី បាន​ប្រើអាវុធ​ស្វ័យប្រវត្តិ​បាញ់រះ​ទៅលើ​ក្រុមប៉ូលិស​ដែល​បាន​សម្រុក​ចូល​ ទៅក្នុង​ផ្ទះ​របស់​ជនសង្ស័យ។ លោក​Claude Guéant បាន​និយាយ​ប្រាប់​អ្នកយក​ព័ត៌មាន​ថា ជនសង្ស័យ​បាន​លាក់ខ្លួន នៅក្នុង​បន្ទប់ទឹក និង​បាន​ចេញ​មក​បាញ់រះ​ធ្វើ​ឲ្យ​ប៉ូលិស​បីនាក់​របួស ដែល​មា្នក់​ក្នុង​ស្ថានភាពធ្ងន់ធ្ងរ។ អាជ្ញាធរ​បារាំង​និយាយ​ថា ជនសង្ស័យ​ស្លាប់​នៅក្នុង​ការវាយសម្រុក​ចូល​របស់​ប៉ូលិស។ តើ​ជនសង្ស័យ​ស្លាប់​ដោយ​លោត​ពី​ផ្ទះ ឬ​ត្រូវ​គ្រាប់ប៉ូលិស​មុន​នឹងធ្លាក់​ស្លាប់មកលើដី?
តាំងពីព្រឹកថ្ងៃ​ព្រហស្បតិ៍ គឺ​ឈាន​ចូល​ដល់​ថ្ងៃ​ទី ពីរ​នៃ​ប្រតិបត្តិការចាប់​ជនសង្ស័យ នៅខេត្ត​Toulouse មានការបារម្ភ​ដែល​ថា ជនសង្ស័យ អាច​បាញ់សម្លាប់​ខ្លួន​ឯង ​ព្រោះថា តាំងពី​ព្រឹកព្រលឹម ជនសង្ស័យ​បាន​និយាយ​ថា គេ​ចង់​បាញ់​សម្លាប់ខ្លួន​ដោយ​អាវុធ។ ​នៅពេល​ប៉ូលិស​ប្រើ​គ្រឿងបំផ្ទុះ​ទ្វារ​បង្អួចផ្ទះ នៅម៉ោង​៥ព្រឹក គេ​ឮសំឡេង​បាញ់កាំភ្លើង​ពីរគ្រាប់ ប៉ុន្តែ គេ​មិន​ដឹងច្បាស់ថា ហេតុអ្វី បានជា​ជនល្មើស​បាញ់នោះ​ទេ។ គឺ​ចាប់ពីម៉ោង​នោះ ដែល​គេ​លែង​ឃើញ​មាន​ប្រតិកម្មតប​ពី​ជនសង្ស័យទៀត។ ដោយគ្មានឃើញ​សំឡេងតបត​អ្វី ពីជនសង្ស័យ និង​ដោយ​បាន​ទទួល​ព័ត៌មាន​ពីគ្រោះថ្នាក់​ខ្លាំង​របស់​ជនល្មើស ប៉ូលិស​ក៏​បាន​ទទួល​បញ្ជារ​ឲ្យ​សម្រុក​ចូល​ទៅក្នុង​ផ្ទះ តែ​មិននឹកស្មាន​ថា ជនសង្ស័យ​រូបនេះ​មាន​ល្បិចកល និង​សាហាវ​ខ្លាំង​បែបនេះទេ។​
នេះ​រឹតតែបង្ហាញ​ថា ជនសង្ស័យ​មាន​ហិង្សា​ពេញខ្លួន មិន​ព្រមចុះចាញ់​ដោយ​ងាយៗឡើយ។ មុន​នឹង​សម្រេច​លោត​សម្លាប់ខ្លួន គេ​នៅបាន​បាញ់​រះ​ទៅលើ​ប៉ូលិស ដោយ​សង្ឃឹមថា នឹង​ធ្វើ​ឲ្យ​មាន​អ្នកស្លាប់​ច្រើន​នាក់ ដោយ​ស្នាដៃខ្លួន។
គួរបញ្ជាក់ថា ក្នុងពេល​ចរចា​​ជាមួយ​ប៉ូលិស ជនសង្ស័យ​ Mohamed Merah​បាន​និយាយ​ថា ខ្លួនគេ​ធ្លាប់​ទទួល​ការបណ្តុះបណ្តាល​ពី​ក្រុម​ជីហាត​ដែល​ជា​បណ្តាញ​របស់​ ក្រុមអាល់កៃដា។ គេ​បាញ់សម្លាប់​កុមារជ្វីវ​ដើម្បី​សងសឹក​ឲ្យ​កុមារ​ប៉ាឡេស្ទីន ចំណែកទាហាន​បារាំង​ដែល​គេ​បាញ់សម្លាប់ គឺ​ដើម្បី​សងសឹក​បារាំង​ដែល​បើកប្រតិបត្តិការ​យោធា​នៅ​ប្រទេស​ អាហ្វហ្គានីស្ថាន
ដោយពិតទៅ ប៉ូលិសបារាំង​បាន​ចំណាយ​ពេល​ចរចា​ជាង​មួយ​ថ្ងៃ និង​មិន​ចង់​សម្រុកចូល​ទាំងកំរោល ទៅក្នុង​ផ្ទះ​របស់ជនសង្ស័យ ព្រោះ​តែ​គេ​ចង់​ចាប់​ជនសង្ស័យ​ទាំងរស់ ដោយ​ឲ្យ​ជនសង្ស័យ​ចុះចាញ់​ទម្លាក់អាវុធ។ នេះ​ជា​ជម្រើស​នយោបាយ និង​ផ្នែក​យុត្តិធម៌ ដែល​លោក​ប្រធានាធិបតី​បារាំង​ចង់បាន។ គឺ​គេ​ចង់​ចាប់​ជនសង្ស័យ​ទាំងរស់​យក​មក​កាត់ទោស​នៅតុលាការ។ ម្យ៉ាងទៀត ក៏​នៅចង់ដឹងថា តើ​ជនសង្ស័យ Mohamed Merah សម្លាប់​មនុស្ស​ដោយ​ចិត្តឯង ឬ​ក៏​ទទួលបញ្ជា​ពី​ក្រុមភេរវជន​ណាមួយ។



Mohamed Merah​នេះ​ជា​មនុស្ស​ស្ងៀមស្ងាត់ និង​ចិត្តល្អជាមួយ​អ្នកជិតខាងMohamed Merah​ អាយុ ២៣​ឆ្នាំ ជា​ជនជាតិ​បារាំង ដើមកំណើត​អាល់ហ្សេរី។ គេកើត និង​ធំ​ដឹងក្តី​នៅសង្កាត់​មួយ​ដែល​សម្បូរ​ដោយ​សកម្មភាពជួញដូរថ្នាំញៀន។ ដោយមាន​ពិន្ទុ​មិនសូវល្អ​ក្នុង​ថ្នាក់ Mohamed Merah​បាន​បែរមក​ចាប់អារម្មណ៍​ចុះឈ្មោះ​នៅ​សាលា​ទាហាន​ជើងគោក​បារាំង ប៉ុន្តែ Mohamed Merah​ត្រូវ​គេ​ទម្លាក់​មិន​រើសចូលដោយសារ​តែ​ប្រវត្តិ​ថ្កោលទោស​នៅតុលាការ។ យុវជនរូបនេះ​ធ្លាប់​ប៉ូលិស​ចាប់​បានជា​ញយដង​ដោយ​បទល្មើស​ លួចទ្រព្យសម្បត្តិគេ និង​ប្រើបណ្ណបើកបរ​ក្លែងក្លាយ។
គេជឿថា នៅក្នុង​ពេល​ជាប់គុក Mohamed Merah​ជួប​ពួកអ៊ីស្លាម​ជ្រុលនិយម។ នៅក្រោយ​ពេល​ចេញ​ពីគុក គឺ​នៅឆ្នាំ​២០១០ យុវជន​រូបនេះ​បាន​ចំណាយ​លុយផ្ទាល់ខ្លួន ធ្វើ​ដំណើរ​ទៅ​ប្រទេស​អាហ្វហ្គានីស្ថាន និង​ប៉ាគីស្ថាន។
Mohamed Merah​​បាន​និយាយ​ប្រាប់​ប៉ូលិស​ថា គេ​បាន​ទទួល​ការហ្វឹកហាត់​ពី​ក្រុមជីហាត​របស់​បណ្តាញអាល់កៃដា នៅ​តំបន់​មួយ​ក្នុង​ទឹកដី​អាហ្វហ្គានីស្ថាន។ គឺ​ទាហាន​អាមេរិកាំង​ដែល​​ចាប់បញ្ជូន​ Mohamed Merah​​មក​បារាំង​វិញ បន្ទាប់​ប៉ូលិស​អាហ្វហ្គានីស្ថាន​ចាប់ឃាត់ខ្លួនគេ​ពីបទ​ប្រើ​ប័ណ្ណបើកបរ​ ខុសច្បាប់។ នៅចុងឆ្នាំមុននេះ គេ​បាន​ទៅ​ប៉ាគីស្ថាន​ម្តងទៀត ប៉ុន្តែ ត្រូវបញ្ជូន​មក​វិញ​ដោយសារ​មាន​ជម្ងឺ​ថ្លើម។ តាំងពីពេលនោះមក Mohamed Merah​ត្រូវចុះ​ក្នុង​បញ្ជីខ្មៅ​របស់​ភ្នាក់ងារ​ស៊ើបការសម្ងាត់បារាំង។ លើកនេះ ដើម្បី​តាម​រកឲ្យ​ឃើញ​ Mohamed Merah ថា​មាន​ ជាប់ពាក់ព័ន្ធ​នឹង​ករណី​បាញ់សម្លាប់ ទាហាន និង​គ្រូ និង​សិស្ស​សាលាជ្វីវ ប៉ូលិស​បាន​ប្រើ​ព័ត៌មាន​របស់​ក្រុមភ្នាក់ងារ​ស៊ើបការសម្ងាត់ រួមជាមួយ​នឹង​ទិន្ន័យ​នៅអិនធ័រណេត ដែល​ជនល្មើស​បាន​ប្រើ​ដើម្បី​រកទិញ​ម៉ូតូ ប្រើប្រាស់​ក្នុង​ការបាញ់សម្លាប់ទាហាន។
មិត្តភក្តិ និង​អ្នកជិតខាង​របស់​ Mohamed Merah​និយាយ​ថា ជនសង្ស័យរូបនេះ មាន​ចរិត​ស្ងៀមស្ងាត់ រាក់ទាក់ និង​មិន​ចាប់អារម្មណ៍​ពី​រឿង​នយោបាយ ឬ​សាសនា​អ្វីទេ។ គេ​ធ្លាប់​ធ្វើការ​នៅ​ក្រុមហ៊ុន​ជួសជុល​រថយន្តមួយ និង​ទទួល​បានប្រាក់ខែ​តិចតួច​ប៉ុណ្ណោះ។
ក្នុង​រឿងនេះ បងប្អូនប្រុស​ពីរនាក់​របស់​ Mohamed Merah​ដែល​ប៉ូលិស​​រកឃើញ​ថា គំនិត​អ៊ីស្លាម​ជ្រុលនិយម និងចូលដៃ​ជាមួយ​ Mohamed Merah​ត្រូវ​ប៉ូលិស​ឃុំ​ដើម្បីស៊ើប​អង្កេត៕  RFI

កម្ពុជា​កំពុង​ស្ថិត​ក្នុង​របៀប​វារៈ​អាស៊ាន​យ៉ាង​មមាញឹក

ស្រប​ពេល​ដែល​កិច្ចប្រជុំ​កំពូល​អាស៊ាន​ លើក​ទី​២០​ នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​ជា​បន្តបន្ទាប់​នៅ​ចុង​ខែ ​មីនា​នេះ ​និង​ដើម​ខែ​មេសា​ខាង​មុខ​ អង្គការ​សង្គម​ស៊ីវិល ​និង​ក្រុម​អ្នកជំនួញ​ក៏​គ្រោង​រៀបចំ​កិច្ចប្រជុំ​ជា​បន្តបន្ទាប់​ដែរ​នៅ​ ទីក្រុង​ភ្នំពេញ។ ​ចំណែក​ឯ​អាជ្ញាធរ​វិញ​ក៏​កំពុង​ត្រៀម​លក្ខណៈ​យ៉ាង​ពេញ​ទំហឹង​ដើម្បី​ការពារ ​សន្តិសុខ​និង​សណ្តាប់ធ្នាប់​នៃ​កិច្ចប្រជុំ​ទាំង​នោះ។ ​ជាក់ស្តែង​សមយុទ្ធ​ការពារ​សន្តិសុខ​ទ្រង់ទ្រាយ​ធំ​មួយ​ត្រូវ​បាន​រៀបចំ​ ធ្វើ​ឡើង​កាលពីថ្ងៃ​អាទិត្យ​​ ​ដែលមាន​កងកម្លាំង​អាវុធហត្ថ​៥០០​នាក់​ចូលរួម។
កង​កម្លាំងរាជអាវុធហត្ថ​ជាង​៥០០​នាក់​បាន​បើក​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​ មួយកាលពីថ្ងៃ​អាទិត្យ​ នៅ​ឯ​សាលា​ហ្វឹកហ្វឺន​កំបូល​ក្នុង​ខេត្ត​កំពង់ស្ពឺ ​ដើម្បី​ពង្រឹង​សមត្ថភាព​កង​រក្សា​សន្តិសុខ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន ​ដែល​នឹង​ឈាន​មក​ដល់​នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។​​ សមយុទ្ធ​នេះ​មាន​គោលដៅ​ ប្រឆាំង​ក្រុម​ភេរវករ​ដែល​អាច​បង្ក​នូវ​បាតុភាព​ផ្សេងៗ​នៅ​ថ្ងៃ​ប្រជុំ​ អាស៊ាន​ ក៏ដូច​ជា​ការ​តវ៉ា​របស់​ក្រុម​បាតុករ​នៅ​ពេល​ពួកគេ​កើត​ទុក្ខ​មិន​សុខ​ចិត្ត ​អំពី​អ្វីមួយ។ ​នេះ​បើ​យោង​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​កងរាជ​អាវុធហត្ថ​ដែល​បាន​ប្រាប់​ ឲ្យ​ដឹង​នៅ​ថ្ងៃ​អាទិត្យ​។
កាល​ពី​ពេល​ថ្មី​ៗ​នេះ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ​លោក​ ទូច​ អារ៉ុថ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា ​កម្លាំង​ប៉ូលិស​ ៥០០០​នាក់​ នឹង​ត្រូវ​គេ​ដាក់​ពង្រាយ​ក្នុង​រាជធានី​ភ្នំពេញ ​ដើម្បី​ការពារ​សន្តិសុខ​ ២៤​ម៉ោង​ក្នុង​អំឡុង​ពេល​នៃ​កិច្ចប្រជុំ​កំពូល​ អាស៊ាន​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។ ប្រតិបត្តិការ​សមយុទ្ធ​ដើម្បី​សន្តិសុខ​នៅ​ព្រឹក​នេះ​ក៏​មាន​ផង​ដែរ​លំហាត់​ បច្ចេកទេស​ក្នុង​ការ​ជួយ​សង្រ្គោះ​ដល់​ជនរងគ្រោះ​ដែល​ជាក្រុម​បាតុករ​ ក៏ដូចជា​កម្លាំង​សមត្ថកិច្ច​ដែល​រង​របួស​នៅ​ពេល​មាន​បញ្ហា​អ្វី​មួយ​កើត​ឡើង។
សមយុទ្ធ​នេះ​បាន​កើត​ឡើង​ស្របពេល​ដែល​ព្រឹត្តិការណ៍​ជាច្រើន​ត្រូវ​បាន​ គេគ្រោង​នឹង​បង្កើត​ឡើង​នៅ​ក្នុង​ក្របខណ្ឌ​នៃ​កិច្ចប្រជុំ​អាស៊ាន។ ​ស្រប​គ្នា​ជាមួយ​នឹង​ជំនួប​កំពូល​ដែល​នឹង​ផ្តើម​ឡើង​នៅ​ដំណាច់​ខែ​មីនា​នេះ ​វេទិកា​អង្គការ​សង្គម​ស៊ីវិល​ និង​វេទិកាធុរកិច្ច​ជាច្រើន​ក៏​ត្រូវ​បាន​គេ​ប្រកាស​ឲ្យ​ដឹង​ផង​ដែរ។​ ជាក់ស្តែង ​កិច្ចប្រជុំ​កំពូល​ស្តីពី​អាជីវកម្ម​ អាស៊ាន​-អឺរ៉ុប ​លើក​ទី២ ​ហៅ​ថា​កាត់​ថា ​(AEBS)​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​១​មេសាខាង​មុខ​នេះ ​នៅ​រាជធានី​ភ្នំពេញ។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍ ​កាល​ពី​ថ្ងៃទី​ ២៤​មីនា ​រដ្ឋាភិបាល​កម្ពុជា​ប្រកាស​ថា ​ក្រសួង​ពាណិជ្ជ​កម្ម ​និង​គណៈប្រតិភូ​មកពី​សហភាព​អឺរ៉ុប​ នឹង​រៀបចំ​កិច្ចប្រជុំ​នេះ​ជាមួយ​សហគ្រិន ​វិនិយោគិន​ឯកជន​មកពី​សហភាព​អឺរ៉ុប​ និង​អាស៊ាន​ ដោយ​ផ្តោត​ទៅ​លើ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​អាស៊ាន​ និង​សហភាព​អឺរ៉ុប។ ​ វេទិកា​នេះ​ក៏​នឹង​បើក​ឱកាស​ឲ្យ​ក្រុម​ប្រទេស​ក្នុង​តំបន់​ស្វែងរក​ឱកាស​ ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​គ្នា​ផង​ដែរ។ ​រីឯ​សន្និសីទ​សង្គម​ស៊ីវិល​អាស៊ាន​ និង​វេទិកា​ប្រជាជន​អាស៊ាន​ឆ្នាំ​២០១២​ ក៏​ត្រូវ​គេ​គ្រោង​បើក​ធ្វើ​នៅ​ចុង​ ខែ​មីនា​នេះ​ដែរ។ សកម្មភាព​ទាំង​នេះ​បាន​បង្ហាញ​ថា ​កម្ពុជា​កំពុង​ស្ថិត​ក្នុង​របៀបវារៈ​អាស៊ាន​យ៉ាង​​មមាញឹក៕ ​​​  RFI

Thursday, March 22, 2012

ក្រុមហ៊ុន​ Microsoft ហាម​ឃាត់​បុគ្គលិក​ខ្លួន​មិន​ឱ្យ​ទិញ​ផលិត​ផល​ Apple

ក្រុម​ការ​ងារ​ផ្នែក​លក់​ ផ្នែក​ទីផ្សារ​ ផ្នែក​សេវាកម្ម​ ផ្នែក​ IT ​ និង​ផ្នែក​ប្រតិបត្តិការ​ (SMSG) របស់​ Microsoft ​ប្រហែល​ជា​ត្រូវ​បង្ខំ​ឱ្យ​អនុវត្តន៍​ច្បាប់​ថ្មី​របស់​ក្រុមហ៊ុន​ ដែល​ហាម​ប្រាម​បុគ្គលិក​មិន​ឱ្យ​ប្រើ​ប្រាស់​លុយ​មូលនិធិ​របស់​ក្រុមហ៊ុន​ ក្នុង​ការ​ទិញ​ផលិត​ផល​របស់​ Apple ​នោះ​ទេ​ នេះ​ដោយ​យោង​តាម​របាយ​ការណ៍​របស់​ ZDNet។
តាម​រយៈ​ email ​មួយ​របស់​លោក​ Alain Crozier ​ដែល​ជា​នាយក​ប្រតិបត្តិ​នៃ​ SMSG ​បាន​ប្រាប់​ដល់​បុគ្គលិក​ទាំង​អស់​អំពី​គោល​ការណ៍​ថ្មី​របស់​ក្រុមហ៊ុន​ ដែល​នៅ​ក្នុង​ email ​នោះ​មាន​អត្ថន័យ​ហាម​ឃាត់​មិន​ឱ្យ​បុគ្គលិក​ទិញ​ផលិត​ផល​របស់​ Apple ​ដោយ​ប្រើ​លុយ​មូលនិធិ​របស់​ក្រុមហ៊ុន​ឡើយ។
ក្រុម​ការ​ងារ​ SMSG ​របស់​ Microsoft ​មាន​បុគ្គលិក​ជាង​ ៤៦ ០០០នាក់​នៅ​ទូទាំង​ពិភពលោក​ ហើយ​ក្រុមហ៊ុន​ក៏​មាន​គោល​ការណ៍​តាំង​ពី​ដំបូង​ គឺ​មិន​ឱ្យ​ពួកគេ​ប្រើ​ប្រាស់​ផលិត​ផល​ iPhones ​ព្រម​ទាំង​ BlackBerry ​នោះ​ទេ។​ ប៉ុន្តែ​ជំនួស​ឱ្យ​ការ​ហាម​ប្រាម​នេះ​ ក្រុមហ៊ុន​ក៏​បាន​ផ្ដល់​ឱ្យ​បុគ្គលិក​នូវ​ការ​ប្រើ​ប្រាស់​ Window Phones ​សម្រាប់​ទូរស័ព្ទ​ដោយ​មិន​គិត​ប្រាក់​ផង​ដែរ៕  CM




ក្រុមហ៊ុន​ PerfexTech ​និង​ SouthTech ​នាំចូល​ប្រព័ន្ធ​ធនាគារ Ascend ​មក​កម្ពុជា

លោក​ បេ ចន្ត្រា ​ដែល​ជា​នាយក​គ្រប់​គ្រង​របស់​ក្រុមហ៊ុន​ PerfexTech ​និង​ លោក​ Syed Quader ​ជា​អគ្គ​នាយក​ក្រុមហ៊ុន​ SouthTech ​នៃ​ប្រទេស​ បង់ក្លាដេស ​បាន​ចុះ​ហត្ថលេខា​ព្រម​ព្រៀង​នាំ​ចូល​ប្រព័ន្ធ​ធនាគារ​ Ascend ​ដែល​ជា​ធនាគារ​ទទួល​បាន​ភាព​ល្បី​ល្បាញ​ចំពោះ​ផ្នែក​មីក្រូ​ហិរញ្ញវត្ថុ​ និង​ធនាគារ​ទូទាំង​ពិភព​លោក ។
លោក​ Syed Quader ​បាន​បញ្ជាក់​ថា​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ និង​ធនាគារ​ជា​ច្រើន​ជុំវិញ​ពិភព​លោក​សុទ្ធ​តែ​ប្រើ​ប្រាស់​ប្រព័ន្ធ ធនាគារ​ Ascend។ ​លក្ខណៈ​ពិសេស​នៃ​ប្រព័ន្ធ​ធនាគារ​នេះ​ គឺ​វា​អាច​គ្រប់​គ្រង​ប្រតិបត្តិការ​ធនាគារ​ហើយ​វា​ក៏​ត្រៀម​ខ្លួន​រួច​ជា​ ស្រេច​ក្នុង​ការ​ផ្លាស់​ប្ដូរ​ផ្សេង​ៗ​ទាក់​ទិន​នឹង​ប្រព័ន្ធ​ដំណើរ​ការ​ខាង ​ក្នុង​។ ​ដូច្នេះ​ហើយ​ប្រព័ន្ធ​ធនាគារ​Ascend ​អាច​ផ្គត់​ផ្គង់​ទៅ តាម​តម្រូវ​ការ​នៃ​ប្រតិបត្តិ​ការ​ក្រេឌីដ​មូលដ្ឋាន​របស់​គណនី​រហូត​ដល់​ ប្រតិបត្តិ​ការ​ស្មុកស្មាញ​របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ និង​ប្រតិបត្តិ​ការ​ធនាគារ​ជា​ដើម។

Ascend ​មាន​លក្ខណៈ​ធំ​ទូលាយ​ក្នុង​ប្រតិបត្តិការ​ដោយ​ក្នុង​នោះ​មាន​ដូចជា​ ប្រតិបត្តិការ​ធនាគារ​ចល័ត​ប្រតិបត្តិការ​ជាមួយ​ PDA​ ប្រតិបត្តិការ​ជាមួយ​ម៉ាស៊ីន​ATM ​និង​ POS ​ប្រតិបត្តិ​ការ​ធនាគារ​តាមរយៈ​អ៊ីនធឺណិត​និង​ការ​បង់​លុយ​តាមរយៈ​ អ៊ីនធឺណិត។
លោក​ ចន្ត្រា ​បាន​និយាយ​ថា​ដំណើរ​ការ​នៃ​ធនាគារ​ដែល​អាច​ប្រតិបត្តិ​ការ​ជាមួយ​ រូបិយប័ណ្ណ​ចម្រុះ​មាន​សារៈ​សំខាន់​ណាស់​ចំពោះ​កម្ពុជា។ ​ប្រព័ន្ធ​ធនាគារ​នេះ​ក៏​អាច​ប្រើ​សម្រាប់​ម៉ាស៊ីន​ ATM ​ដែល​ស្គាល់​រូបិយប័ណ្ណ​ចម្រុះ​ផង​ដែរ។​ អ្នក​ខ្ចី​ប្រាក់ ​អាច​ខ្ចី​រូបិយ​ប័ណ្ណ​មួយ ​ហើយ​សង​វិញ​ដោយ​រូបិយ​ប័ណ្ណ​មួយ​ផ្សេង​ទៀត​ពី​ព្រោះ ​វា​អាច​បម្លែង​ចំនួន​ប្រាក់​ដែល​បាន​ខ្ចី​ទៅ​ជា​អត្រា​ប្តូរ​ប្រាក់​ទូទៅ​ ដោយ​ស្វ័យ​ប្រវត្តិ​។​ Ascend​ ស្គាល់​នូវ​មូលដ្ឋាន​ទិន្នន័យ​ពីរ​គឺ​ Microsoft SQL ​និង​ Oracle ​ដូច​នេះ​ធនាគារ​អាច​មាន​ជម្រើស​ក្នុង​ការ​ប្រើ​ប្រាស់។
លោក​ ចន្ត្រា​ បាន​បន្ថែម​ទៀត​ថា៖​ “ប្រសិន​បើ​ប្រតិបត្តិការ​មាន​ទំហំ​តូច​អតិថិជន​គ្រាន់​តែ​ដំណើរការ​លើ​ MS SQL ​ជាមួយ​កុំព្យូទ័រ​ធម្មតា​ក៏​បាន​ដោយ​មិន​ចាំបាច់​ចំណាយ​ទុន​ធំ​ទៅ​លើ​ ប្រព័ន្ធ​ធនាគារ​នេះ​ទេ។
ចំពោះ​ Oracle ​គឺ​យើង​ត្រូវ​ការ​នៅ​ពេល​ដែល​ធនាគារ​មាន​រាប់​រយ​សាខា​ និង​អតិថិជន​រាប់​លាន​នាក់។” ​គួរ​ឱ្យ​កត់ សម្គាល់​ដែរ​ថា​ប្រព័ន្ធ​ធនាគារ​ថ្មីៗ​អាច​នឹង​ផ្ដល់​នូវ​សារៈ​ប្រយោជន៍​ ថ្មី​ប្លែក​ និង​សំបូរ​បែប​ដែល​ភ្ជាប់​មក​ជាមួយ​នូវ​បច្ចេកវិទ្យា​ទំនើប​ហើយ​អាច​ផ្ដល់​ នូវ​តម្លៃ​មួយ​យ៉ាង​ប្រសើរ។
អ្នក​ជំនាញ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បញ្ជាក់​ថា៖​ ” តម្លៃ​នៃ​ការ​ទិញ​អាជ្ញា​ប័ណ្ណ​នឹង​តម្លៃ​សរុប​នៃ​គម្រោង​ IT ​គឺ​យើង​ចំណាយ​តិច​បើ​យើង​ធៀប​នឹង​តម្លៃ​នៃ​ការ​ផ្លាស់​ប្ដូរ​ប្រព័ន្ធ​ចាស់ ​មក​ប្រព័ន្ធ​ថ្មី​រួម​ទាំង​ការ​ចំណាយ​លើ​ឧបករណ៍​​ថ្មី​ដើម្បី​ឱ្យ​វា​អាច​ ដំណើរ​ការ​ជាមួយ​នឹង​ប្រព័ន្ធ​ថ្មី។​ ឧទាហរណ៍ ​FlexCube ​អាច​នឹង​ចំណាយ​តម្លៃ ២​ម៉ឺន​ដុល្លារ​ សហរដ្ឋ​អាមេរិក​ចំពោះ​ការ​ទិញ អាជ្ញា​ប័ណ្ណ​ ប៉ុន្តែ​នៅ​ពេល​សរុប​បញ្ចូល​ជាមួយ​តម្លៃ​មូលដ្ឋាន​ទិន្នន័យ​របស់​ Oracle ម៉ាស៊ីន​ IBM ​Server ​និង​តម្លៃ​ជួល​អ្នក​ជំនាញ​មក​បង្ហាត់​ចំណាយ​នឹង​អាច​កើន​ដល់​ ២លាន​ដុល្លារ” ។
លោក​ Syed Quader ​បាន​បន្ថែម​ទៀត​ថា​ ៖ ​”យើង​អាច​នាំ​មក​នូវ​ប្រសិទ្ធភាព​យ៉ាង​ជា​ពិសេស​ចំពោះ​គ្រឹះស្ថាន​មីក្រូ​ ហិរញ្ញវត្ថុ ​និង​ធនាគារ​មីក្រូ​ហិរញ្ញវត្ថុ ​ដោយ​ផ្ដល់​នូវ​តម្លៃ​ទាប​សម្រាប់​ការ​ធ្វើ​ជា​ម្ចាស់​កម្មសិទ្ធិ​តាម​រយៈ​ បច្ចេកវិទ្យា​ថ្មី​ៗ។ ​យើង​មាន​បញ្ជី​ទិន្នន័យ​ដែល​អាច​ជួយ​ស្ថាប័ន ​និង​គ្រឹះស្ថាន​ទាំង​នោះ​ផ្ដោត​លើ​ការ​ជួយ​សម្រាល​ភាព​ក្រី​ក្រ​ តាមរយៈ​កម្ចី​ប្រាក់​ក្នុង​អត្រា​ការ​ប្រាក់​តិច​តួច” ៕   CM








​Microsoft បង្កើត​ប្រូ​ក្រាម​បកប្រែ​ប្រើ​សម្លេង​ដើម​


​រហូតមក​ទល់នឹង​ពេលនេះ មានតែ​ប្រូ​ក្រាម​មួយ​ប៉ុណ្ណោះ​បង្កើត​ដោយ​ក្រុមហ៊ុន Google ដែល​អាច​ឲ្យ​យើង​បកប្រែ​ភាសា​នានា​ទៅជា​ភាសា​មួយ​ផ្សេងទៀត បាន​យ៉ាង​ល្អ​អាច ​យកជាការបាន ទោះបី​វា​នៅ​មិនទាន់មាន​គ្រប់​ភាសា​ទាំងអស់​ក៏ដោយចុះ តែ​ចាត់ទុកថា​វា​គឺជា​ជំហាន​មួយទៀត​សម្រាប់​បង្រួម​គម្លាត​រវាង​ភាសា ហើយក៏​ជា​ជំនួយ​មួយ​យ៉ាងសំខាន់ ​សម្រាប់​អ្នក​ចង់​សិក្សា​ភាសាបរទេស​ផងដែរ​។ ប្រូ​ក្រាម​ដែល​ក្រុមហ៊ុន Google បាន​បង្កើត​គឺ "Google Translator" អាច​ឲ្យ​យើង​ប្រើ​នៅលើ Android OS ទាំង​ជាមួយ​ទូរស័ព្ទ និង Tablet បាន ក្រៅពីនេះ​ក៏មាន Microsoft translator មួយទៀត​ដែលមាន​របៀប​ប្រើ​ស្រដៀង​គ្នា​នោះដែរ ប៉ុន្តែ​អាច​ប្រើ​បានតែ​នៅពេល​យើង​ចូលទៅ​វេ​ប​សាយ www.microsofttranslator.com ប៉ុណ្ណោះ មិនបាន​បង្កើតជា​ប្រូ​ក្រាម​សម្រាប់​ឲ្យ​យើង​យកមក Install ដាក់​ក្នុង​ទូរស័ព្ទ ឬ Tablet ដូច​អ្វីដែល Google បានធ្វើ​នោះឡើយ​, សូមបញ្ជាក់ថា ទាំង Google និង Microsoft ឥត​បាន​បញ្ចូល​ការបកប្រែ​ជា​ភាសា​ខ្មែរ​យើង​នៅក្នុង​នោះទេ មានតែ​ភាសា​ថៃ វៀតណាម គ្មាន​ភាសា​ខ្មែរ​យើង​ទេ​។ ​ ​ក្នុងពេល​ថ្មីៗ​នេះ​ក្រុមហ៊ុន Google បាន​ដើរ​មួយ​ជំហាន​ទៅមុខ ផុតពី Google និង Apple ដោយបាន​បង្កើត​ប្រូ​ក្រាម​មួយ​អាច​ឲ្យ​បកប្រែ​ភាសា ទៅជា​សម្លេង បន្ទាប់មក​ប្រូ ​ក្រាម​នេះ​វា​ប្រើ​សម្លេង​របស់​យើង​ឲ្យ​និយាយ​ភាសា​មួយទៀត​ដែល​យើង​បាន​ជ្រើស​យក​។ ប្រូ​ក្រាម​បកប្រែ​ភាសា​ដោយ​ប្រើ​សម្លេង​ផ្ទាល់​របស់ អ្នក​និយាយ​វា​មិន​ប្រើ​សម្លេង​ផ្សេង​យកមក ​ជំនួយ​ទេ តែ​ជា​សម្លេង​សូរសៀង​របស់​អ្នក​ប្រើ​ទាំងស្រុង​តែម្តង​។​ ​
បច្ចេកទេស​នៃ​ការយក​សម្លេង​ដើម​របស់​អ្នក​និយាយ​មក​ឲ្យ​និយាយ​ភាសា​មួយទៀត​កើត​ឡើយ​បាន​ដោយ អាស្រ័យទៅលើ​ការបង្ហាត់ ឬ​ប្រាប់​ទៅ​ប្រូ​ក្រាម​នោះ​ឲ្យ​វា​ស្គាល់ ​សូរស័ព្ទ​នៃ​ការបញ្ចេញ​សម្លេង​របស់​អ្នក​ប្រើ បន្ទាប់​ពីនេះ​ប្រូ​ក្រាម​វា​នឹង​ប្រើ​សូរសម្លេង​របស់​យើង​ទៅ​បង្កើតជា​សូរសម្លេង​សម្រាប់​ភាសា​ដទៃ​ឯទៀត ដោយ​រក្សាបាន​នូវ​ទម្រង់​នៃ​សម្លេង ​ដើម​មិន​ឲ្យ​ខុស​ឡើយ​។ ​ ​អ្នក​ប្រើ​គ្រាន់តែ​និយាយ​នូវ​ឃ្លា​ឬ​ប្រយោគ ដែល​ចង់​និយាយ រួច​ជ្រើសរើស​ភាសា​ដែល​ចង់​ឲ្យ​វា​បកប្រែ នោះ​ឃ្លា​ឬ​ប្រយោគ​ដែល​យើង​បាន​និយាយ​នឹងត្រូវ​បាន​និយាយ​ចេញមក ​ភ្លាមៗ ជា​ភាសា​មួយទៀត ហាក់បីដូចជា​យើង​ខ្លួនឯងបាន​និយាយ​ភាសា​នោះ​ដោយផ្ទាល់​ដូច្នោះ​ដែរ ព្រោះ​វា​បាន​រក្សា​នូវ​សូរសៀង​ដើម​របស់​អ្នក​និយាយ​នោះ​ទាំងស្រុង​។​ ​ ​ប្រូ​ក្រាម​នេះ​កំពុងស្ថិត​នៅក្នុង​ការអភិវឌ្ឍ​ន៍​នៅឡើយ​ទេ ប៉ុន្តែ​អាច​នឹងត្រូវ​ដាក់ចេញ​ឲ្យ​ប្រើការ​នៅពេល​ណាមួយ​ជាមួយ​ទូរស័ព្ទ​ដែល​ដើរ​ដោយ​ប្រព័ន្ធ Window ឬ​ប្រើ​ដោយ ​ឧបករណ៍​ណាមួយ ដោយឡែក​(​នៅ​មិនទាន់​ច្បាស់​)​ក៏​អាច​ថា​បាន​។​ ​ ​ក្នុង​ពេលនេះ​ប្រូ​ក្រាម​នោះ​អាច​ឲ្យ​អ្នក​ប្រើ​បកប្រែ​បាន​ចំនួន ២៦​ភាសា ដែលជា​​ភាសា​គោល​​ប្រើ​ច្រើន​ក្នុង​ពិភពលោក រំពឹងថា​ចំនួន​ភាសា​អាច​កើនឡើង​ច្រើនជាង​នេះ តែ​ភាសា​ខ្មែរ​យើង​ប្រហែលជា​គ្មាន​វាសនា​ក្នុងពេល​ឆាប់ៗ​នេះ​ទេ ឬ​អាច​គ្មាន​តែម្តង​ក៏​ថា​បាន ព្រោះ​ចំនួន​អ្នក​ប្រើ​(​អ្នក​និយាយ​តិចពេក​)​មិនមាន​ច្រើន ឬ​មិន​ចំ​គោលដៅ​របស់គេ​។​ ​ ​អ្នក​ប្រើ​ត្រូវ​ប្រើពេល​យ៉ាងហោចណាស់​ក៏​មួយ​ម៉ោង​ដែរ ដើម្បី​បង្ហាត់​ប្រូ​ក្រាម​នោះ​ឲ្យ​វា​បាន​ស្គាល់​សម្លេង​របស់​យើង ប្រូ​ក្រាម​នោះ​វា​យក​សម្លេង​របស់​យើង​ទៅ​ប្រៀបធៀប ​ជាមួយ​ពាក្យ​នៃ​ភាសា​ផ្សេងទៀត រួច​កាឡៃ​សម្លេង​របស់​យើង ឲ្យ​មាន​សូរ​បន្លឺ​ចេញមក​ឲ្យ​ដូច​សូរ​ដើម​នៃ​ការបញ្ចេញ​សម្លេង​របស់​អ្នក​ប្រើ​, ទោះបី​វា​មិនបាន​មួយរយ​ភាគរយ​ដូចជា​សំនៀង ​នៃ​សូរ​របស់​អ្នក​ប្រើ​ទាំងស្រុង​ក្តី តែ​អាច​និយាយបានថា វា​គឺជា​សម្លេង​របស់​យើង​ដែលជា​អ្នក​ប្រើ​។​ ​ ​នៅក្នុង​ភាពយន្ត​រឿង Startrek លោក Captain Kirk មាន​កាន់​ឧបករណ៍​ម្យ៉ាង​នៅក្នុង​ដៃ​សម្រាប់​បកប្រែ​សម្លេង ដែល​និយាយ​ឲ្យ​ទៅជា​ភាសា​មួយទៀត​ភ្លាមៗ អាចនិយាយបាន​ថា​នេះ​គឺជា​ក្តី​ស្រមៃ​បានក្លាយ​ពី​ការ​ប្រឌិត​ក្នុង​ភាពយន្ត​ឲ្យ​មកជា​ការពិត ហើយ​យើង​សង្ឃឹមថា នៅពេល​អនាគត​ខាងមុខ ភាសា​ខ្មែរ​យើង​នឹង​ត្រូវបាន​គេ​ដាក់បញ្ចូល​ទៅក្នុង ​នោះ​ផងដែរ​។​ ​ ​នៅពេល​ណាមួយ​ខាងមុខ​យើង​អាច​និយាយ​ភាសា​មួយ​ជាមួយ​អ្នក​ម្ខាង​ទៀត​ដែល​និយាយ​ភាសា​ផ្សេង​តែ​អាច​ស្តាប់​គ្នា​បាន ​ព្រោះ​វា​ត្រូវបាន​បកប្រែ​ពី​ភាសា​មួយ​ទៅ​ភាសា​មួយទៀត​ភ្លាមៗ ដោយ​មិនចាំបាច់​ត្រូវ​ពឹង​ទៅលើ​អ្នកបកប្រែ​ឡើយ​។​ ​ ​គោលដៅ​របស់​ប្រូ​ក្រាម​បកប្រែ​ដោយ​ប្រើ​ការនិយាយ​ចេញមក​នេះ កំពុងស្ថិត​ក្នុងការ​ស្រាវជ្រាវ​នៅឡើយ​ទេ ឯ​គោលដៅ​នៃ​ប្រូ​ក្រាម​នេះ​ក៏​មិនទាន់ ដឹងថា​ត្រូវគេ​យកទៅ​ប្រើ​ជាមួយ​អ្វីខ្លះ​ក៏​នៅ​មិនទាន់​ដឹង​ដែរ តែ​បើសិនជា​វា​មាន​ភាព​សុក្រឹត​អាច​យកជាការបាន យើង​អាច​នឹង​ឃើញ​វា​ត្រូវបាន​គេ​ប្រើ​នៅលើ​យន្តហោះ តាម​ទូរស័ព្ទ Tablet ឬ ឧបករណ៍​យក​ជាប់​តាម​ខ្លួន​រថយន្ត និង​តាម​ទីសាធារណៈ​នានា​ជាក់​ជាមិនខាន ព្រោះ​សេចក្តីត្រូវការ​របស់​ប្រូ​ក្រាម​បកប្រែ​ភាសា​នេះ​មាន​ច្រើនណាស់ ជាពិសេស​នោះ គឺ​វា​អាច​ប្រើការ ​បាន​គ្រប់​ទីកន្លែង ទូទាំង​ពិភពលោក តែ​គិតថា​អាជីព​របស់​អ្នក​ប្រកប​របរ​បកប្រែ​ភាសា មិនត្រូវ​បាត់បង់ ដោយសារតែ​វា​ឡើយ​។​ ​ ​សូម​រម្លឹក​ផងដែរ​ថា Apple បាន​បង្កើត SIRI សម្រាប់​ជា​ជំនួយការ​របស់ iphone 4S តែ​នៅលើ Android វិញ​វា​មាន​ប្រូ​ក្រាម​មួយ​ឈ្មោះថា Google Assistant អាច ​ប្រើការ​បាន​ដូចគ្នា​ទៅ​និង SIRI របស់ Apple ដែរ​។ យើង​ជា​ខ្មែរ​និយាយ​អង់គ្លេស​មិនសូវ​បាន​ច្បាស់​ល្អ មិនសូវ​ត្រូវ​តាម​វេយ្យាករណ៍ តែ​ប្រូ​ក្រាម Google Assistant អាចយ​ល់ពី​អ្វីដែល ​យើង​និយាយ ប្រសើរ​ជាង SIRI គ្រាន់តែ​ព្យាយាម​និយាយ​ឲ្យ​ត្រូវ​តាម​វេយ្យាករណ៍ នោះ​យើង​នឹងមាន​អ្នកជំនួយការ​ម្នាក់​ដែល​នៅក្បែរ​យើង​ជានិច្ច​មិន​ខាន បើ​ប្រៀបធៀប​ជាមួយ SIRI វិញគឺ​មិន​ចាញ់​គ្នា​ប៉ុន្មាន​ទេ ប្រហាក់ប្រហែលគ្នា​៕  CEN

ភូមា​ស្វែង​រក​ការគាំទ្រ​ពី​កម្ពុជា​ឱ្យ​លើកលែង​ទណ្ឌកម្ម​អន្តរជាតិ

ប្រទេស​ភូមា​បាន​ស្វះស្វែង​រក​ការ​គាំទ្រ​ពី​ប្រទេស​កម្ពុជា​ស្របពេល​ដែល ​ប្រទេស​ដែល​ធ្លាប់​គ្រប់គ្រង​ដោយ​របប​យោធា​កំពុង​ធ្វើ​កំណែ​ទម្រង់​ទៅ​រក​ របប​ប្រជា​ធិបតេយ្យ​ក្រោម​ការ​គាបសង្កត់​ពី​អន្តរជាតិ។
ការស្វះស្វែង​រក​ការ​គាំទ្រ​នេះ​បាន​ធ្វើ​ឡើង​ស្របពេល​ដែល​ប្រធានាធិបតី​ ភូមា ​យូ ​ថេនសេន ​បាន​មក​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​កម្ពុជា ​រយៈពេល​ពីរ​ថ្ងៃ ​ដោយ​បានចាប់​ផ្តើម​នៅ​ថ្ងៃ​ពុធ​នេះ។
បន្ទាប់​ពី​ជំនួប​គ្នា​មួយ​ជាមួយ​នឹង​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន ​អស់​រយៈពេល​ជាង​ពីរ​ម៉ោង​ នៅ​អគារ​វិមាន​សន្តិភាព ​លោក ​ខៀវ ​កាញ៉ារិទ្ធ ​អ្នក​នាំពាក្យ​ខាង​រដ្ឋាភិបាល​បាន​ថ្លែង​ប្រាប់ក្រុម​អ្នក​កាសែត​ថា ​លោក ​យូ ​ថេនសេន ​ចង់​ឲ្យ​កម្ពុជា​គាំទ្រ​ ក្នុង​ការ​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ចេញ​ពី​ប្រទេស​ភូមា ​និង​គាំទ្រ​បេក្ខភាព​ប្រទេស​កម្ពុជា ​ឲ្យ​ចូល​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​ អង្គការ​សហ​ប្រជាជាតិ។
«ឯកឧត្តម​ក៏​បាន​លើក​អំពី​ការ​រៀបចំ ​កំណែ​ទម្រង់ ​និង​ការ​សម្រួល​នយោបាយ ​ដោយសារ​តែ​បច្ចុប្បន្ន​នេះ ​ប្រទេស​មីយ៉ាន់ម៉ា ​បាន​ធ្វើ​ការ​ដោះលែង​លោកស្រី ​អង់ ​សានស៊ូជី ​ដោះលែង​អ្នកទោស​នយោបាយ។ ​ដូច្នេះ​ហើយ ​ប៉ុន្តែ​ទណ្ឌកម្ម​សេដ្ឋកិច្ច​មិន​ទាន់​បាន ​លើកលែង​ទាំង​ស្រុង​ទេ។​ បែប​នេះ​ប្រទេស​មីយ៉ាន់ម៉ា ​កំពុង​តែ​ខិតខំ​តទៅ​ទៀត ​ពីព្រោះ​គេ​បាន​ឲ្យ​ថា ​សំខាន់ ​គេ​នឹង​រង់ចាំ​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ»។
លោក ​យូ ​ថេនសេន ​កំពុង​បំពេញ​ទស្សនកិច្ច​ប្រទេស​កម្ពុជា​រយៈពេល​ពីរ​ថ្ងៃ​ដោយ​ចាប់​ផ្តើម​ពី ​ថ្ងៃ​ទី​២១ ​ហើយ​លោក​គ្រោង​នឹង​ចាកចេញ​ពី​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​២២ ​នេះ។​ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​លោក ​យូ ​ថេនសេន ​លោក​បាន​ចូលក្រាប​បង្គំ​គាល់​ព្រះមហាក្សត្រ​នៅ​ឯ​ព្រះបរម​រាជវាំង ​និង​ជួប​ជាមួយ​នឹង​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន។
លោក ​ខៀវ ​កាញ៉ារិទ្ធ​ បាន​មាន​ប្រសាសន៍​ទៀត​ថា​ប្រទេស​ភូមា ​បាន​ស្មើសុំ​មន្ត្រី​ជាន់​ខ្ពស់​ពី​ប្រទេស​កម្ពុជា​ចំនួន​ពីរ​រូប ​និង​មន្ត្រី​សមាជិក​បណ្តា​ប្រទេស​អាស៊ាន​ផ្សេងទៀត​ទៅ​សង្កេត​មើល​ ការបោះឆ្នោត​នៅ​ប្រទេស​ភូមា។
ប្រទេស​ភូមា​គ្រោង​នឹង​រៀបចំ​ការ​បោះឆ្នោត​ពិសេស​នៅ​ក្នុង​ខែ​មេសា​ឆ្នាំ​២០១៣។
លោក ​ស៊ុន ​ឆ័យ ​ប្រធាន​ក្រុម​អ្នក​តំណាងរាស្ត្រ​ខាង​គណបក្ស​ប្រឆាំង​បាន​និយាយ​ថា​ ការ​កែទម្រង់​ក្នុង​ប្រទេស​ភូមា ​គឺ​ជា​ហេតុការណ៍​មួយ​ខុស​ពី​ធម្មតា​ដែល​ពី​មុន​ប្រទេស​នេះ​ ធ្លាប់​ប្រើ​កម្លាំង​យោធា​របប​ផ្តាច់ការ​មក​ផ្លាស់​ប្តូរ​នយោបាយ​តាម​បែប​ លទ្ធិ​ប្រជាធិបតេយ្យ។ ​លោក​បាន​មាន​ប្រសាសន៍​ថា​ មេដឹកនាំ​កម្ពុជា​អាច​នឹង​ទទួល​យក​ភាព​ប្រែប្រួល​ក្នុង​ប្រទេស​ភូមា​ដើម្បី​ យក​មក​អនុវត្ត​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។
«ពីព្រោះ​ប្រទេស​កម្ពុជា​ហាក់បី​ជា​ធ្វើ​ចលនា​ផ្ទុយ​ពី​ហេតុការណ៍​ដែល​ កើតឡើង​ក្នុង​ប្រទេស​ភូមា ​ដោយ​ការ​គ្រប់គ្រង​ប្រទេស​របស់​យើង​ហ្នឹង​កាន់​តែ​មាន​ភាព​តឹងតែង​ទៅ។ ​មាន​ការ​គំរាម​កំហែង​ដល់​សិទ្ធិ​នៃ​ការ​បញ្ចេញ​មតិ​ហើយ​តួនាទី​គណបក្ស​ ប្រឆាំង​ក៏​ត្រូវ​បាន​គាប​សង្កត់​ធ្ងន់ធ្ងរ​ហើយ​ដែល​កំពុង​ទទួល​ការ​ចោទ​ ប្រកាន់​និង​រិះគន់​ពី​ប្រជា​ពលរដ្ឋ​ក៏​ដូច​ជា​អន្តរជាតិ​ផង​ដែរ»។
លោក ​ឈៀង ​វណ្ណារិទ្ធ ​នាយក​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​កិច្ច​សហ​ប្រតិបត្តិការ​និង​សន្តិភាព​បាន​ និយាយ​ថា​គ្រប់​នយោបាយ​អន្តរជាតិ​កម្ពុជា​បាន​គាំទ្រ​យ៉ាង​ច្រើន​ដល់​ប្រទេស ​ភូមា។ ​លោក​បាន​និយាយ​ថា ​នៅ​ក្នុង​បណ្តា​ប្រទេស​អាស៊ាន ​ភូមា ​បាន​ទុក​ចិត្ត​ប្រទេស​កម្ពុជា​ ជាង​បណ្តា​ប្រទេស​ណា​ៗ ​ទាំង​អស់។
«ជា​ការណ៍​ល្អ​មួយ​ដែរ​កម្ពុជា​យើង ​និង​ភូមា ​មាន​ភាព​ស្អិត​រមួត​ផ្នែក​នយោបាយ​ និង​យុទ្ធសាស្ត្រ​ជាមួយ​គ្នា។ ​និយាយ​ចំៗ ​យើង​សំឡឹង​ទៅ​មើល​អនាគត​វែង​ឆ្ងាយ​ទាំង​អស់​គ្នា»។
នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក ​យូ ​ថេនសេន​ នេះ ​លោក​ក៏បាន​សុំ​យាង​ព្រះមហាក្សត្រ​ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ឲ្យ​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​ក្នុង​ ប្រទេស​ភូមា​ នា​ពេល​ខាង​មុន​នេះ៕​ VOA

Wednesday, March 21, 2012

អគារដ៏ប្រណិតមួយនឹង​លេច​រូបរាង​ នៅ​ខែកញ្ញាឆ្នាំ២០១២​នេះ

 អគារដ៏ប្រណិតមួយដែលជាគម្រោង​សំណង់​អគារ​វឌ្ឍនៈ​កាពីតាល​​ ដែល​មាន​កម្ពស់​ ៣៨ជាន់​ ដែល​មាន​តម្លៃ​ជាង ១៥០លាន​ដុល្លារ​​អាមេរិក ​នឹង​ចេញ​រូបរាង ​នៅ​ក្នុង​ខែ​កញ្ញា​ ឆ្នាំ​២០១២​ខាងមុខ​នេះ ​លើ​ដង​មហាវិថី ព្រះមុនីវង្ស នៅ​កណ្ដាល​រាជធានី​ភ្នំពេញ។
លោកស្រី ឈុន លាង បណ្ណាធិការ​ក្រុមហ៊ុន Vattanac Properties ​បាន​បញ្ជាក់​ថា គម្រោង​សាងសង់​អគារ​នេះ​ ​នឹង​ត្រូវ​បញ្ចប់​ជា​ស្ថាពរ​តាមកាល​បរិច្ឆេទ​កំណត់​ នៅ​ខែ​ កញ្ញាឆ្នាំ២០១២​ខាងមុខ។ អគារ​វឌ្ឍនៈ​កាលពី​តាល​នេះ​បាន​សាងសង់​លើ​ផ្ទៃដី​ ១២៨.០០០ម៉ែត្រការ៉េ មាន​ ៣៨ជាន់​ កម្ពស់​១៨៣,៨០ម៉ែត្រ និង​ចំណត​រថយន្ត​ក្រោម​ដី​៤​ជាន់ ដែល​នឹង​ផ្ដល់​នូវ​ទីតាំង​សម្រាប់​សកម្មភាព​ពាណិជ្ជកម្ម​គ្រប់​ប្រភេទ​ ដោយ​រួម​បញ្ចូល​ទាំង​ធនាគារ​​ ការិយាល័យ​​​​​​​​​​​ និង ​ផ្សារ​ទំនើប​ ។ល៕

Tuesday, March 20, 2012

អាស៊ី​នាំចូល​គ្រឿង​សព្វាវុធ​ច្រើន​ជាងគេ​បំផុត​នៅ​ឆ្នាំ២០០៧-២០១១

ទីផ្សារ​សព្វាវុធ​​ពិភពលោក​មាន​ការ​កើនឡើង ២៤% ហើយ​អាស៊ី​​ គឺ​ជា​អ្នក​នាំចូល​​អាវុធ​ច្រើន​ជាងគេ​បង្អស់​​។ នេះ​បើ​យោងតាម​របាយការណ៍​របស់​វិទ្យាស្ថាន SIPRI (Stockholm International Peace Research Institute) ចេញផ្សាយ កាលពីថ្ងៃ​ចន្ទ​នេះ។ កាល​ពី​ដើមខែ​មីនា​កន្លងទៅនេះ វិទ្យាស្ថាន​​មួយទៀត ឈ្មោះ IISS ក៏​បាន​ចេញផ្សាយ​របាយការណ៍​មួយដែរ​បង្ហាញថា អាស៊ីចាយលុយ​ច្រើន​ជាងគេ​ខាង​វិស័យ​យោធា។
របាយការណ៍​របស់​វិទ្យាស្ថាន SIPRI គ្របដណ្តប់​លើ​ចន្លោះ​ពេល ពី​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០១១។ ក្នុងរយៈពេល​ ៥ឆ្នាំ​នេះ ទីផ្សារ​សព្វាវុធ​ពិភពលោក​ កើនឡើង ២៤% ធៀប​នឹង​ ៥ឆ្នាំមុន គឺ​ពី​ឆ្នាំ​២០០២ ដល់​ឆ្នាំ​២០០៦។
ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី និង​អូសេអានី គឺ​ជា​អ្នក​​នាំ​អាវុធ​ច្រើន​ជាងគេ​បំផុត ពោល​គឺ ៤៤% នៃ​ទីផ្សារ​ពិភពលោក ធៀប​នឹង​អឺរ៉ុប (១៩%) មជ្ឈិមបូព៌ា (១៧%) អាមេរិក​ខាងជើង និង​ខាងត្បូង (១១%) និង​អាហ្វ្រិក (៩%)។
ប្រទេស​​​នាំ​ចូល​គ្រឿងសព្វាវុធ​ច្រើន​ជាងគេ​បំផុត​ទាំង ៥ គឺ​សុទ្ធតែ​មក​ពី​អាស៊ី។ ក្នុងនោះ ឥណ្ឌា​ជាប់​ចំណាត់ថ្នាក់​លេខ១ (១០% នៃ​ទីផ្សារ​ពិភពលោក) បន្ទាប់​មក​មាន​កូរ៉េ​ខាង​ត្បូង (៦%) ប៉ាគីស្ថាន (៥%) ចិន (៥%) និង​សិង្ហបុរី (៤%)។ ចិន ដែល​កន្លងមក​ធ្លាប់​តែ​ជាប់លេខ​​​ ១ បាន​បង្កើន​សមត្ថភាព​ផលិត​អាវុធ​ដោយ​ខ្លួនឯង ហើយ​​កាត់បន្ថយ​​ការនាំចូល​គ្រឿង​សព្វាវុធ​ពី​បរទេស។ មិនត្រឹមតែ​ប៉ុណ្ណោះ នៅពេលនេះ ចិន​បាន​​ក្លាយ​ជា​ប្រទេស​នាំចេញ​អាវុធ លំដាប់​លេខ ៦ នៅលើ​ពិភពលោក បន្ទាប់​ពី​អាមេរិក រុស្ស៊ី អាល្លឺម៉ង់ បារាំង និង​អង់គ្លេស។
នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ការ​នាំចូល​គ្រឿង​សព្វាវុធ បាន​កើនឡើង​រហូតដល់ ១៨៥% គឺ​ដល់​កម្រិត​មួយ​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​ ចាប់តាំង​ពី​ក្រោយ​​ការ​បញ្ចប់​សង្រ្គាម​វៀតណាម ឆ្នាំ​១៩៧៥។ គេ​សង្កេតឃើញ​ថា ​គ្រឿង​សព្វាវុធ​ដែល​នាំចូល​​ទៅ​អាស៊ីអាគ្នេយ៍​ ភាគច្រើន​ជា​​នាវា​ចម្បាំង យន្តហោះ​ចម្បាំង និង​គ្រឿង​សព្វាវុធ​ផ្សេងទៀត ដែល​អាច​ប្រើ​សម្រាប់​ទ័ព​ជើងទឹក។ នេះ​ទំនង​ជា​ដោយសារ​តែ​​បញ្ហា​តានតឹង​ជុំវិញ​ជម្លោះ​ព្រំដែន​សមុទ្រ នៅ​ក្នុង​តំបន់ ជាពិសេស នៅ​សមុទ្រ​ចិន​ខាង​ត្បូង។
ប្រទេស​នៅ​អាស៊ីអាគ្នេយ៍ ​ដែល​ជាប់ពាក់ព័ន្ធ​នឹង​ជម្លោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង សុទ្ធតែ​បាន​នាំគ្នា​បង្កើន​ការ​ទិញ​គ្រឿង​សព្វាវុធ នៅ​ក្នុង​ចន្លោះ​ឆ្នាំ​២០០៧ ដល់​ឆ្នាំ​២០១១​នេះ។ ការ​នាំចូល​គ្រឿង​សព្វាវុធ​ទៅ​ម៉ាឡេស៊ី និង​សិង្ហបុរី បាន​កើនឡើង ៣០០% ឥណ្ឌូណេស៊ី​កើន ១៤៤% និង​វៀតណាម​កើន ៨០%៕ ​​ RFI

កម្ពុជា​រៀបចំ​ឯកសារ​រារាំង​គម្រោង​សាងសង់​អង្គរវត្ត ​នៅ​ឥណ្ឌា

ទីបំផុត​កម្ពុជា​កម្ពុជា​នឹង​មិន​នៅ​ស្ងៀម ចំពោះ​គម្រោង​សាងសង់​អង្គរវត្ត​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​នោះ​ទេ។ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក​ចម ប្រសិទ្ធ​បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ថា ក្រសួង​ពាណិជ្ជកម្ម​របស់​លោក​គឺ​ជា​អ្នក​រៀបចំ​ឯកសារ​ដើម្បី​ទប់ស្កាត់​គម្រោង​ដ៏​គួរ​អោយ​ភ្ញាក់​ផ្អើល​នេះ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​របស់​ឥណ្ឌា​ដែល​កំពុង​ចាប់​ផ្តើម​សាងសង់​អង្គរវត្ត​អោយ​ធំ​ជាង​ប្រាសាទ​អង្គរវត្ត​ដើម​របស់​កម្ពុជា​ទៅ​ទៀត។
រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ លោក​ ចម ប្រសិទ្ធ​ បាន​បញ្ជាក់​នៅ​ថ្ងៃ ​ចន្ទ​ទី​ ១៩​មីនា​ នេះ​ថា ក្រសួង​ពាណិជ្ជកម្ម​របស់​លោក​កំពុង​រៀបចំ​ឯកសារ​ ដើម្បី​ទប់ស្កាត់​គម្រោង​សាងសង់​អង្គរវត្ត​ដ៏​ធំ​មួយ​នៅ​ប្រទេស​ឥណ្ឌា។ The Mahavir Mandir Trust គឺ​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​នៅ​ឥណ្ឌា​ដែល​បាន​ប្រកាស​សាងសង់​អង្គរវត្ត​ចម្លង​ពី​ប្រាសាទ​អង្គរវត្ត​ចំណាស់​ ១០០០ឆ្នាំ​របស់​កម្ពុជា។ អង្គការ​នេះ​គ្រោង​ប្រើ​រយៈពេល ​១០​ឆ្នាំ និង​ទឹកប្រាក់ ​២០​លាន​ដុល្លារ ​ដើម្បី​សាងសង់​ប្រាសាទ​ហិណ្ឌូ​មួយ​នេះ​អោយ​ធំ​ជាង​គេ​ក្នុង​ពិភពលោក។
ក្នុង​ពេល​កន្លង​មក មិន​មាន​ប្រតិកម្ម​ផ្លូវការ​ណា​មួយ​ពី​រដ្ឋាភិបាល​កម្ពុជា​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ​មន្ត្រី​រដ្ឋាភិបាល​បាន​បញ្ចេញ​គំនិត​ផ្ទាល់​ខ្លួន​ដែល​បង្ហាញ​ពី​ការ​យល់​ឃើញ​ខុសគ្នា​ ចំពោះ​គម្រោង​សាងសង់​អង្គរវត្ត​នេះ។ នៅ​ពេល​រដ្ឋមន្ត្រី​មួយ​ចំនួន​ថ្លែង​ថា ការ​សាងសង់​អង្គរវត្ត​ចម្លង​នេះ​នឹង​ធ្វើ​អោយ​អង្គរវត្តពិតប្រាកដ​កាន់​តែ​មាន​តម្លៃ​នោះ រដ្ឋមន្ត្រី​ផ្សេង​ទៀត​បាន​បញ្ចេញ​ទស្សនៈ​​ប្រឆាំង​ដាច់​អហង្ការ។ មតិ​ប្រឆាំង​គម្រោង​សាងសង់​អង្គរវត្ត​ទំនង​អាច​ក្លាយ​ជា​ប្រតិកម្ម​​ផ្លូវការ​របស់​កម្ពុជា​ហើយ​នេះ​បើ​គេ​ស្តាប់​លឺ​ប្រសាសន៍​របស់​ លោក​ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម។
ថ្លែង​ប្រាប់​អ្នកកាសែត​នៅ​ក្រោយ​ជំនួប​ជាមួយ​ប្រតិភូ​អាមេរិក​ លោក​ចម ប្រសិទ្ធ​ បាន​ថ្លែង​ចាត់ទុក​គម្រោង​សាងសង់​អង្គរវត្ត​ គឺ​ជា​ការ​ចម្លង​កម្មសិទ្ធិ​បញ្ញា​នៃ​ប្រាសាទ​អង្គរវត្ត​ របស់​កម្ពុជា។ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​បន្ត​ថា បើ​ទោះ​ជា​ប្រាសាទ​អង្គរវត្ត​មាន​រចនាបទ​ហិណ្ឌូ​ដែល​មាន​កំណើត​នៅ​ឥណ្ឌា​មែន ប៉ុន្តែ​ថា រចនាបទ​ហិណ្ឌូ​នៅ​លើ​ប្រាសាទ​អង្គរវត្ត​នេះ​ ជា​រចនាបទ​ដែល​កម្ពុជា​បាន​ច្នៃ​ក្លាយ​ជា​របស់​ខ្លួន​តាំង​ពី ​១០០០​ឆ្នាំ​មុន។ ទោះ​យ៉ាងណា​ក៏​ដោយ លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ក្រសួង​របស់​លោក​នឹង​ធ្វើ​ការងារ​ប្រតិកម្ម​នេះ​ដោយ​ប្រយ័ត្ន​ប្រយែង៕  RFI

Monday, March 19, 2012

ប្រេងសាំង​នៅកម្ពុជាឡើងថ្លៃ​ខ្លាំង​ជាង​ពេលណា​ៗ​ទាំងអស់

បើទោះបី​ជាមាន​ការ​ឧបត្ថម្ភធន​ស្ងៀម​ស្ងាត់​ពី​សំណាក់​រដ្ឋាភិបា​ល​យ៉ាង​ណាក៏​ដោយ ក៏​តម្លៃ​ប្រេង​សាំង​នៅ​លើ​ទីផ្សារ​នៃ​ប្រទេស​កម្ពុជា​មាន​ការ​កើន​ឡើង​ជា​លំដាប់។ ​កើន​ឡើង​រហូត​ដល់​មាន​ការ​ភ្ញាក់ផ្អើល​ពី​មជ្ឈដ្ឋាន​ទូទៅ។

នៅ​ថ្ងៃ​អាទិត្យ​នេះនៅតាម​ស្ថានីយ៍​នានា​នៅ​ទីក្រុង​ភ្នំពេញ ប្រេងសាំង​ស៊ុបពែ​មាន​តម្លៃជិត​១​ដុល្លារ​កន្លះក្នុងមួយលីត្រ​។ នេះ​ជា​តម្លៃ​ប្រេងសាំង​ដែល​ហក់​ឡើង​ខ្លាំង​ជាង​ពេល​ណាៗទាំងអស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ នៅ​ក្នុង​ប្រទេស​បារាំង​ ប្រេង​សាំង​ក៏​កើន​តម្លៃ​បន្តិច​ដែរ​ពោល​គឺ​ជិត​២​អឺរ៉ូ​នៅ​ក្នុង​សប្តាហ៍​នេះ។

មូលហេតុ​ដែល​នាំ​អោយ​តម្លៃ​ប្រេងសាំង​កើន​ឡើង​នៅ​គ្រប់​ទីកន្លែង​គឺ​ដោយសារ​បញ្ហា​នៅ​មជ្ឈឹមបូព៌ា​ជា​ពិសេស​រឿង​នុយក្លេអ៊ែ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់។

លោក វ៉ន ពៅ ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​បាន​អត្ថាធិប្បាយ​នៅថ្ងៃ​អាទិត្យ​នេះ​ថា ប្រេងសាំង​ឡើង​ថ្លៃ​កប់​ពពក​នេះ​នឹង​ប៉ះពាល់​ជីវភាព​អ្នក​ក្រីក្រ​យ៉ាងខ្លាំង​ពីព្រោះ​ពួកគេ​ពិបាក​រក​ប្រាក់​ចំណូល។ ​លោក ពៅ បាន​លើក​ឧទាហណ៍​មក​បញ្ជាក់​ថា អ្នក​រត់​ម៉ូតូ​ឌុប​គ្រប់គ្នា​ពិបាក​រកប្រាក់​ចំណូល​ណាស់​ពីព្រោះ​ប្រេងសាំង​ឡើងថ្លៃ​ខ្លាំងពេក​។ អ្នក​ជិះម៉ូតូឌុបត​ថ្លៃ​ពីព្រោះ​ពួកគាត់​ពិបាក​រក​ប្រាក់​ចំណូល​ដែរ។

ប្រេងសាំង​ឡើង​ថ្លៃ​នាំ​អោយ​តម្លៃ​ទំនិញ​ផ្សេង​ៗ​ទៀត​ឡើងថ្លៃ​តាម​ដែរ​ពីព្រោះ​ប្រេងសាំង​គឺ​ជា​កត្តាលិក​ជំរុញ​អោយ​តម្លៃ​ដើម​​ទំនិញ​គ្រប់មុខឡើង​ថ្លៃ​តាម។ ប្រទេស​កម្ពុជា​នៅ​មាន​ប្រជាជន​ជិត​៣០​ភាគរយ​ទៀត​កំពុង​រស់​​ក្រោម​បន្ទាត់​ភាព​ក្រីក្រ​ មាន​ន័យ​ថា ពួកគេ​រក​ប្រាក់​ចំណូល​បាន​តិច​ជាង​១​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​សម្រាប់​មនុស្ស​ម្នាក់។

ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នៃ​ប្រទេស​កម្ពុជា​ធ្លាប់​បាន​បញ្ជាក់​ប្រាប់​ថា ក្រសួង​បាន​ទប់ស្កាត់​ការ​ឡើង​ថ្លៃ​ប្រេង​សាំង​​តាម​រយៈការ​ឧបត្ថម្ភធន​ស្ងាត់ស្ងៀម​។ ម្យ៉ាងទៀត ​លោក រដ្ឋ​មន្ត្រី​ក្រសួងសេដ្ឋ​កិច្ច​តែងតែ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​និង​ស្ថាប័ន្ធ​រដ្ឋ​ទាំងឡាយ​អោយ​ធ្វើ​ការ​សន្សំ​សំចៃ​ប្រេងសាំង។

អ្នក​រិះគន់​នៅ​ក្នុង​ប្រទេស​កម្ពុជា​តែងតែ​និយាយ​ថា​ តម្លៃ​ប្រេង​សាំងនៅ​ក្នុង​ប្រទេស​កម្ពុជា​​ឡើង​ថ្លៃ​លឿន​ជាង​ទីផ្សារ​អន្តរជាតិ​ទៅ​ទៀត​ពីព្រោះ​​ថៅកែ​ប្រេង​នៅ​ក្នុង​ប្រទេស​កម្ពុជា​តែងតែ​ដំឡើង​ថ្លៃ​ប្រេងសាំង​ស្ទាក់​ទុក​ជា​មុន។

តម្លៃ​ប្រេងសាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​វាយ​តម្លៃថា​ ថ្លៃ​ជាងគេ​នៅ​អាស៊ីអាគ្នេយ៍​។ ជាក់ស្តែង ដោយសារ​តែ​បញ្ហា​នេះ អ្នក​វិនិយោគ​ភាគ​ច្រើន​ពិបាក​នឹង​សម្រេច​ចិត្ត​វិនិយោគ​បើក​ផលិត​កម្ម​នៅ​ក្នុង​ប្រទេស​ក្រីក្រមួយនេះ៕

មន្រ្តី UN ស្វែង​រក​កិច្ច​សហ​ប្រតិ​បត្តិ​ការ​​ពី​អាស៊ាន



មន្រ្តី​ជាន់​ខ្ពស់​អង្គការ​សហ​ប្រជា​ជាតិ​ដែល​កំពុង​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា នៅ​ថ្ងៃ​ចន្ទ​នេះ បាន​​ស្វែង​រក​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ពី​ប្រធាន​អាស៊ាន ជា​អ្វី​ដែល​ខ្លួន​ព្រួយ​បារម្ភ​អំពី​សុវត្ថិ​ភាព​របស់​ពល​រដ្ឋ​​រស់​នៅ​តំបន់​អាស៊ាន ដែល​ងាយ​រង​គ្រោះ​ដោយ​សារ​គ្រោះ​ទឹក​ជំនន់។
Meeting between Cambodian Deputy Prime Minister and UN Humanitarian Chief
ជំនួបរវាងលោកហោ ណាំហុង និងលោក​ស្រី Valeria Amos មន្រ្តី​ជាន់​ខ្ពស់​ UN ។
លោក​ស្រី Valeria Amos អគ្គ​លេខា​ធិការ​រង​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សម្រប​សម្រួល​ជួយ​សង្រ្គោះ​បន្ទាន់​ និង​កិច្ច​ការ​មនុស្ស​ធម៌ បាន​ថ្លែង​ឱ្យ​ដឹង​ថា វត្ត​មាន​របស់​លោក​ស្រី​នៅ​កម្ពុជា​គឺ​ស្វែង​រក​កិច្ច​សហ​ប្រតិ​បតិ្ត​ការ​រវាង​ប្រទេស​ជា​សមាជិក​អាស៊ាន​ជា​មួយ​នឹង​អង្គការ​សហ​ប្រជា​ជាតិ​។

លោក កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរ​ទេស​កម្ពុជា បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​ក្រោយ​ជំនួប​រវាង​លោក​ឧប​នាយក​រដ្ឋ​មន្រ្តី​ ហោ ណាំ​ហុង រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរ​ទេស និង​លោក​ស្រី​ Valeria Amos ឱ្យ​ដឹង​ថា លោក​ស្រី​ក៏​ជួយ​ប្រទេស​កម្ពុជា​ជា​លក្ខណៈ​បច្ចេក​ទេស។

តាម​កម្មវិធី​ព្រាង​ទុក​លោក​ស្រី Valeria Amos ទស្សន​កិច្ច​ទៅ​កាន់​ប្រទេស​បួន​នៅ​តំបន់​អាស៊ាន​ដែល​មាន​ប្រទេស​កម្ពុជា សិង្ហ​បុរី ឥណ្ឌូ​ណេស៊ី និង​ថៃឡង់ដ៍៕

លោកស្រី​អ៊ុង​សាន​ស៊ូជីបង្កើនប្រជាប្រិយភាព



ភូមា៖ ទីភ្នាក់ងារ​ព័ត៌មាន​បារាំង​ AFP​ បាន​ផ្សាយ​ថា​លោកស្រី​អោង​សាន​ស៊ូជី​ មេដឹកនាំ​ក្រុម​ប្រឆាំង​ភូមា​បាន​ឈោង​ដៃ​ទៅ​រក​ក្រុម​អ្នក​បោះឆ្នោត​អំបូរ​​ចិននិង​ជា​អំបូរ​ពួក​ជន​ភាគ​តិច​កាល​ពី​ថ្ងៃ​សៅរ៍ ​នៅ​ក្នុង​ឃោសនា​បោះឆ្នោត​មួយ​ក្នុង​ភាគ​ខាង​ជើង​នៃ​ប្រទេស​ភូមា នៅ​មុន​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​មួយ​ខែ​មេសា។

បុរសទីបេត៍ដុត​ខ្លួន​ឯងដើម្បី​តវ៉ានឹង​គោល​នយោបាយចិន



បុរស​ទីបេត៍​ម្នាក់ លោក​ Sonam Dhargyal ​អាយុ​៤៤​ឆ្នាំ បាន​ដុត​ខ្លួន​ឯង​ក្នុង​តំបន់​ Rebkong ផ្នែក​ខាង​កើត​នៃ​ដែនដី​ទីបេត៍ ​នៅ​ក្នុង​កាយ​វិការ​ថ្មីៗ​បំផុត​នៃ​ការ​រឹង​ទទឹង​ដែល​បាន​ត្រូវ​ប្រើប្រាស់​ដោយ​ជនជាតិ​ទីបេត៍​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ចិន៕

ខឹងសម្បា​​នឹង​ស្លាក​សញ្ញា​​ប្រាសាទ​ព្រះវិហារ



រាជធានីភ្នំពេញ ៖ រថ​យន្ត​រ៉េវ​ហ្វ័រ១គ្រឿង​​បើកបរ​ដោយ​បុរសម្នាក់​​ស្រវឹង​ធ្លាក់​ភ្នែក​ជោគប្រាណមិនដឹងមកពីប្រភពណាបាន​ចង​កំហឹង​​នឹង​ប៉ាណូ​ទេស​ចរណ៍​ដែលមាន​រូប​ប្រាសាទ​​ព្រះ​វិហារ​ដាក់​​តាំង​លើ​សួន​ច្បារ​មុខ​ស្ថាន​ទូត​បារាំង​ ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូន​ពេញ​ កាលពី​វេលាម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១៩​ មីនា​ ប៉ុន្តែ​​រថយន្ត​នោះ​បាន​ព្យា​យាម​​បើក​រត់​ក្រោយ​ពី​បុក​ប៉ាណូ​ តែ​ត្រូវ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌដូន​ពេញ ​តាម​ប្រមាញ់​ចាប់​បាន​នៅ​ខាង​កើ​ត​រម​ណីយ​ដ្ឋាន​វត្ត​ភ្នំ​ ។

សមត្ថកិច្ច​​និយាយថា មុន​ពេល​កើត​ហេតុ​មាន​រថយន្ត​មួយ គ្រឿង​ម៉ាករ៉េវហ័្វរ​​ បើក​តាម​បណ្តោយ​មហាវិថី​​ព្រះមុនីវង្ស​​ពី​ត្បូង​ទៅ​ជើង​​ក្នុង​ល្បឿន​លឿន​​ ទំនង​ជា​អ្នក​បើកបរ​ស្រវឹង​ លុះមក​ដល់​​ផ្លូវ​​បំបែក​សួន​ច្បារមុខ​ស្ថានទូត​​បារាំង​ ដែល​ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​ ស្រាប់​តែ​​បើក​​ឡើង​លើ​សួន​ក៏​បុក​ស្លាក​សញ្ញា​ប៉ាណូ​​ផែ្នក​ទេសចរណ៍​​រូប​ប្រាសាទ​​ព្រះវិហារ​​​​​​​​​​​​​លាន់​គ្រាំ​ង​ហុយ​ផ្សែង​ទ្រលោម​ ។ ​នៅ​ពេ​ល​បុក​ហើយ​អ្នក​បើក​​ប​រ​មិន​បាន​បើក​ទ្វារ​រថយន្ត​ចេញមក​ក្រៅ​ទេ បែរ​ជា​​ព្យាយាម​បើក​រត់​ទៅទិស​ខាង​កើតដល់​កែង​វិថី​ព្រះ​ស៊ីសុវត្ថិ​ក៏​បត់​ទៅ​​ត្បូង​ទាំង​រថយន្ត​របើក​កាង​មុខ​ តែ​ដល់​ផ្លូវ​បំ​បែក​ដើម​ពោធិ៍​មាត់​ទន្លេ​បើក​គេច​តាម​រង្វង់​មូល​វត្ត​ភ្នំ​ ត្រូវ​បាន​​កម្លាំង​​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌដូន​ពេញ​ស្ទាក់​ចាប់​បាន​ប្រគល់​ឱ្យ​នគរ​បាល​ប៉ុស្តិ៍​ស្រះ​ចក​​តែម្តង ។

រថយន្ត​​បង្ក​ត្រូវ​បាន​នគរបាល​ចរាចរ​ផ្លូវ​គោក​ស្ទួច​យក​ទៅ​រក្សា​ទុក​នៅ​សាលា​រាជធានី ភ្នំពេញ​ ដើម្បី​ដោះ​ស្រាយសង​ការ​ខូច​ខាត​ស្លាក​សញ្ញា​ប៉ាណូ​ទេស​ចរណ៍​រូប​ប្រាសាទ​ព្រះវិហារ ពិន័យ​​ពី​បទ​​បំផ្លិច​បំផ្លាញទ្រព្យ​សម្បត្តិសាធារណៈ ៕

ទាហាន​អាមេរិកដែលបាញ់​សម្លាប់​ពលរដ្ឋ​ស៊ីវិមកដល់គុក​យោធា​នៅ​ភាគ​កណ្តាល​សហរដ្ឋ​អាមេរិក​ហើយ



យោធា​អាមេរិក​បាននិយាយ​ថា​ទាហាន​អាមេរិកាំង​ដែល​ជាប់សង្ស័យ​ថា​បាន​បាញ់​សម្លាប់​ពលរដ្ឋ​ស៊ីវិ​កាល​ពី​ដើម​សប្តាហ៍​មុន​ត្រូវ​បាន​បញ្ជូន​មក​ដល់​គុក​យោធា​នៅ​ភាគ​កណ្តាល​សហរដ្ឋ​អាមេរិក​ហើយ។

ជនសង្ស័យ​ម្នាក់​ដែល​មាន​ឈ្មោះ រូប៊ឺត បេល (Robert Bales) ត្រូវ​បាន​គេ​បញ្ជាក់​ថា​ជា​ពលបាល ហើយ​នឹង​ត្រូវ​ឃុំ​ឃាំង​ឱ្យ​នៅ​តែ​ម្នាក់​ឯង​ក្នុង​បន្ទប់​មួយ​នៃ​ពន្ធនាគារ​ដែល​មាន​ការ​ការពារ​សន្តិសុខ​យ៉ាង​ខ្លាំង​ក្នុង​បន្ទាយ ហ្វត លីវវ៉ត (Fort Leavenworth) ក្នុង​រដ្ឋ​កាន់សាស។

តុលាការ​នៅ​មិន​ទាន់​បាន​ចោទ​ប្រកាន់​លោក បេល ដែល​មាន​អាយុ​៣៨​ឆ្នាំ​នេះ​នៅឡើយ​ទេ។ ជន​ជាតិ​អាហ្វហ្គានីស្ថាន​បាន​អំពាវ​នាវ​សុំ​ឱ្យ​យក​ខ្លួន​បុរស​នេះ​មក​កាត់​ទោស​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។

កាលពីថ្ងៃ​សុក្រ​នេះ មេធាវី​ស៊ីវិល​របស់​លោក​បាន​និយាយ​ថា​កូនក្តី​របស់​គាត់​ទំនង​ជា​មាន​អាការៈ​តាន​តឹង​ក្នុង​ចិត្ត​ក្រោយ​ពី​បាន​ឃើញ​​យុទ្ធមិត្ត​របស់​គេ​ម្នាក់​ផ្ទុះ​មីន​ដាច់​ជើង​កាល​ពី​មួយ​ថ្ងៃ​មុន​មាន​ការ​បាញ់​សម្លាប់​រង្គាល​​មនុស្ស​​នៅ​ក្នុង​ខេត្ត កាន់ ដាហា។ ស.រ.អា៖ លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា​បាន​ធ្វើ​ការ​អំពាវនាវ​ជា​ថ្មី​ម្តង​ទៀត​ឱ្យ​សភាជាតិ​បញ្ឈប់​ការ​ឧបត្ថម្ភ​ពន្ធ​ដល់​ក្រុមហ៊ុន​ប្រេង​ក្នុង​ខណៈ​ពេល​ដែល​តម្លៃ​សាំង​នៅ​តែ​បន្ត​ឡើង​ថ្លៃ៕

ហាមីត កាហ្សាយចោទ​ប្រកាន់​សហរដ្ឋអាមេរិក



អាហ្វហ្គានីស្ថាន៖ លោក​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​ ហាមីត កាហ្សាយ (Hamid Karzai) បាន​ចោទ​ប្រកាន់​សហរដ្ឋអាមេរិក​ថា​មិន​បាន​ធ្វើ​កិច្ច​សហប្រតិបត្តិការ​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​អំពី​ការ​សម្លាប់​រង្គាល​នៃ​អ្នក​ស្រុក​អាហ្វហ្គានីស្ថាន​១៦​នាក់​ដោយ​ទាហាន​​អាមេរិកម្នាក់ទេ នៅ​ពេល​ដែល​គណៈប្រតិភូ​ដែល​លោក​បាន​បញ្ជូន​ឱ្យ​ទៅ​ស៊ើប​អង្កេត​អំពី​ការ​សម្លាប់​ទាំង​នេះ​មិន​បាន​ទទួល​កិច្ច​សហប្រតិបត្តិការ​ដែល​ពួក​គេ​បាន​រំពឹង​ថា​​នឹង​មាន​ពួក​មន្ត្រីអាមេរិកទេ ហើយ​នេះ​ជា​អាកប្បកិរិយា​ដែល​មិន​អាច​អត់​អោន​ឲ្យ​បាន៕

អាល់កៃដា​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ប៉ាគីស្ថាន​បះបោល​



ប៉ាគីស្ថាន៖ បើតាមរយៈ​ខ្សែ​វីដេអូបង្ហោះ​តាម​ប្រព័ន្ធ​អ៊ិនធឺណិតបានបង្ហាញថា មេដឹកនាំ​ អាល់កៃដា ឈ្មោះ​ អាយមែន អាល ហ្សាវ៉ាហ៊ីរី (Ayman al-Zawahiri) បាន​អង្វរកដល់ពលរដ្ឋ​ប៉ាគីស្ថាន​ឱ្យ​ធ្វើ​តាម​ឧទាហរណ៍​នៃព​ពួក​អ្នក​កាន់​សាសនា ​អ៊ីស្លាម​ក្នុង​ប្រទេស​អេហ្ស៊ីប​និង​ប្រទេស​ទុយនេស៊ី  អោយធ្វើការ​បះបោរ «ងើប​ឈរ​ទ្បើង​ប្រឈម​មុខ​នឹង​រដ្ឋាភិបាល​ស៊ីសំណូក... និង​ពួក​ឧត្តមសេនីយ៍​ក្បត់​ទាំង​នេះ» ដែល «បង្ហូរ​ឈាម​របស់​ពួក​អ្នក​កាន់​សាសនា​អ៊ីស្លាម​នៅ​ក្នុង​ប្រទេស​ អាហ្វហ្គានីស្ថាន និង​ប្រទេស​ប៉ាគីស្ថាន​ដើម្បី​បំពេញ​ហោប៉ៅ​របស់​ពួក​មេដឹកនាំ​ប៉ាគីស្ថាន ហើយនិងមិន​ប្រយុទ្ធ​ដើម្បី​ការពារលោកអ្នក​ទេ។»

Sunday, March 18, 2012

លោក Chaleo Yoovidhya ​​ម្ចាស់​ក្រុម​ហ៊ុន​​ភេសជ្ជៈ​គោ​​ជល់​ស្លាប់ទទួលមរណៈភាព



បាងកកៈ លោក Chaleo ស្ថិត​នៅ​ក្នុង​លំដាប់​លេខ​២០៥ ក្នុង​បញ្ជី​ឈ្មោះ​មហា​សេដ្ឋី​​លើ​ពិភព​លោក​​របស់​សារ​ព័ត៌​មាន​ Forbes ដោយ​សារ​លោក​មាន​​ទ្រព្យ​សម្បត្តិ​​៥​ពាន់​លាន​ដុល្លារ។
ដោយ​សារ​​កើត​ក្នុង​ត្រកូល​អន្តោ​ប្រវេសន៍ លោក​មិន​ដែល​សម្ញែង​ទ្រព្យ​សម្បត្តិ​របស់​លោក​ទេ និង​តែ​ង​​គេចចេញពី​ទី​​សាធា​រណៈ ។ យោង​តាម​សារ​ព័ត៌​មាន The Nation ឱ្យ​ដឹង​ថា លោក​មិន​ដែល​ផ្តល់​បទ​សម្ភាសន៍​ដល់​បណ្តាញ​​សារ​ព័ត៌​មាន ឬ​បង្ហាញ​ខ្លួន​ក្នុង​ទីសាធា​រណៈ​អស់​រយៈ​ពេល​៣០​ឆ្នាំ​មក​ហើយ ។

គួបញ្ជាក់ផងដែរថាលោក Chaleo Yoovidhya ដែល​​កើត​ចេញ​​ពី​​គ្រួសារ​ក្រីក្រ​តោក​យ៉ាក តស៊ូរហូត​ក្លាយ​ជា​មហា​សេដ្ឋី​ម្នាក់​ក្នុង​ពិភព​លោក​ ព្រោះតែ​​បង្កើត​ក្រុម​ហ៊ុន​​ផលិត​ភេសជ្ជៈ​គោ​ជល់​ ដែល​ជា​ប្រភេទ​ភេសជ្ជៈ​ជំនួយ​កម្លាំង​ បាន​ស្លាប់​ក្នុង​ប្រទេស​កំណើត​របស់​លោកហើយ ។ បណ្តាញ​ព័ត៌​មាន​ក្នុង​ស្រុក​​ឱ្យ​ដឹង​ថា លោក​​បាន​ទទួល​មរណ​ភាព​ដោយ​​ជរាពាធ ក្នុង​មន្ទីរ​ពេទ្យ​​​ក្រុង​បាង​កក កាល​ពី​ថ្ងៃ​សៅរ៍​​ក្នុង​ជន្មា​យុ​​៨៩​ឆ្នាំ។

ក្នុង​ការ​ផ្តល់​បទ​សម្ភាសន៍​ជា​មួយសារ​ព័ត៌​មាន​ The Nation លោក Saravudh ជា​កូន​ប្រុស​របស់​លោក​ Chaleo ​បាន​រំលឹក​ពី​យុទ្ធ​សាស្ត្រ​ក្នុង​ការ​អភិ​វឌ្ឍ​ក្រុម​ហ៊ុន​គោ​ជល់​ក្នុង​ប្រទេស​ និង​នៅ​បរ​ទេស​ បន្ទាប់​ពី​ចាប់​ផ្តើម​ដំណើរ​​ការ​ក្នុង​ទស​វត្ស​ឆ្នាំ​១៩៧០ ថា ​ក្រុម​ហ៊ុន​គោ​ជល់​បាន​ជំរុញ​​ផលិត​ផល​ចូល​ទីផ្សារ​តាម​ខេត្ត​ជា​ដំបូង​​ក្នុង​ការ​ចែក​ចាយ​​ដល់​អ្នក​បើក​បរ​រថយន្ត​ធំ​ៗ ។ ក្រោយ​មក​ទៀត​ភេសជ្ជៈ​គោជល​់​បាន​វាយ​លុក​ចូល​ទីផ្សារ​ក្នុង​ក្រុងទៀត​ និង​ទទួល​បាន​ភាព​ល្បី​ល្បាញ​ក្នុង​ស្រុក​មុន​ពេល​វាយ​លុក​ចូល​ទីផ្សារ​អន្តរ​ជាតិ ក្រោមការ​សហ​ការ​ជា​​ដៃ​គូ​ជា​មួយ​ជន​ជាតិ​អូស្ត្រាលី លោក Dietrich Mateschitz នៅ​​ពាក់​​កណ្តាល​ទស​វត្ស​ឆ្នាំ​១៩៨០ ។

ដោយ​ទទួល​បាន​ផល​ចំណេញ​ពី​ភាព​ជា​ដៃ​គូ​នេះ លោក Mateschitz បាន​ឈរ​នៅ​លំដាប់​លេខ​១៩​ក្នុង​បញ្ជី Forbes ។ កូន​ប្រុស​របស់​លោក​បន្ត​ថា ឪពុក​របស់​លោក​​​មិន​បាន​រៀន​សូត្រ​​ខ្ពង់​ខ្ពស់​​ទេ គាត់​រៀន​ភាសា​អង់​គ្លេស​ដោយ​ខ្លួន​ឯង។ ភាព​ប៉ិន​​ប្រសប់​របស់ឪពុក​លោក​ និង​បទ​ពិសោធន៍​ខ្ពស់​នាំ​ឱ្យ​រដ្ឋា​ភិបាល​ថៃ​ត្រូវ​ការ​ជំនួយពី​​គាត់​ធ្វើ​ឱ្យ​គាត់​ក្លាយ​ជា​​ទីប្រឹក្សា​នាយក​រដ្ឋ​មន្ត្រី ។

ស្លា​ក​សញ្ញា​​​របស់​ក្រុម​ហ៊ុន​គោ​ជល់​ត្រូវ​បាន​ផ្សព្វ​ផ្សាយទូ​ទាំង​ពិភព​លោក​តាម​រយៈ​ក្រុម​ប្រណាំង​រថយន្ត Formula One និង​ក្រុម​បាល់​ទាត់​របស់​សហ​រដ្ឋ​អាមេ​រិក គឺ New York Red Bulls ៕

តើចូលរោងការយ៉ាងណាបើយើងទាំងពីរដូច្នេះ?

ក្រុងស្វាយរៀង: កាលពីប៉ុន្មានម៉ោងមុននេះគឺប្រមាណជាម៉ោង ៨និង៣០នាទីកន្លងទៅនេះ មានឧបត្ថហេតុគយ​ឱ្យ​រន្ធត់​​ និង​សោក​ស្តាយមួយ ព្រោះ​តែគូដណ្តឹង​​ទាំង​២​នាក់​នេះ ​ជិត​រៀប​ការ​ទៅ​ហើយ ។
បុរស​រង​គ្រោះ​ឈ្មោះ​​ទេព អន អាយុ​២៧ឆ្នាំ ​ស្នាក់​នៅភូមិ​មេ​ភ្លើង ​សង្កាត់​ស្វាយ​រៀង ​ក្រុង​ស្វាយ​រៀង ចំណែក​​នារី​ជា​គូដណ្តឹង​​ឈ្មោះព្រំ ​​លីន ​អាយុ​៣០​ឆ្នាំ ​ស្នាក់​នៅភូមិ​ឈើ​ត្រែង ​ឃុំ​បា​ភ្នំ ​ស្រុ​ក​បាភ្នំ ​ខេត្តព្រៃវែង ។​​ អ្នកទាំង​២នឹង​​ត្រូវ​រៀប​ការ​នៅ​ថ្ងៃទី​​៤ មេសា ២០១២ ខាង​មុខ​នេះ ​ហើយ​ពេល​ជួប​គ្រោះថ្នាក់​​​ចរាចរណ៍​នេះ ​គឺ​ពួក​គេ​ឌុបគ្នា​ដើរ​អញ្ជើញ​​សំបុត្រ​​ការ (ហៅភៀវ) ​នៅជុំ​វិញ​ក្រុង​ស្វាយរៀង ។
តាម​អ្នក​ឃើញ​ហេតុ​​ការណ៍​និយាយថា ​ពួក​គេ​​ជិះ​​ម៉ូតូ​លឿន​ លុះមក​ដល់​ផ្លូវ​កោង​តាម​បណ្តោយ​មាត់​ទន្លេ​ ​បត់​មិន​ទាន់ បណ្តាល​​ឱ្យ​ជ្រុល​​បុក​ខឿន​ចិញ្ចើម​​ថ្នល់​​ដួល​ម៉ូតូ​ប្រាវ​​ ចំណែក​មនុស្ស​ផ្លោង​​ទៅ​បោក​នឹង​បង្គោល​​ភ្លើង​ បណ្តាល​ឱ្យ​បាក់​ដៃ បាក់​ជើង បែក​មុខ បែក​មាត់ និង​បែក​ក្បាល​ផុង​លលាដ៍​​ទាំង​២​នាក់​ធ្ងន់ធ្ងរ៕

Bai Jing ធ្វើឃាតខ្លួនឯង


កាលពីព្រឹកថ្ងៃសៅរ៍កន្លងទៅនេះនៅក្នុងទីក្រុង Beijing មានក្បួនដង្ហែសាកសពមួយយ៉ាងវែង ដែលសាកសពនោះជាតារាសម្តែងស្រីរបស់ហុងកុង គឺ Bai Jing។ ជុំវិញបញ្ហានេះតារាសម្តែងដែលរួមអាជីបជាមួយនាងបានបង្ហើបថា ការដែលនាងធ្វើឃាតខ្លួនឯងនោះក៏ព្រោះមានបញ្ហាលើមុខជំនួញរបស់នាង ការដែលធ្វើអោយមុខជំនួញរបស់នាងបរាជ៍យនោះក៏ព្រោះតែស្វាមីរបស់នាងគឺលោក Zhou Chenghai ជាអ្នកបំផ្លាញ។ គួរបញ្ជាក់ផងដែរអ្នកស្រី Bai Jing ក្រៅពីអាជីបអ្នកសម្តែងក៏ជាអ្នកជំនួញដ៏ឆ្នើមមួយរូបដែរក្នុងប្រទេសចិន៕

Coco Lee យក Li Bingbing ជាតំណាងដួងព្រលឹងរបស់នាង

កំពូលតារាសម្តែងចិនតៃវ៉ាន់​ Coco Lee កាលពីពេលថ្មីៗនេះបានដាក់បង្ហោះរូបថតរបស់នាង ជាមួយនិង Microblog ដែលក្នុងរូបថតនោះនាងថតចាមួយ Bingbing ហើយនិងលោក Jackie Chan។ ក្នុងរូបថតនោះនាងបានបញ្ជាក់ថា Li Bingbing ជាតារាដែលនាងពេញចិត្តបំផុត ហើយក៏ជាតារាតំណាងនៃក្តីស្រឡាញ់ និងភាពជោគជ័យរបស់នាព្រោះថា Li Bingbing ជាតារាដែលស៊ី camera បំផុតពេលនាងនៅមុខ camera ម្តងៗគឺថាស្អាតៗតែម្តង។ គួបញ្ជាក់ផងដែរក្នុងរូបដែលនាងថតជាមួយ Li Bingbing ហើយនិងលោក Jackie Chan គឺជារូបធម្មជាតិទាំងស្រុងមិនមែនជារូបតុបតែងមុខម៉ាត់នោះទេ៕

Saturday, March 17, 2012

អ្នក​នាង កែវ​ ពេជ្រពិសី​ មានស្នេហាជាថ្មី



ថ្មី​ៗ​នេះ​ មាន​លេច​ឮ​ថា​​ អ្នក​នាង កែវ​ ពេជ្រពិសី​ ជា​តារា​សម្តែង​ផង​ និង​ជា​តារា​បង្ហាញ​ម៉ូដ​ផង​ ​កំពុង​​តែ​មាន​ស្នេហា​ថ្មី​លួចលាក់​​​ ក្រោយ​ពី​អ្នក​នាង​ចែក​ផ្លូវ​គ្នា​ជាមួយ​អតីត​ស្វាមី​ជា​ជនជាតិ​ខ្មែរ​អូស្ត្រាលី​កាល​ពី​ចុង​ឆ្នាំ​​២០០៩​។​ នេះ​គ្រាន់​តែ​ជា​ចម្ងល់​ និង​ជា​ការ​សង្ស័យ​ពី​​ទស្សនិកជន​តែ​ប៉ុណ្ណោះ​ ប៉ុន្តែ​មិន​ទាន់​មាន​ព័ត៌មាន​បញ្ជាក់​ពី​​អ្នក​នាង​ កែវ ពេជ្រពិសី​ នៅ​ឡើយ​នោះទេ។​

ដើម្បី​អោយអស់​ចម្ងល់​​រឿង​រ៉ាវ​ទាំង​នេះ​ cambo សូមនាំមិត្តអ្នកអានទាំងអស់ជូបជាមួយអ្នក​នាង កែវ ពេជ្រពិសី​ ទាំងអស់គ្នា ដើម្បី​បញ្ចប់ចម្ងល់នេះ។​ ជាការពិតអ្នក​នាង​មិន​មាន​ស្នេហា​ថ្មី​លួច​លាក់​អ្វី​ទេ​ តាម​ការពិត ​វា​គ្រាន់​តែ​ឈុត​ឆាក​​នៅ​ក្នុង​សាច់​រឿង​តែ​ប៉ុណ្ណោះ​។​

សាច់​រឿង​ដែល​អ្នកនាង​ កំពុង​សម្តែង​ជា​តួឯកនោះគឺ​ក្នុង​រឿង​​ "លាក់​ស្នេហ៍​សម្រាប់​បង” របស់​ស្ថានីយ​ទូរទស្សន៍​បាយ័ន​ និង​ត្រូវ​ដាក់​បញ្ចាំង​នៅ​លើ​កញ្ចក់​ទូរទស្សន៍​បាយ័ន​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ។​

នៅ​ក្នុង​សាច់​រឿង​នេះ​ ​នាង កែវ ពេជ្រពិសី​ សម្ដែង​ជា​កូន​ស្រី​ក្រមុំ​ស្រុក​ស្រែ​ចម្ការ​ម្នាក់​ដែល​មាន​អត្តចរិត ស្លូត​បូត​ សុភាពរាបសារ​ ស្គាល់​ចាស់​ទុំ​។​ នាង​បាន​លូច​ស្រឡាញ់​កំលោះ​ម្នាក់​ ដែល​សម្តែង​ដោយ​លោក ប៉ែន ចំរ៉ុង​ ដើម្បី​ទទួល​បាន​ស្នេហា​មួយ​នេះ​ នាង​​​បាន​ឆ្លង​កាត់​នូវ​ឧបសគ្គ​ជា​ច្រើន​។

ក្នុង​រឿង "លាក់​ស្នេហ៍​សម្រាប់​បង​” មាន​តារា​សម្តែង​ជា​ច្រើន​ចូល​រួម​ មាន​ដូចជា​ នាង កែវ ពេជ្រពិសី​ លោក​ ប៉ែន ចំរ៉ុង​ ស៊ីន​ ឌី នាង ហេង ម៉ារ៉ាឌី អម​ដោយ​តារា​សម្តែង​ជា​ច្រើន​រូប​ទៀត។

ដូច្នេះ​ ដើម្បី​ឲ្យ​ដឹង​កាន់​តែ​ច្បាស់​ពី​សាច់​រឿង​នេះ​ សូម​ទស្សនិកជន​ទាំង​អស់​សូម​រង់ចាំ​ទស្សនា​តាម​កញ្ចក់​ទូរទស្សន៍​បាយ័ន​ ​នា​ពេល​ឆាប់​ខាង​មុខ​នេះ៕

Ai Shinozaki បង្ហាញឈុតអស្ចារ្យ













Ai Shinozaki នាងបានចេញមកបង្អួតកាយតាមរយៈនៃសម្លៀកបំពាក់មួយឈុតដ៏ស្រើបស្រាលដែលមិនគួអោយជឿ ប៉ុន្តែវាសមបំផុតហើយចំពោះរាងកាយដ៏ស្រឡូនរបស់នាងមួយនេះ។
គួរបញ្ជាក់ផងដែរ Ai Shinozaki កើតនៅថ្ងៃទី២៦ ខែកុម្ភៈ ១៩៩២ ហើយជាកញ្ញា Japanese idolក៏ជាតារាសម្តែនិងជាអ្នកចម្រៀងមកពី Tokyo៕